រឿង​ខ្លី​៖ សត្វ​ឆ្កែ និង​អាហារពេល​ល្ងាច​របស់​ចៅហ្វាយ​នាយ

ល្បើកឡាហ្វុងតែន (Les Fables Jean de La Fontaine) គឺជាប្រជុំរឿងខ្លីៗជាច្រើន ដែលត្រូវបានប្រែសម្រួល រៀបរៀងដោយលោក ផេង ជ្រីវ ឆ្នាំ១៩៦២។ សត្វឆ្កែ និងអាហារពេលល្ងាចរបស់ចៅហ្វាយនាយ គឺជារឿងខ្លីមួយនៃល្បើកឡាហ្វុងតែន ដែលតំណាលថា៖

មានសត្វឆ្កែមួយត្រូវបានម្ចាស់បង្វឹកឱ្យចេះពាំកន្ត្រកអាហារយកទៅឱ្យម្ចាស់របស់វា នៅចំការជារៀងរាល់ថ្ងៃ។ វាពិតជាអាចធ្វើឱ្យម្ចាស់វាពោរពេញដោយជំនឿចិត្ត បើទោះជាក្លិនអាហារដ៏ឈ្ងុយឆ្ងាញ់ទាក់ទាញចិត្តវាយ៉ាងណា ក៏វាមិនចាប់អារម្មណ៍ជាមួយដែរ។ ពេលនោះឆ្កែអ្នកជិតខាងដឹងថា ក្នុងកន្ត្រកនោះ គឺជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ វាបានព្យាយាមប៉ុនប៉ងជាច្រើនលើកច្រើនសារ ដើម្បីបានអាហារស៊ី ប៉ុន្តែឆ្កែពាំអាហារនៅតែអាចការពារអាហារបានយ៉ាងល្អ។

ថ្ងៃមួយ ឆ្កែមួយហ្វូងបានស្កាត់ឆ្កែពាំអាហារនោះ ហើយបញ្ចេញអាកប្បកិរិយាឌឺដងយ៉ាងពេញទំហឹង ដែលជាហេតុធ្វើឱ្យឆ្កែពាំអាហារទ្រាំមិនបានក៏ឈប់ស្ងៀម ហើយទម្លាក់កន្ត្រកអាហារចោល ដើម្បីឈ្លោះទល់នឹងហ្វូងឆ្កែនោះ។ វាគឺជាកំហុសរបស់ឆ្កែពាំអាហារមែន ដែលធ្វើឱ្យសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ក្នុងកន្ត្រកក្លាយទៅជាចំណីហ្វូងឆ្កែ។

គំនិតអប់រំរបស់អ្នកនិពន្ឋក្នុងរឿងនេះ គឺ៖

ខឹងខុស ខឹងខាត!

 

Leave a Reply