ពាក្យសម្តីប្រកបដោយគតិបណ្ឌិត ចំនួន ១០ សម្រាប់ពិចារណាក្នុងជីវិតរស់នៅ

សូក្រាត គឺជាទស្សនវិទូ ជាអ្នកដោះប្រស្នា និងជាកំពូលមនុស្សដែលបានផ្តល់បទដ្ឋាន ទស្សនវិជ្ជាថ្មីលោកខាងលិចជាច្រើន។​ កម្រិតស្តង់ដា ការផ្តល់ហេតុផលប្រកបដោយគតិបណ្ឌិត​ និងទស្សនៈ ពាក់ពន្ធ័នឹងបរិស្ថានដែលនៅជុំវិញ និង​ជីវិតដែលបង្កើតដោយខ្លួនលោកផ្ទាល់ បានធ្វើឲ្យគាត់ក្លាយជាអ្នកដែលជួយផ្តល់ការជំរុញទឹកចិត្តដ៏ប្រសើរតាមរយៈការបង្រៀន។ លោកបានលើកពាក្យមួយឃ្លាថា “ដើម្បីដឹងរឿងអ្វីមួយ គឺត្រូវដឹងថា អ្នកមិនបានដឹងអ្វីសោះ។ នោះគឺជាអត្ថន័យនៃចំណេះដឹងពិត។”

ខាងក្រោមនេះ ជាសម្រង់សម្តីប្រកបដោយគតិបណ្ឌិតផ្សេងៗទៀត ចំនួន ២០ ពីអ្នកប្រាជ្ញ​ និងបុគ្គលល្បីៗនៅជុំវិញពិភពលោក៖

១. យើងដឹងថា សៀវភៅមិនមែនជាវិធីដែលធ្វើឱ្យអ្នកដទៃមកគិតជំនួសយើងបានទេ តែវាជាឧបករណ៍ជំរុញឱ្យយើងគិតបានឆ្ងាយជាងមុន – សុភាសិតចិន

២. បើត្រូវការចំណេះដឹង ត្រូវព្យាយាមសិក្សា បើត្រូវការបញ្ញា ត្រូវខំនាំយកមកប្រើ – ឡៅជឺ

៣. បើអ្នកចូលចិត្តទិញរបស់ដែលមិនចាំបាច់ក្នុងជីវិតជាញឹកញាប់ មិនយូរប៉ុន្មាន អ្នកប្រាកដជាលក់របស់ដែលចាំបាច់ចេញទៅ – សុភាសិតភីលីពីន

៤. បើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅក្រ នោះទើបជាកំហុសរបស់អ្នក – ប៊ីល ហ្គេត

៥. មនុស្សដែលនិយាយថា “លុយមិនមែនជាអ្វីៗគ្រប់យ៉ាងក្នុងជីវិត” រមែងជាមនុស្សដែលគ្មានលុយ – ម៉ាលខម ហ្វបស៍

៦. អ្នកក្រតែងចំណាយពេលដើម្បីសន្សំលុយ តែអ្នកមានតែងតែចំណាយលុយដើម្បីសន្សំពេលវេលា – Robert Kiyosaki

៧. ក្មេងជាច្រើននាក់ អាចក្លាយជាសេដ្ឋីបាន ព្រោះមានឪពុកម្តាយជាអ្នកក្រ – អនាមិក

៨. លុយមិនអាចទិញរបស់គ្រប់យ៉ាងបានទេ តែលុយអាចទិញរបស់ស្ទើរគ្រប់យ៉ាងបាន – អនាមិក

៩. ការប្រមាថជីវិត គឺគ្រោះថ្នាក់ តែការប្រមាថលុយ គឺស្លាប់ទាំងរស់ – ចេមស៍ ចូន

១០. លុយមិនមែនជាចម្លើយសម្រាប់គ្រប់យ៉ាងទេ តែក៏ធ្វើឱ្យកើតភាពខុសប្លែកបាន – បារ៉ាក់ អូបាម៉ា


អត្ថបទទាក់ទង

សម្រង់សម្តី ១២ឃ្លា របស់ អាល់បែរ កាមុស ទស្សនវិទូនៃភាពឥតន័យ

Leave a Reply