ទស្សនៈ និងគំនិតល្អៗ ចំនួន១០ ដកស្រង់ចេញពីខ្សែភាពយន្ត រឿង “ចក្រភពឈីង”

“ចក្រភពឈីង” ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កំឡុង​ឆ្នាំ ២២១ មុនគ.ស ដោយ​ស្តេច​ ឈីង ស៊ី​ហួន (Qin Shi Huan) ជា​ព្រះចៅអធិរាជ​ទី​១​នៃ​ចក្រភព​។ រាជាណាចក្រ​ ឈីង​ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​រដ្ឋ ឈី​ង បាន​វាយ​បង្ក្រាប​រដ្ឋ​តូច​ៗ​ជា​ច្រើន​​ក្នុង​តំបន់ ​សានដុង​ ដាក់​ជា​ចំណុះ​របស់​ខ្លួន​ ក្រោម​ការ​របត់នៃ​ការ​គ្រប់គ្រងរដ្ឋ​ដោយ​ច្បាប់​របស់​ ស្សាងយ៉ាង (Shang Yang)។ អ្នកច្បាប់វ័យក្មេង ស្សាងយ៉ាង បានជួយជ្រុំជ្រែង​ព្រះអង្គ ស្សែវ (Xiao) ដើម្បីធ្វើ​កម្រែទម្រង់នយោបាយ សេដ្ឋកិច្ច និងវិស័យកងទ័ពរបស់នគររហូត​ក្រោយ​ជាអាណាចក្រដ៏ខ្លាំងមួយ។

ខាងក្រោមនេះ គឺជាសម្រង់សម្តីល្អៗចំនួន១០ ដកស្រង់ចេញពីខ្សែភាពយន្ត “ចក្រភពឈីង” ដែលពាក់ព័ន្ធជាការរៀបចំប្រទេស ប្រព័ន្ធយុត្តិធម៌សង្គម និងគំនិត​ស្រលាញ់​ជាតិជាដើម៖

១. គ្រួសារក្រ ពិបាករស់នៅ ប្រទេសក្រ ក៏កាន់តែលំបាកថែមទៀត។

២. ទឹកដីសម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសជាតិក្រីក្រ… កងទ័ពមិនខ្លាចស្លាប់ ប៉ុន្តែប្រទេសជាតិ​ទន់ខ្សោយ។ បាត់បង់ទឹកដីម្តងបន្តិចៗ នោះដោយសារតែមិនទាន់មានការរៀបចំឲ្យមានកម្លាំងពិត។

៣. ច្បាប់ខ្លាំង ប្រទេសខ្លាំង។

៤. ប្រទេសមួយ អ្នកស្រែចំការបែរជាហូបមិនឆ្អែត កងទ័ពមានស្នាដៃ បែរជាមិនបានឡើងបុណ្យសក្កិ រឿងអីដែលប្រជារាស្រ្តមិនបាក់ទឹកចិត្ត។

៥. សម្លាប់មិនសំខាន់ទេ ការពារប្រជារាស្រ្តទើបសំខាន់។

៦. ការផ្លាស់ប្តូរច្បាប់ គឺពិបាកជាងការធ្វើសង្គ្រាម១០ដង ១០០ដងទៅទៀត។

៧. អ្នកមានទោសត្រូវពិន័យ អ្នកមានស្នាដៃត្រូវលើកទឹកចិត្ត។

៨. ច្បាប់មិនមែនបង្ក្រាបមនុស្សទេ ច្បាប់គ្រប់គ្រងមនុស្ស។ មនុស្សដែលធ្វើខុសច្បាប់ ទើបមានទោស។ ដែលហៅថា “ទោស” គឺធ្វើខុសមានទោស បើមិនធ្វើខុស គឺគ្មានទោស។

៩. ក្នុងស្ថានភាពជាតិមានការលំបាក មិនមែនបង្ក្រាបមនុស្សល្អទេ គឺបង្ក្រាបមនុស្សអាក្រក់។ បង្ក្រាបមនុស្សអាក្រក់ ទើបមនុស្សល្អអាចរស់បន្តទៀតបាន។

១០. រាជការជាអ្នកបង្កើតច្បាប់ តែការគាំទ្រ គឺស្ថិតនៅលើប្រជារាស្រ្ត មិនមែនមន្រ្តីរាជការទេ។ អនុវត្តច្បាប់ គឺការពារប្រជារាស្រ្ត មិនមែនការពារបុគ្គល ឬគ្រួសារណាទេ។


អត្ថបទទាក់ទង

សម្រង់សម្តីសំខាន់ៗ ៥០ឃ្លា ពីក្នុងរឿងសាមកុក

 

Leave a Reply