តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍ គឺជាមុខងារមួយដែលទាក់ទងនឹងសកម្មភាពរបស់អង្គភាពដែលសំដៅលើការបង្កើនសមត្ថភាពការងាររបស់បុគ្គល និងក្រុមនីមួយៗនៅក្នុងការរៀបចំរបស់អង្គភាព។ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ អាចត្រូវបានពិពណ៌នាថាជា ដំណើរការអប់រំដែលពាក់ព័ន្ធនឹងការអភិវឌ្ឈជំនាញ គំនិត ការផ្លាស់ប្តូរអាកប្បកិរិយា និងការទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីបង្កើនការបំពេញការងាររបស់បុគ្គលិក។ វិស័យនេះត្រូវបានគេស្គាល់តាមរយៈឈ្មោះជាច្រើនដូចជា “ការអភិវឌ្ឍន៍ធនធានមនុស្ស” “ការអភិវឌ្ឍមូលធនមនុស្ស” និង “ការសិក្សា និងអភិវឌ្ឍន៍”។

ការបណ្តុះបណ្តាល គឺជាដំណើរការជាប្រព័ន្ឋដែលផ្លាស់ប្តូរឥរិយាបថ ការយល់ដឹង និងជំនាញរបស់និយោជិកតាមទិសដៅមួយនាំទៅដល់ការសម្រេចគោលដៅរបស់របស់អង្គភាព។ ការបណ្តុះបណ្តាល ត្រូវបានតាក់តែងដើម្បីផ្តល់ឲ្យនិយោជិកនូវសមត្ថភាពឆ្លើយតបទៅនឹងសំណូមពរការងារបច្ចុប្បន្ន។ ឯការអភិវឌ្ឈនយោជិកវិញ មានគោលដៅហួសពីការងារជាក់ស្តែងបច្ចុប្បន្ន វាផ្តោតលើទិដ្ឋភាពទៅអនាគត។ វាជាការត្រៀមលក្ខណៈសម្រាប់ពេលខាងមុខ នៅពេលដែលសហគ្រាសផ្លាស់ប្តូរ និងរីកចម្រើន។

វាមិនមានភាពដាច់គ្នាស្រឡះរវាងការបណ្តុះបណ្តាល និងអភិវឌ្ឈន៏នោះទេ។ កម្មវិធីបណ្តុះបណ្តាល ក៍អាចគាំទ្រដល់ការអភិវឌ្ឈបុគ្គលិកផងដែរ។ ជាទូទៅនិយោជិកដែលទទួលបានការបណ្តុះបណ្តាលអាចនឹងបំពេញកិច្ចការមានប្រសិទ្ឋភាព មានសមត្ថភាពក្នុងការងារ ហើយប្រការនេះ អាចនឹងត្រូវបានអង្គភាពផ្តល់លទ្ឋភាពក្នុងការអភិវឌ្ឈឲ្យក្លាយជាអ្នកដឹកនាំផងដែរ។ ការអភិវឌ្ឈភាគច្រើនផ្តោតលើជំនាញទន់ (Soft-Skills) ដូចជារបៀបដឹកនាំ ការប្រាស្រ័យទាក់ទង ការដោះស្រាយទំនាស់ និងការកសាងក្រុមជាដើម។

ភាពខុសគ្នារវាងការបណ្តុះបណ្តាល និងអភិវឌ្ឈន៍ សំខាន់ស្ថិតនៅលើទិដ្ឋភាពពីរ៖

  • ការបណ្តុះបណ្តាលផ្តោតលើការងារបច្ចុប្បន្ន រីឯការអភិវឌ្ឈផ្តោតលើពេលអនាគត។
  • ការបណ្តុះបណ្តាលផ្តោតលើការងារបច្ចេកទេស ឯការអភិវឌ្ឈផ្តោតលើសមត្ថភាពគ្រប់គ្រងដឹកនាំ។ ការអភិវឌ្ឈទាមទារការស្ម័គ្រចិត្តចូលរួមច្រើនជាងការបណ្តុះបណ្តាល។

ការបណ្តុះបណ្តាល និងអភិវឌ្ឈន៍ ទាំងពីរសុទ្ខតែជាសកម្មភាពក្នុងការបន្ស៊ីនិយោជិកទៅនឹងការផ្លាស់ប្តូរ និងយុទ្ឋសាស្រ្តអង្គភាព។ នៅគ្រប់ទីផ្សារទាំងអស់ អតិថិជនតែងតែទាមទារផលិតផល ឬសេវាកម្មដែលមានគុណភាពខ្ពស់ តម្លៃថោក និងការផ្តល់ជូនឆាប់រហ័ស។ ដើម្បីឆ្លើយតបទៅនឹងសំណូមពរទាំងនេះ អង្គភាពទាំងឡាយត្រូវតែកែលម្អជាទៀងទាត់នូវលទ្ឋផលការងារដែលទាមទារនូវសមត្ថភាពឲ្យកាន់តែប្រសើរជាងមុន ហើយប្រការនេះ គឺជាគោលបំណងនៃការបណ្តុះបណ្តាល និងអភិវឌ្ឈន៍ ក៍ដូចជាគោលដៅយុទ្ឋសាស្រ្តរបស់អង្គភាពដែរ។

បើលោកអ្នកចង់រៀបចំការបណ្តុះបណ្តាល គួរស្វែងយល់នូវអត្ថបទខាងក្រោមនេះ៖

មុននឹងរៀបចំការបណ្តុះបណ្តាល ត្រូវដឹងរឿងនេះជាមុនសិន

 

អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

 

ការបង្វឹកអ្នកគ្រប់គ្រង ខុសគ្នាពីការបង្វឹកបុគ្គលិក

 

3 thoughts on “តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

Leave a Reply