តើអ្វីទៅជា ពុទ្ធិ ?

ពុទ្ធិ  ន.(សំ.បា.) ប្រីជា ប្រាជ្ញា ការ​យល់ មនុស្ស​មាន​ពុទ្ធិ (ប្រើ​ក្នុង​កាព្យ) អ្នក​សុទិដ្ឋិ ដែល​មាន​ពុទ្ធិ ប្រសើរ​ឆើតឆាយ តែង​មាន​យោបល់ យល់​ការ​វែង​ឆ្ងាយ ញ៉ាំង​ជន​ទាំងឡាយ​ឲ្យបាន​ក្ដី​សុខ។

ពុទ្ធិ គឺសំដៅយកចំណេះដឹងទូទៅរបស់មនុស្ស ទោះក្នុងខ្លួនយើងក្តី ខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ឬក្នុងធម្មជាតិក្រៅខ្លួនយើងក្តី ដែលបានមកពីការស្រាវជ្រាវផ្សេងៗ។​ ប៉ុន្តែពុទ្ធិពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុណ្ណោះទេ តែវាជារបៀបដែលញ៉ាំងអោយចំណេះទាំងនោះ កើតឡើងថែមទៀតផង។ គេចែកពុទ្ធិជាបីគឺ៖

ក. ពុទ្ធិសាមញ្ញ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ពុទ្ធិសាមញ្ញ  ជាពុទ្ធិធម្មតាដែលអ្នកផងមានគ្រប់ៗគ្នាកើតឡើងពីការលឺតៗគ្នា ស្រពេចស្រពិល មិនច្បាស់លាស់ ឬដែលកើតពីគំហើញវត្ថុនានាដោយផ្ទាល់ ចំណេះដឹងទាំងអស់នេះយើងឆាប់ជឿឆាប់ទទួលយកណាស់ព្រោះវាឆ្លើយតបទៅនឹងសេចក្តីត្រូការក្នុងការរស់នៅរបស់យើង។ ឧទាហរណ៍៖

– ថ្មលិចក្នុងទឹក ដោយឥតបានគិតថា ថ្នខ្លះឥតលិចក្នុងទឹក

– ផ្សែងហុយឡើងលើ  ដោយឥតបានគិតថា ផ្សែងខ្លះឥតហុយឡើងលើនោះទេ។

ខ. ពុទ្ធិស្យង់ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ ឬ ជាពុទ្ធិដែលកើតឡើងដោយការពិចារណាយ៉ាងល្អិតល្អន់ និងម៉ត់ចត់ ហើយត្រូវបានត្រួតពិនិត្យដោយពិសោធន៍ និងការប្រតិបត្តិផង។ ឧទាហរណ៍៖

– ទឹក ពុះនៅសីតុណ្ហភាព ១០០អង្សា និងកកនៅសីតុណ្ហភាព ០ អង្សា។

– ខ្លួនមនុស្សមានកំដៅ ៤០អង្សាសេ (វាស់ដោយទែរម៉ូម៉ែត្រ)។

គ. ពុទ្ធិទស្សនវិជ្ជា ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគ​មានលក្ខណៈជ្រាលជ្រៅល្អិតល្អន់ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិនេះកើតពីការត្រិះរិះពិចារណាលើគ្រប់បញ្ហាទាំង បញ្ហាសាមញ្ញ និងបញ្ហារបស់ស្យង់ផងដែរ ហើយក៏ជាអ្នកវាយតម្លៃ និងតម្រង់ទិសពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង និងលើភាវៈទាំងឡាយលើពិភពលោក។

ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ ដែលពិចារណាទៅលើអំពើជាកុសល និងអកុសល។

បញ្ហាពុទ្ធិ  ៖ ដើម្បីបានពុទ្ធិក្នុងលទ្ធិពុទ្ធនិយម គឺបានមកដោយការកសាងសន្សំ ការសិក្សាពិចារណា ការពិសោធ អនុវត្តន៍។ ព្រះពុទ្ធបានទុកនូវវិធី ៤យ៉ាង ៖

ឆន្ទៈ ៖ ពេញចិត្តនឹងកិច្ចការចំណេះវិជ្ជា

វិរិយ ៖ ព្យាយាមរៀន ពិចារណា

ចិត្ត ៖ មានចិត្តរឹងប៉ឹង និងរៀនពិចារណា

វិមំសា ៖ សាកល្បង នូវកិច្ចការ ចំណេះវិជ្ជាដែលខ្លួនរៀនរួចហើយ។

Leave a Reply