«អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះ​សម្រុង​គ្នា​ទៅ​ជា​ភាព​​ស្រុះ​​ស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឱកាស។»

Albert Einstein បាននិយាយថា «អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះ​សម្រុង​គ្នា​ទៅ​ជា​ភាព​​ស្រុះ​​ស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឳកាស។»

ក្នុងនាមជាអ្នកដឹកនាំគំរូ ត្រូវចេះបើកចិត្តទទួលយកនូវការរិះគន់ស្ថាបនា និងកែលម្អ ពីមនុស្សនៅជុំ​វិញខ្លួន ជាពិសេស គឺបុគ្គលិកខ្លួនឯងផ្ទាល់។ ដោយហេតុថា ពួកគេជាមនុស្សដែល​បាននៅជិ​តនឹង​បញ្ហា​ច្រើនជាង​អ្នក។ ការទទួលយកការកែលម្អ វាមិនបានធ្វើឲ្យយើងបាត់​បង់តម្លៃជាអ្នកដឹ​កនាំ​នោះ​ទេ តែវាបាន​បង្ហាញថា អ្នកគឺជាអ្នកដឹកនាំដ៏ពិតប្រាកដម្នាក់។ អ្នកដឹកនាំដែលអស្ចា​រ្យ គឺ​ត្រូវតែមាន​គំនិត និងទស្សន​វិស័យវែងឆ្ងាយ និងបើកទ្វាទទួលយកការកែលម្អ។ លោក Joan Rivers ធ្លាប់បាននិយាយថា ខ្ញុំមិនមានវិធីសាស្ត្រដឹកនាំអ្វីនោះទេ អ្វីដែលខ្ញុំ​ធ្វើ​គឺ​គ្រាន់​តែ​ទទួលយកការពិតពីមនុស្សម្នាក់ៗតែប៉ុណ្ណោះ។

ជាការពិតណាស់គ្មាននរណាម្នាក់ដែលចេះតែធ្វើត្រូវរហូតនោះទេ។ កំហុសឆ្គងតែងតែកើតមាន​ឡើងរាល់ពេលដែលយើងសាកល្បងធ្វើអ្វីដែលថ្មី។ ប៉ុន្តែកំហុសទាំងនោះ វានឹងក្លាយជាចំណុចខ្លាំង​របស់យើង ប្រសិនបើយើងចេះយកវាមកកែប្រែ។ ដូចពាក្យគេថា មនុស្សមិនអាចមើលឃើញខ្លួន​ឯងគ្រប់កន្លែងនោះទេ លុះត្រាតែមានការអង្កេត និងប្រាប់ពីអ្នកដទៃ។

អ្នកដឹកនាំ គឺជាអ្នកដែលចេះទទួលយកការកែលម្អពីបុគ្គលិករបស់ខ្លួន។

One thought on “«អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះ​សម្រុង​គ្នា​ទៅ​ជា​ភាព​​ស្រុះ​​ស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឱកាស។»

Leave a Reply