បុគ្គលិកលក្ខណៈធំៗទាំង ៥ (OCEAN Model) បង្ហាញពីភាពខុសគ្នារបស់មនុស្សម្នាក់ៗ​

សព្វថ្ងៃនេះអ្នកស្រាវជ្រាវជាច្រើនជឿថា មនុស្សមានបុគ្គលិកលក្ខណៈស្នូលចំនួន ៥ ។ ភស្តុតាងនៃទ្រឹស្តីនេះបាន និងកំពុងរីកលូតលាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយចាប់ផ្តើមពីការស្រាវជ្រាវរបស់ D. W. Fiske (១៩៤៩) ហើយក្រោយមកត្រូវបានពង្រីកដោយក្រុមអ្នកស្រាវជ្រាវដទៃទៀតរួមមាន Norman (១៩៦៧) Smith (១៩៦៧) Goldberg (១៩៨១) និង McCrae & Costa (១៩៨៧)

គេបាន​បង្កើត​ពាក្យ​កាត់នៃ​លក្ខណៈទាំង​ ៥ នោះ​ជា “OCEAN” “CANOE” ដើម្បី​ងាយ​ស្រួល​ចង​ចាំ។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ របស់មនុស្សម្នាក់ៗ៖

Introduction To The Big 5 Personality Traits – Journey into the human minds

១. បើកទូលាយ (Openness to Experience)

គាត់ជា​ប្រភេទ​មនុស្ស​ដែលតែង​តែ​ព្យាយាម​ធ្វើ​ ឬ​សាកល្បងអ្វី​ថ្មីៗ។ គេ​ក៏​ជា​ប្រភេទ​មនុស្ស​​ដែល​បើក​ទូលាយ​ក្នុង​ការ​ចែក​រំលែក​បទពិសោធន៍​របស់​គេផងដែរ។ ពួក​គេ​ជា​មនុស្ស​ដែល​ពោរ​ពេញ​ទៅ​ដោយ​សិល្បៈ ចូល​ចិត្ត​ចែក​រំលែក​វប្បធម៌ ធ្វើ​ដំណើរ​កំសាន្ត និង​ស្វែង​រក​ភាព​ផ្សង​ព្រេង​ថ្មីៗសម្រាប់​ជីវិត។

២. មនសិការ (Conscientiousness)

នេះជា​ប្រភេទ​មនុស្ស​ដែល​មាន​មនសិការ ជា​មនុសុ្ស​មាន​ការ​យល់​ដឹង​ច្រើន​។ អាចនិយាយបាន​ថា ពួក​គេ​ជា​មនុស្ស​ដែល​ជួប​នឹង​ផល​វិបាក​បន្តិច​ ដោយ​សារ​ពួក​គេ​ជា​មនុស្ស​ដែលមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​ការ​ងារ​ដែល​គេ​ដាក់​ឲ្យនោះយ៉ាង​ប្រុង​ប្រយ័ត្ន។ មនុស្ស​ដែលមាន​មនសិការ​ខ្ពស់តែង​តែ​មានទម្លាប់ដាក់​គោល​ដៅ​តម្រង់​ទិស​ឥរិយា​បថ​ខ្លួនឯង។ ពួកគេ​កំណត់​មហិច្ច​តា និង​ជំរុញខ្លួន​ឯង​ឲ្យ​ធ្វើ​វាឲ្យ​បាន។

៣. រួសរាយមានទំនុកចិត្ត (Extraversion)

គេជា​ប្រភេទ​មនុសុ្សដែល​មាន​គំនិត​វិជ្ជ​មាន​ មើល​ឃើញ​ខ្លួនឯង​ អ្នក​ដទៃ និង​អ្វីៗជុំ​វិញខ្លួន​សុទ្ធ​តែ​វិជ្ជ​មាន​។ ពួក​គេ​ចូល​ចិត្ត​ជួប​មនុស្ស​ថ្មីៗ គេ​ចូល​ចិត្ត​និយា​យ​លេង​សើច​ច្រើន​ ចូល​រួម​ជា​មួយ​សកម្មភាព​សង្គម​។

៤. ផ្ដល់ភាពរីករាយ (Agreeableness)

គាត់ជា​មនុសុ្សដែលពូកែសម្រប​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​​។ គេ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃដែល​តែង​តែជា​សមាជិក​ដ៏​ល្អ​នៅ​ក្នុង​ក្រុម។ ពួកគេ​មិន​ចូល​ចិត្ត​ពាក់ព័ន្ធជា​មួយ​ជម្លោះ​ទេ តែជា​អ្នក​ដែល​ចូល​ចិត្ត​បង្កើត​សន្តិភាព​ច្រើនជាង​។ លើសពីនេះ​ ពួក​គេ​តែ​ងលើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជុំ​វិញ​ចេះ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង ហើយ​កាត់​បន្ថយ​នូវ​រឿង​រាវដែល​ទាក់​ទង​នឹងការ​បំពេញ​ចិត្ត​អ្នក​ដទៃ​ច្រើន​ពេក។

៥. អវិជ្ជមាន (Neuroticism)

នេះជា​ប្រភេទ​មនុស្ស​ដែល​មានភាព​អវិជ្ជ​មាន​ខ្លាំង គិត​អវិជ្ជ​មាន​អ្នកដទៃ អ្វី​ដែល​នៅជុំ​វិញ​ខ្លួន មិនតែ​ប៉ុណ្ណោះ​សូម្បី​តែ​ខ្លួន​ឯង​ក៏គាត់គិត​អាក្រក់​លើ​ខ្លួន​ឯង​ដែរ។ ពួក​គេ​មានភាព​ភ័យ​ខ្លាច និង​ភាព​តានតឹង​ច្រើនក្នុង​អារម្មណ៍។ គាត់​គិត​ច្រើនពីនេះពីនោះជាជាងគិត​រឿង​ដែល​ល្អ។ ពួកគាត់​មិនសូវ​ជា​មានដំណោះស្រាយ​សម្រាប់​បញ្ហា​ណា​មួយ​ឡើយ គាត់​ចូល​ចិត្ត​ចង​ផ្អោប​ខ្លួន​ទៅ​នឹង​ស្ត្រេសជារៀង​រាល់​ថ្ងៃ​។ អារម្មណ៍​ឆេវ​ឆាវ​ក៏​តែង​កើត​មានជា​ញឹក​ញាប់​។

អ្នកអាចសិក្សាបន្ថែម៖
៤. The Five-Factor Model of Personality: Theoretical Perspectives, edited by Jerry S. Wiggins (1996), The Guilford Press

អត្ថបទទាក់ទង

តើអ្វីជាទ្រឹស្តីម៉ាស្លូវ (Maslow’s hierarchy of needs)?

 

Leave a Reply