តើយុទ្ធសាស្ត្រពិតប្រាកដរបស់ស្ថាប័ន ចេញពីការសម្រេចចិត្តរបស់អ្នកណា?

ដោយមានបទពិសោធន៍ច្រើនជាងមុន ខ្ញុំអាចមើលឃើញពីរបៀបគ្រប់គ្រងកាន់តែច្រើនរបស់ថ្នាក់លើរបស់ខ្ញុំ។ ការយល់ច្រឡំមួយដែលខ្ញុំមានកន្លងមក គឺគិតថា ក្បាលម៉ាស៊ីនទើបជារៀបចំយុទ្ធសាស្ត្រ ប៉ុន្តែវាមិនមែនបែបនេះទេ។

តើយុទ្ធសាស្ត្រពិតប្រាកដរបស់ស្ថាប័ន ចេញពីការសម្រេចចិត្តរបស់អ្នកណា?

សាស្ត្រាចារ្យ Joseph L. Bower របស់សាលាពាណិជ្ជកម្ម Harvard បានលើកឡើងក្នុងអត្ថបទមួយថា អ្នកគ្រប់គ្រងតាមផ្នែកនីមួយៗ ជាអ្នកសម្រេចចិត្តលើយុទ្ធសាស្ត្រដែលត្រូវប្រើ ក្នុងផ្នែករបស់ពួកគាត់

គាត់អះអាងតាមរយៈការស្រាវជ្រាវមួយហើយមួយទៀត ដែលនាំទៅរកការសន្និដ្ឋានមួយ គឺ ស្ថាប័នមួយអាចធ្វើកិច្ចការមួយសម្រេចបាន មិនមែនមកពីយុទ្ធសាស្ត្រដែលរៀបចំឡើងដោយក្បាលម៉ាស៊ីនធំៗទេ ប៉ុន្តែគឺបានមកពីយុទ្ធសាស្ត្ររបស់បអ្នកគ្រប់គ្រងគ្រប់ផ្នែកក្នុងស្ថាប័ន។

ខ្ញុំក៏មើលឃើញដូចគ្នាដែរ ព្រោះសូម្បីតែអ្នកគ្រប់គ្រងថ្នាក់ក្រោម និងកណ្តាល ក៏មានសិទ្ធិនៅក្នុងការកែប្រែរបៀបធ្វើការរបស់ស្ថាប័នដែរ។ ថ្នាក់ដឹកនាំស្ថាប័ន អាចមើលដឹងថា តើអ្នកគ្រប់គ្រងណា ជួយស្ថាប័នបានច្រើន។ ទោះបីពួកគាត់ចង់ ឬមិនចង់ក៏ដោយ អ្នកគ្រប់គ្រងដែលបានសម្រេចចិត្ត ច្រើនតែជាអ្នកដែលបានផ្លាស់ប្តូរអនាគតរបស់ស្ថាប័ន។

អ្នកគ្រប់គ្រង មានឥទ្ធិពលទៅលើធនធានដែលត្រូវប្រើតាមផ្នែក ហេតុនេះការសម្រេចចិត្តរបស់ពួកគាត់ អាចធ្វើបញ្ច្រាសពីយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ប៉ុន្តែគោលដៅ គឺនៅដដែល។

អ្នកគ្រប់គ្រង កែប្រែយុទ្ធសាស្ត្រ ឲ្យត្រូវតាមអ្វីដែលស្ថាប័នកំពុងមាន ដើម្បីទទួលបានលទ្ធផលដែលស្ថាប័នចង់បាន។ បើចាំយុទ្ធសាស្ត្រពីថ្នាក់លើទាំងស្រុង អ្នកគ្រប់គ្រងនឹងមិនបត់បែនក្នុងការងារទេ។

តើអ្នកធ្លាប់បានរៀបចំយុទ្ធសាស្ត្រ ដែលខុសពីថ្នាក់លើរបស់អ្នកដែរទេ? តើអ្នកហ៊ានសម្រេចចិត្តដោយខ្លួនដែរទេ?

One thought on “តើយុទ្ធសាស្ត្រពិតប្រាកដរបស់ស្ថាប័ន ចេញពីការសម្រេចចិត្តរបស់អ្នកណា?

Leave a Reply