សម្រង់សម្តី ១៥ឃ្លា របស់ ឆាវ ឆាវ បង្កប់អត្ថន័យសម្រាប់ការងារគ្រប់គ្រង និងដឹកនាំ

ឆាវ ឆាវ ឈ្មោះជាភាសាអង់គ្លេស Cao Cao (កើតនៅឆ្នាំ១៥៥ – ១៥ មីនា ២២០)។ គាត់ជាអ្នកដឹក​នាំ ដែលសាហាវ​ មាន​ល្បិច​កល​ ពិស​ពុល​ ពុត​ត្បុត​ យល់​កាលទេសៈ ​ថែម​ទាំង​ចេះ​ប្រើ​មនុស្ស​ឲ្យ​អស់​ពី​សម្ថភាព​ទៀត​ផង​។

គាត់បានសិក្សាយ៉ាងជ្រៅជ្រះនូវជំនាញ យុទ្ធគុន យុទ្ធសាស្រ្ត អក្សរសាស្រ្ត នយោបាយ ទស្សនៈវិទ្យា…។ល។

នៅក្នុងអំឡុងពេលនៃសង្រ្គាមបីនគរនោះ គាត់គឺជាអ្នកខ្លាំងជាងគេបង្អស់ ប៉ុន្តែគាត់ពុំមែនជាអ្នកឈ្នះពិតប្រាកដនៃសង្រ្គាមនេះទេ! ពោលគឺអ្នកឈ្នះពិតប្រាកដគឺ ស៊ឺ ម៉ាអ៉ី ។ ទោះបីគាត់ពុំមែនជាអ្នកឈ្នះ ប៉ុន្តែគាត់ក៏ពុំមែនជាអ្នកចាញ់ដែរ ព្រោះគាត់បានស្លាប់ ដោយសារ រោគាពាធ ក្នុងអំឡុងពេលសង្រ្គាមមិនទាន់បញ្ចប់នៅឡើយ។

ខាងក្រោមនេះ​ គឺជាសម្រង់សម្តីសំខាន់ៗចំនួន ១៦ឃ្លា របស់ ឆាវ ឆាវ៖

១. បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំអ្វីដែលគេមិនទាចទ្រាំបាន

២. របស់ប្រើអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាព

៣. អ្នកមានសមត្ថភាព សំខាន់ជាងអ្វីទាំងអស់

៤. អ្នកធ្វើកិច្ចការធំ មិនអាចអត់ប្រាក់បាន តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ

៥. ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន

៦. តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ

៧. ​បរាជ័យ ជារឿងល្អ បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច

៨. បរាជ័យ មានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ

៩. បើចង់ស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង

១០. ប្រហែលពីម្សិលមិញឯងមើលខ្ញុំខុស ប៉ុន្តែថ្ងៃនេះ ឯងមើលខ្ញុំខុសទៀតហើយ ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ

១១. ផឹកស្រាច្រៀងរាំមួយជីវិតមានប៉ុន្មានដង?

១២. បើត្រឹមតែចិត្តមេទ័ពម្នាក់ខ្ញុំយកមិនបាន តើខ្ញុំយកទឹកដីយ៉ាងម៉េចបាន?

១៣. ទ័ពដែលឈ្នះផ្ទួនៗ គឺជាទ័ពក្អេងក្អាង ហើយទ័ពក្អេងក្អាង គឺជាទ័ពបរាជ័យ!

១៤. ចចារ គឺចុះចាញ់!

១៥. មហិច្ឆតា​របស់​ខ្ញុំ​ ​គ្មាន​នរណា​អាច​បញ្ឈប់​បាន​នោះ​ទេ


អត្ថបទទាក់ទង

សម្តី២០ឃ្លារបស់ជូកឺលាង ដែលអាចដាស់តឿនគំនិតរបស់អ្នក

 

Leave a Reply