សុភាសិតខ្មែរ ចំនួន៨ ផ្តើមដោយអក្សរ “គ”

ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬបង្កើន​ចំណេះ​វិជ្ជា។ សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។ ខាងក្រោមនេះ គឺជាសុភាសិតខ្មែរ ចំនួន៨ ដែលផ្តើមដោយអក្សរ “” ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​  ជួន ណាត ៖

១. គេ​ខុស​កុំអាល​អរ គេ​សាទរ​កុំអាល​អួត

២. គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជីវិត

៣. គ្នា​ច្រើន​អន្សម​ខ្លោច ​គ្នា​ដូច​ស្រមោច​អន្សម​ឆៅ

៤. គុក​ និង​សោ​ គឺ​ចោរ​បង្កើត ឱសថ​ល្អ​ឆើត​ កើត​ពី​រោគ ដំណេក​កើត ​ពី​ការ​ងុយ​ងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម

៥. គ្រូ​កាច​ សិស្ស​ខូច

៦. គ្រូទាយ ម្ដាយ​ថា

៧. គួរ​គិត​ជីវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់​ស្ងាត់សូន្យ​ចាក​កូន​ចៅ

៨. គោ​ដំបៅ​ខ្នង​ ក្អែក​ហើរ​រំលង​ រសាយ​កន្ទុយ 


អត្ថបទទាក់ទង

សុភាសិតខ្មែរចំនួន ៣៤ឃ្លា ផ្តើមដោយអក្សរ “ក”

Leave a Reply