សុភាសិតខ្មែរចំនួន ៣៤ឃ្លា ផ្តើមដោយអក្សរ “ក”

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។ ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬបង្កើន​ចំណេះ​វិជ្ជា។ ខាងក្រោមនេះ គឺជាសុភាសិតខ្មែរចំនួន ៣៤ឃ្លា ដែលផ្តើមដោយអក្សរ “” ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​  ជួន ណាត ៖

១. ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត

២. ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត

៣. ក្រពើវង្វេងបឹង

៤. កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ

៥. កាប់បំពង់ ​រង់ចាំទឹកភ្លៀង

៦. ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់

៧. ការលំបាក​ត្រូវ​គិត​ឲ្យ​ធូរ ការយូរ​ត្រូវ​គិត​ឲ្យ​ឆាប់ 

៨. ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​

៩. ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ

១០. ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត

១១. កោកៗ​សឹកតែមាត់ ត្រដោក​ឆ្អែតតែពោះក្របី

១២. កោរមិនដាក់ទឹក

១៣. ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត

១៤. ក្ដៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ

១៥. កំភ្លាញស្លាប់ព្រោះមាត់ ​ខ្វែក​ស្លាប់ព្រោះអាចម៍

១៦. កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស

១៧. កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក

១៨. កុំគូរមុន​គិត

១៩. កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង

២០. កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង

២១. កុំដេកផ្សងព្រេង ​កុំវង្វេងខុសផ្លូវ

២២. កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស​ល្ងង់ទើប​ចេះ ខ្មាស​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល

២៣. កុំដាំស្រូវនៅផ្លូវដំរី

២៤. កុំទុកចិត្ត​មេឃ​ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល

២៥. កុំទុំមុនស្រគាល

២៦. កុំផ្ទុកតាមទូកថ្វែ

២៧. កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច

២៨. កុំពាក់មុខយក្ស ​ កុំពាក់ស្បែកខ្លា

២៩. កុំពូតផ្សែងជាដុំ ​ កុំយកភ្នំទ្រាប់អង្គុយ

៣០. កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក

៣១. កុំរាមុខដឹង ​កុំទទឹងមុខសឹក

៣២. កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក

៣៣. កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន

៣៤. កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង 


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?

Leave a Reply