សម្រង់ទស្សនៈរបស់សូក្រាត ១០ឃ្លា ជួយបង្កើនការគិតរបស់អ្នក

១. គតិបណ្ឌិតពិតប្រាកដគឺការដឹងថា ខ្លួនមិនទាន់ចេះអស់។

២. លើលោកនេះរបស់ល្អបំផុតមានតែមួយគត់គឺចំណេះដឹង ហើយរបស់ដែលអាក្រក់បំផុតនោះគឺ អវិជ្ជា។

៣. ខ្ញុំអាចបង្រៀនមនុស្សនូវអ្វីៗគ្រប់យ៉ាង ដោយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ។

៤. មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញនិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀត និយាយដើមគេ។

៥. មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយទៅជាទស្សនៈវិទូ។

៦. ការពូកែឆ្ងល់ គឺជាពន្លកនៃគតិបណ្ឌិត។

៧. ខួរក្បាល គឺជាអ្វីៗទាំងអស់ អ្នកគិតអ្វី អ្នកនឹងទទួលបានផលនោះ។

៨. ការយល់សំណួរ គឺស្មើរនឹងការដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ។

៩. ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិ ពីព្រោះទ្រព្យសម្បត្តិមិនស្ថិតថេរនោះទេ។

១០. មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោក គួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិន។

 

Leave a Reply