តើអ្វីទៅជា ទស្សនវិជ្ជា?
ទស្សនវិជ្ជា មកពីពាក្យ ទស្សនៈ គឺជាគំនិត លទ្ធិ ឬការយល់ឃើញ រីឯ វិជ្ជា គឺជាការសិក្សា មានន័យថាការសិក្សាអំពី គំនិត លទ្ធិ ឬការយល់ឃើញរបស់មនុស្ស។ ទស្សនវិជ្ជា មាននិយមន័យជាច្រើនទៅតាមអ្នកប្រាជ្ញដែលបានរកឃើញដូចជា៖
សម្ដេចសង្ឃរាជ ជួន ណាត ពន្យល់ថា ៖ ទស្សនវិជ្ជា ន.(បា) វិជ្ជាដែលកើតឡើងដោយទស្សនៈវិទ្យាសាស្ត្រចែងអំពីគោលការណ៏សំខាន់ៗនិងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្ស និងសត្វ។
ពីតាហ្គ័រ ៖ ស្នេហាគតិបណ្ឌិត ឬ ការស្រឡាញ់គតិវិញ្ញូ ការពិចារណាលើបញ្ហាមនុស្សរកន័យឲ្យជីវិត ការពិចារណាលើគំនិត ឬទស្សនរបស់អ្នកប្រាជ្ញ
សូក្រាត ៖ ជាការចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត
ប្លាតុង ៖ ជាការខិតខំរំដោះបញ្ញា ដើម្បីឲ្យចេញពីគុកអវិជ្ជា និងរកសច្ចៈ
អារីស្តូត ៖ ជាការគិតដែលមានគោលបំណងខ្ពស់បំផុតហើយទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍។
និយមន័យរួមបច្ចុប្បន្ន ៖ ជាវិទ្យាសាស្រ្តមួយដែលសិក្សាអំពីគោលការណ៍ គំនិតប្រកបដោយគតិបណ្ឌិត និងត្រិះរិះពិចារណាប្រកបដោយវិធីច្បាស់លាស់ ក្នុងបំណងស្វែងរកសច្ចភាព ដើម្បីផ្ដល់អត្ថន័យឲ្យជីវិត។
One thought on “តើអ្វីទៅជា ទស្សនវិជ្ជា?”