៥ ចំណុចសំខាន់ៗ ពាក់ព័ន្ឋនឹងការងារផ្នែកគ្រប់គ្រងធនធានមនុស្ស

ការគ្រប់គ្រងធនធានមនុស្ស គឺជាមុខងារមួយនៅក្នុងអង្គភាពដែលជួយសម្រួលដល់ការប្រើប្រាស់មនុស្សយ៉ាងមានប្រសិទ្ឋភាពបំផុត ដើម្បីសម្រេចបានគោលបំណងអង្គភាព និងគោលបំណងផ្ទាល់ខ្លួនរបស់និយោជិកម្នាក់ៗ (Ivancevic និង Konopaske, ២០១៣)។

មានមនុស្ស​ជា​ច្រើន ចង់​ចាប់​ផ្ដើម​ការងារក្នុង​ផ្នែក​ធនធាន​មនុស្ស​ ដោយសារ​វា​គឺ​ជា​ផ្នែក​មួយដែលអាចឲ្យគេ​លូតលាស់​បាន​ឆាប់​រហ័ស​។ យ៉ាងណាមិញ បើ​សិន​ជា​អ្នកចាប់​អារម្មណ៍​ចង់ចាប់ការងារក្នុងផ្នែក​នេះ​ មានចំណុចសំខាន់ៗ ចំនួន៥ ដែលអ្នកត្រូវដឹងពាក់ព័ន្ឋនឹងការងារផ្នែកគ្រប់គ្រងធនធានមនុស្ស​៖

១. ជំនាញ​ប្រាស្រ័យទាក់ទង

ការងារ​មួយ​នេះ​ គឺ​ទាមទារ​ការ​ប្រាស្រ័យទាក់ទង​គ្នា​ខ្លាំង ដោយ​សារ​តែ​អ្នក​ត្រូវ​​ទាក់ទង​ជាមួយ​ប្រធាន​ផ្នែក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន ដើម្បី​ដឹង​ថា​តើ​ពួក​គេ​ត្រូវ​​ការ​អ្វី​ បន្ទាប់​មក​ទើប​ធ្វើ​របាយការណ៍​ជូន​ទៅ​​ថ្នាក់​លើ​។

២. មានចំណេះដឹងទូលំទូលាយ និង​មាន​បទពិសោធន៍​ផ្នែក​នេះ

ជា​ការពិត​ណាស់ ផ្នែក​ធនធាន​មនុស្ស​នេះ​​ គឺ​ទាមទារ​អ្នក​ចេះដឹង​ខ្លាំង ព្រោះ​ថាអ្នក​មាន​តួនាទី​អភិវឌ្ឍ​ក្រុមហ៊ុន ព្រម​ទាំង​​បុគ្គលិក​ជា​ច្រើន​ថែម​ទៀត។​ ហេតុនេះ​ វាចាំបាច់​ដែល​អ្នក​គួរ​មាន​បទពិសោធន៍ បូកផ្សំ​ចំណេះដឹង​ខ្ពស់​។​

៣. អាច​ធ្វើ​ការ​ក្រោម​សម្ពាធ​

ពេល​មាន​បញ្ហា​ សម្ពាធ​ក៏​មាន​ច្រើន​ដូច​គ្នា។​ បើ​អ្នក​ជា​មនុស្ស​ មិន​សូវ​​ធន់​នឹង​សម្ពាធ​​ទេ ការងារ​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នក​។ ហើយ​ការងារ​នេះ​នឹង​មិន​នៅ​ជាមួយ​អ្នក​បាន​យូរ​ឡើយ។​

៤. អាច​ដោះស្រាយ​បញ្ហា​បាន​លឿន

មិន​ត្រឹម​តែ​ឆ្លាត​វៃប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកត្រូវតែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គិត​ និង​ដោះស្រាយ​រាល់​បញ្ហា​នៅ​នឹង​មុខ។​ មានបញ្ហា​រាប់ពាន់​ជំពូក​ ពេល​​អ្នក​ទទួល​ខុសត្រូវ​ការងារ​នេះ​។

៥. អាច​ប្រើប្រាស់​ កម្មវិធី​តាម​កុំព្យូទ័រ​បាន​ល្អ​

មានការងារជាច្រើន​ និង​ឯកសារ​រាប់​មិន​អស់​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ។ ជាពិសេស ​ឯកសារ​ទាំង​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​សំងាត់​និង​លម្អិតតាម​ប្រព័ន្ធ​កុំព្យូទ័រ។ ដូចនេះ​ហើយ ​អ្នក​ក៏គួរ​មាន​ជំនាញ​អស់​ទាំង​នេះ​សិន​ដែរ។

Leave a Reply