រឿងខ្លីរបស់អុីស៊ុប (Aesop)៖ កង្កែប​ពីរ​ក្បាលក្នុងធុងទឹកដោះគោ

ឆន្ទៈលះបង់​តែង​តែ​ទទួល​បាន​នូវ​ការតបស្នង! តើ​ពិត​ជា​ត្រឹម​ត្រូវ​ឬ​ទេ?

​យោងតាមរឿង​និទានអុីស៊ុប (Aesop) តំណាលថា ថ្ងៃ​មួយ​មាន​កង្កែប​ពីរ​ក្បាល​បាន​ធ្លាក់​ចូល​ក្នុង​ធុង​ទឹក​ដោះគោ។ សត្វ​កង្កែប​ទាំង​ពីរ​ក្បាល​នេះ បាន​ហែល​ចុះ​ហែល​ឡើង ហើយ​ខិតខំ​ព្យាយាម​លោត​ចេញ​ពីធុង។ ដោយ​សារតែ​គ្មាន​វត្ថុ​រឹង​ជួយ​ទប់​ជើង វា​មិន​អាចលោត​ចេញ​ពីធុង​ទឹក​ដោះគោ​នោះ​បាន​ឡើយ។ បន្ទាប់ពី​វេលា​កន្លង​ផុត​ទៅ​មួយ​សន្ទុះ កង្កែប​មួយ​ក៏​និយាយ​ថា៖ «ខ្ញុំ​ហត់​ណាស់ ខ្ញុំ​ឈប់ហែល​ទៀត​ហើយ។» វា​ក៏​លិចលង់​ទៅ​បាតធុង​ទឹក​ដោះគោ​នោះ​ទៅ។

ឯកង្កែប​មួយ​ទៀត វា​មិន​ត្រឹមតែ​មិន​បោះ​បង់ការ​ព្យាយាម​ទេ ហើយ​វាថែម​ទាំង​មាន​ជំនឿ​ចិត្ត​ថា នឹង​មាន​អ្វី​ម្យ៉ាង​ដែល​ជួយ​វា​ចេញ​ផុតពីម​ហន្តរាយ​នេះ។ វាខំ​ប្រឹង​ហែលៗ​រហូត​ទាល់តែ​ទឹក​ដោះ​គោក្នុងធុង​ឡើង​ខាប់​ក្លាយ​ជាប៊័រ ហើយ​វា​ក៏​លោត​ចេញ​ទៅ។

វា​ងាយ​ស្រួយ​ណាស់​ក្នុង​ការ​បោះ​បង់​ចោល តែវា​ពិបាក​ណាស់​ក្នុង​ការតស៊ូ ដើម្បី​​ទី​បញ្ចប់​ដ៏​មាន​ន័យ។ គ្មាន​អ្វី​ដែល​ថា មិន​អាចនោះ​ឡើយ ប្រសិន​អ្នក​មិន​បោះ​បង់​ចោល​ការ​ព្យាយាម។ សាកល្បង​​គិតបន្តិច​ទៅ​មើល​… តើ​អ្វី​ជាមូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​បោះ​បង់​ចោលនូវ​ការ​ព្យាយាម? តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​បណ្ដុះ​បាន​នូវ​ឆន្ទៈ​ហ៊ាន​លះបង់ និង​ហ៊ាន​ស៊ូទ្រាំ​នឹង​ការ​លំបាក? ហើយ​អ្វី​ខ្លះ​ជាផលតបស្នង​បន្ទាប់ពី​ការ​ហ៊ាន​លះបង់​របស់​អ្នក។

Leave a Reply