អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

អ្នកអាចនឹងត្រូវការគ្រូបណ្តុះបណ្តាល ដើម្បីជួយបុគ្គលិករបស់អ្នកឲ្យមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ធ្វើការ។ អ្នកអាចនឹងស្វែងរកពួកគាត់នៅលើបណ្តាញសង្គម ឬសាកសួរតគ្នា។ គ្រូបណ្តុះបណ្តាល មានវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ប៉ុន្តែខាងក្រោមនេះជា ចំណុចដែលពួកគាត់មានដូចគ្នា។ បើគ្មានចំណុចទាំង៣នេះទេ គាត់មិនមែនគ្រូបណ្តុះបណ្តាលល្អទេ។

តើអ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

ទី១ ជាមនុស្សដែលចេះគិតបែបយុទ្ធសាស្រ្ត

ការបង្រៀនដែលធ្វើឡើងដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ តែងតែមិនអាចផ្តល់ផលដូចអ្វីដែលចង់បាន។ ក្នុងការរៀបចំមេរៀន គេមានជំនាញពិសេសសម្រាប់គ្រូបណ្តុះបណ្តាល គឺ Instructional Design។ ជំនាញនេះ អាចជួយឲ្យមេរៀន មានភាពទាក់ទាញជាងមុន និង​ច្បាស់លាស់ទៅតាមគោលបំនងរបស់អ្នកបណ្តុះបណ្តាល។

ការគិតបែបយុទ្ធសាស្ត្រ ជាការគិតដែលជួយឲ្យអ្នកបណ្តុះបណ្តាលត្រៀមគ្រប់យ៉ាងសម្រាប់អ្នករៀន និង​រុញពួកគាត់ទៅរកគោលបំណងដោយមិនដឹងខ្លួន។

គ្រូបណ្តុះបណ្តាលខ្លះ ចូលចិត្តនិទានរឿង ជាងប្រើទ្រឹស្តីពន្យល់ ព្រោះពួកគាត់ដឹងថា មនុស្សចូលចិត្តស្តាប់រឿង ហើយចងចាំរឿងបានល្អជាងមេរៀនដែលជាទ្រឹស្តី។ គ្រូបណ្តុះបណ្តាលខ្លះទៀត ចូលចិត្តប្រើការលេងហ្គេម ដើម្បីឲ្យវគ្គរបស់គាត់ មានភាពសប្បាយ និង​អ្នករៀនមិនងោកជាដើម។

ទី២ ជាអ្នកគ្រប់គ្រងម្នាក់

គាត់មិនគ្រប់គ្រងអ្នករៀនទេ ប៉ុន្តែគាត់គ្រប់គ្រងគម្រោងបណ្តុះបណ្តាល។ ការបណ្តុះបណ្តាល ត្រូវការចំណាយធនធានច្រើន ហេតុនេះ បើគាត់មិនចេះគ្រប់គ្រង គាត់នឹងអាចចំណាយខ្ជះខ្ជាយ។

គ្រូបណ្តុះបណ្តាលបុគ្គលិក ខុសពីគ្រូធម្មតា ព្រោះពួកគាត់ត្រូវប្រាកដថា យុទ្ធសាស្រ្តដែលគាត់គិតឃើញពីខាងលើ អាចធ្វើបានសម្រេចទាំងអស់ ក្នុងម៉ោងដែលគេកំណត់ទុក។ គាត់គ្រប់គ្រងខ្លួនឯង និង​គ្រប់គ្រងមេរៀន។

ទំនួលខុសត្រូវរបស់គាត់ អាចមិនសូវមានគេនិយាយ ប៉ុន្តែគាត់ត្រូវធ្វើរឿងនេះតែម្នាក់ឯង។ សាកគិតទៅមើល បើគាត់គ្រប់គ្រងការបង្រៀនមិនបាន តើវគ្គបណ្តុះបណ្តាលរបស់គាត់ទៅជាយ៉ាងណា?

ទី៣ ជាអ្នករៀបចំឲ្យមានការផ្លាស់ប្តូរ

គ្រូបណ្តុះបណ្តាល ដែលមិនអាចផ្លាស់ប្តូរបុគ្គលិកបាន ជាគ្រូបរាជ័យ។ ការបណ្តុះបណ្តាល មិនមែនធ្វើឡើងសម្រាប់តែល្អមើល ឬដើម្បីបានថតរូបជុំគ្នាទេ។ ការបណ្តុះបណ្តាល ធ្វើឡើងដើម្បីផ្លាស់ប្តូរបុគ្គលិក។ វាអាចជាការគិត សកម្មភាព ទម្លាប់ ឬចំណេះដឹងចាស់ៗរបស់បុគ្គលិក។

គ្រូបណ្តុះបណ្តាល ដែលមិនអាចផ្លាស់ប្តូរបុគ្គលិកបាន ជាគ្រូបរាជ័យ។

ការផ្លាស់ប្តូរ ជារឿងគួរឲ្យខ្លាច ហេតុនេះទើបគេជួលគ្រូបណ្តុះបណ្តាលមក។ គាត់មានតួនាទី ធ្វើឲ្យបុគ្គលិកមើលឃើញការផ្លាស់ប្តូរ ជារឿងងាយស្រួល និង​មានប្រយោជន៍។ រាល់ពាក្យពេជន៍ដែលគាត់និយាយ ត្រូវតែនាំចិត្តរបស់អ្នករៀន ឲ្យចង់ផ្លាស់ប្តូរ។

បើអ្នកមិនអាចមើលឃើញចំណុចទាំង៣នេះនៅក្នុងគ្រូបណ្តុះបណ្តាលទេ អ្នកគួរតែគិតឡើងវិញមុនពេលទាក់ទងទៅគាត់។ ជាពិសេស ចំណុចទី៣។ បើគាត់ធ្វើមិនបានទេ អ្នកក៏មិនចាំបាច់រៀបចំការបណ្តុះបណ្តាលដែរ។

ស្ថាប័នរបស់អ្នកត្រូវការផ្លាស់ប្តូរជាប្រចាំ ដើម្បីដើរទាន់ទីផ្សារ ហេតុនេះការបណ្តុះបណ្តាលដែលអ្នករៀបចំ ត្រូវតែជួយអ្នកក្នុងរឿងនេះ។

ខាងក្រោមនេះ ជារូបភាពថ្នាក់បណ្តុះបណ្តាលមួយចំនួនដែលរៀបចំឡើងដោយ HR and Training Solution

HR and Training Solution មានទទួលរៀបចំវគ្គបណ្តុះបណ្តាលទូទៅ​ និងសម្រាប់ស្ថាប័ន

ទំនាក់ទំនង ៖ 096 270 6565 / 078 467 462
ឬតាមរយៈអុីម៉េល hrts.training@gmail.com

One thought on “អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

Leave a Reply