បំណងប្រាថ្នាបីចុងក្រោយរបស់ ALEXANDER THE GREAT

Alexander the Great  បានហៅមេទ័ពគាត់ទាំងអស់មកក្បែរគ្រែរបស់គាត់ មុនពេលគាត់ស្លាប់ ហើយបានផ្តាំផ្ញើរអោយជួយធ្វើកិច្ចការបី នៅពេលគាត់ ផុតដង្ហើមទៅ៖

ទី១. សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេមកសែងម្ឈូសរបស់គាត់ដើម្បីបញ្ជាក់ថា៖ នៅលើផែនដីនេះ ទោះគ្រូពេទ្យពូកែយ៉ាងណា ក៏មិនអាចព្យាបាលមនុស្សស្លាប់ ឱ្យរស់ឡើងវិញបានដែរ។

ទី២. សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ក្រាលធ្វើជាផ្លូវសំរាប់ហែសាកសពខ្ញុំ ដើម្បីបញ្ជាក់ថា៖ អ្វីដែលមាននៅផែនដី គឺសម្រាប់ផែនដី មិនអាចយកទៅជាប់ខ្លួនបានទេ។

ទី៣. សូមកាត់ដៃខ្ញុំ ដាក់បង្ហាញនៅខាងក្រៅម្ឈូសរបស់ខ្ញុំ ដើម្បីបង្ហាញថា៖ កើតមកដៃទទេ ហើយស្លាប់ទៅវិញក៏ដៃទទេ។

ប៉ុន្តែអ្វីដែលមានតំលៃបំផុតនោះ គឺពេលវេលា។ យើងអាចរកលុយកាក់មាសប្រាក់បាន តែមិនអាចបង្កើនពេលវេលាបន្ថែមសម្រាប់ជីវិតយើងទេ។ ពេលដែលយើងលះបង់ពេលវេលា សម្រាប់អ្នកនរណាម្នាក់ គឺមានន័យថា យើងបានចំណាយមួយផ្នែកនៃជីវិតរបស់យើងសម្រាប់អ្នកនោះ ហើយមិនអាចទាមទារមកវិញបានទេ។

ដូច្នេះ លោកអ្នកត្រូវតែសួរខ្លួនឯងថា៖ តើលោកអ្នកចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច? ផ្តល់ពេលវេលា របស់អ្នកទៅនរណា? ហើយអ្នកនៅសល់ពេលវេលាប៉ុន្មានទៀត?

Leave a Reply