ទស្សនៈ១២ឃ្លា​ដ៏​មាន​ឥទ្ធិពលអំពីជីវិត និងការងារ របស់ ​អាល់បឺត​ អាញស្ដាញ​ដែល​អ្នក​គួរ​រៀនសូត្រ​តាម​

កំពូលបិតានៃវិទ្យាសាស្ត្រនៃសតវត្សរ៍ទី២០ ហើយក៏ជាមនុស្សមានខួរក្បាលល្អ មានប្រាជ្ញាឈ្លាសវៃ និងអ្នកបង្កើតនិងច្នៃប្រឌិតវត្ថុជាច្រើនដែរ ប៉ុន្តែកាលពីកុមារភាពមានមនុស្សជាច្រើនយល់ថាគាត់ជាមនុស្សឆ្កួត ដោយសារតែគាត់គិត និងធ្វើរឿងខុសពីអ្នកដទៃ ដែលមិនមែនជារឿងដដែលៗ ឬលំនាំតាមអ្នកដទៃដែលធ្លាប់ធ្វើពីមុន។ លោក​បាន​បន្សល់​នូវ​ពាក្យ​លើក​ទឹកចិត្ត និង​ទស្សនៈដាស់​តឿន​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស។ ខាង​ក្រោម​នេះ​ទស្សនៈដ៏​មាន​ឥទ្ធិពលអំពីជីវិត និងការងារ ទាំង១២ឈ្លា ​ដែល​អ្នក​គួរ​តែ​រៀនសូត្រសម្រាប់​ដាស់តឿន​ខ្លួន​ឯង​៖​

១. ការ​ស្រមើស្រមៃ ​គឺ​សំខាន់​ជាង​ចំណេះ​ទៅ​ទៀត ព្រោះ​ចំណេះ​ដឹង​គឺ​មាន​ដែន​កំណត់ តែ​ការ​គិត​ស្រមើស្រមៃ​​នោះ ​គឺ​នៅ​ពាសពេញ​ពិភពលោក។

២. ព្យាយាម​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ ប៉ុន្តែ​ល្អ​ជាង​នេះ​អ្នក​គួរ​ក្លាយ​ជា​មនុស្ស​ដែល​មាន​តម្លៃ។

៣. ​មនុស្សគ្រប់គ្នា​សុទ្ធ​តែ​មាន​ទេពកោសល្យ​រៀង​ខ្លួន​ ប៉ុន្តែ​ប្រសិន​បើអ្នកវិនិច្ឆ័យ​​​ដោយ​ឲ្យ​ត្រីមួយ​ក្បាល​ក្នុងការ​ឡើងដើមឈើ អ្នក​នឹង​រស់​នៅ​ក្នុងពិភពដ៏​ឆ្កួត​ឡប់​មួយ។

៤. មនុស្ស​មិនដែលធ្វើខុស គឺ​មិនដែលព្យាយាមអ្វីថ្មី​នោះទេ។

​៥. រឿង​ដែល​សំខាន់​មួយ​ គឺ​អ្នក​មិន​ត្រូវ​ឈប់​សួរ​នោះ​ទេ។​ ការ​ចង់​ដឹង​ចង់​ឮ ​គឺ​នៅ​តែ​មាន​ជា​បន្តបន្ទាប់​សម្រាប់​អ្នក​ដែល​ចង់​បោះ​ជំហាន​ទៅ​មុខ។

៦. ជីវិតប្រៀបបាននឹងការជិះកង់អញ្ចឹង បើចង់រក្សាលំនឹងឲ្យបានល្អនោះ អ្នកត្រូវតែជិះទៅមុខ។

៧. វាមិនមែនថាខ្ញុំមានភាពឆ្លាតវៃនោះទេ វាគ្រាន់តែថាខ្ញុំ​នៅ​ជាមួយ​បញ្ហា​​ច្រើន​តែ​ប៉ុណ្ណោះ។

៨. មានតែអ្នកដែលលះបង់ខ្លួនឯង​ ដើម្បីបុព្វហេតុ​ដោយកម្លាំង និងព្រលឹងរបស់​គេ​ទាំងអស់​តែ​ប៉ុណ្ណោះ ​ដែល​អាច​ធ្វើ​ជា​មេ​ដ៏ពិតប្រាកដ។

៩. ខ្ញុំ​គ្មា​នទេពកោសល្យ​ពិសេស​អី​ទេ ខ្ញុំគ្រាន់តែចង់ដឹងចង់បានតែប៉ុណ្ណោះ។

១០. ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន​​គឺ​ជា​ជា​រឿង​ល្អ​បំផុត ព្រោះ​ពួក​គេ​មើល​អ្វី​ក៏​ឃើញ​តែ​បញ្ហា​ដែរ។

១១. ភាព​ឆ្លាតវៃ​របស់​មនុស្ស​មិន​សំដៅ​ទៅ​លើ​ចំណេះដឹង​នោះ​ទេ តែ​សំដៅ​ទៅ​លើ​ភាព​ប៉ិនប្រសប់​របស់​គេ។

១២. អ្វីដែលត្រឹមត្រូវមិនតែងតែមានប្រជាប្រិយភាពទេ ហើយអ្វីដែលពេញនិយម គឺមិនមែនតែងតែត្រឹមត្រូវនោះដែរ។

Leave a Reply