មេរៀនដែលមនុស្សគួររៀនពី “វដ្តជីវិតរបស់មេអំបៅ”

នៅស្រុកគេ មិនថា អាមេរិច ជប៉ុន ចិន ទេ គេតែងតែបង្រៀនកូន អោយស្វែងយល់ពីសត្វ ហើយគេតែងតែទិញពងមេអំបៅទៅ ចិញ្ចឹម អោយកូនក្មេងស្វែងយល់ ពីការវិវត្តិ៍របស់សត្វមេអំបៅ ព្រោះមេអំបៅជាសត្វមួយដែលមានចំណុចពិសេស ជាងសត្វល្អិតដ៏ទៃ ក្នុងការប្រែខ្លួនជាសត្វមួយថ្មី។ ពងមេអំបៅ មានការវិវត្តន៍ 4 ដំណាក់កាលធំៗ ទម្រាំក្លាយជាមេអំបៅ។

ដឹងហើយមែនទេ? ថាសត្វមេអំបៅ 90 ភាគរយ មានជីវិតខ្លី ខ្លះអាយុត្រឹមតែមួយថ្ងៃ ហើយភាគច្រើន គឺរស់បានដល់អាយុ ១៤ ថ្ងៃ។ រយៈពេលជាសត្វដង្កូវ មានពេលវេលាវែងណាស់ មុននឹងក្លាយជាមេអំបៅ។ ទោះវាដឹងថា ក្រោយប្រែក្លាយជាមេអំបៅ មិន យូរប៉ុន្មាន ក៏ដល់វេលាអស់ជីវិត តែខ្ញុំជឿថា សត្វដង្កូវវានៅតែប៉ង ប្រែកាយទៅជាសត្វមេអំបៅក្នុងគ្រាមួយអោយទាល់តែបាន។

ការវិវត្តន៍ពីពងដង្កូវទៅជាសត្វមេអំបៅ បានផ្តល់ន័យអប់រំដ៏ល្អ មួយដល់មនុស្ស “មិនថាជីវិតមួយនេះខ្លីយ៉ាងណា! តែយើងត្រូវប្រឹងប្រែងរស់រហូតដល់ឃើញ គោលដៅ ទីបញ្ចប់នៃជីវិត។”

 

Leave a Reply