ទស្សនវិទូ អាល់ប៊ែរ កាមូស (Albert Camus) បានសរសេរថា “ការពិចារណា ច្បាស់លាស់ត្រឹមត្រូវល្អឥតខ្ចោះ តាមប្រព័ន្ធគំនិត សីលធម៌ ឬ ឧត្តមគិតពេក តែងតែនាំទៅរក ការបង្ហូរឈាម។”

ទស្សនវិទូ អាល់ប៊ែរ កាមូស (Albert Camus) បានសរសេរថាការពិចារណា ច្បាស់លាស់ត្រឹមត្រូវល្អឥតខ្ចោះ តាមប្រព័ន្ធគំនិត សីលធម៌ ឧត្តមគតិពេក តែងតែនាំទៅរកការបង្ហូរឈាម។

ច្បាប់ក្បួន ដែលគ្រប់គ្រងសង្គមមនុស្ស ទោះចេញមកពីប្រភពណា ក៏ដោយ មិនមែនសុទ្ធតែ សម្រាប់សម្រួលដល់ជីវិតមនុស្សលោកនោះឡើយ។ នៅក្នុងករណីខ្លះ គឺជាកាំបិទមុខពីរ។ ចម្លើយមួយទៀត គឺច្បាប់អំណាចផ្តាច់ការ ពោលគឺការហួងហែង ការរំលោភទៅលើសេរីភាពរបស់មនុស្ស ច្រើនហួសហេតុពេក ដើម្បីឈានទៅបានដល់អ្វីដែលគ្មានទាំងអត្ថិភាពពិតប្រាកដផងនោះ ពុំមែនជាកត្តានៃប្រសិទ្ធភាពទេ ព្រោះវាធ្វើឱ្យកោសិកាសង្គម ពោលគឺបុគ្គល និងគ្រួសារឆេះខ្លោច ឬបាត់បង់ថាមពល អស់ជាស្រេចទៅហើយ។ ការធ្វើច្បាប់ដោយឈរលើមូលដ្ឋាន គ្មានទំនុកចិត្ត ទៅលើប្រជាជន ទុកជាមុនស្រេច នាំមកតែការមិនទុកចិត្តគ្នារហូត។ ច្បាប់កាច់បំបាក់មនុស្ស តែមនុស្សក៏អាចកាច់បំបាក់ច្បាប់បានវិញដែរ នៅក្នុងករណី ដែលវានាំសង្គមទាំងមូលទៅរកការអន្តរាយ។ តាមការពិត គេត្រូវធ្វើអ្វីៗទាំងអស់ដើម្បីមនុស្សតែប៉ុណ្ណោះ។

សុបិនរបស់បុគ្គល ពីរបីនាក់ មិនមែនសុទ្ធតែជាសុបិន របស់មនុស្សរាប់លាននាក់នោះទេ ទោះបីជាគេខិតខំបញ្ចុះបញ្ចូល និងលាងខួរក្បាលអ្នកដទៃយ៉ាងណាក្តី។

ខាងក្រោមនេះ គឺជាសៀវភៅមិនចុះសម្រុងនឹងជីវិតThe StrangerL’etranger” ប្រែសម្រួលដោយ យី ឈាង អេង ដែលជាសៀវភៅក្នុងចំណោមសៀវភៅជាច្រើនរបស់លោក អាល់ប៊ែរ កាមូស។

 


 

 

អត្ថបទទាក់ទង

 

 

Leave a Reply