ក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមជាច្រើន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយសារតែការមិនអើពើអំពីយុទ្ធសាស្រ្តធនធានមនុស្ស

អ្នកបានឮអំពីស្ថិតិរួចមកហើយថា តើវាលំបាកប៉ុណ្ណាក្នុងការដំណើរការអាជីវកម្មនាពេលសព្វថ្ងៃនេះ ប៉ុន្តែតើអ្នកធ្លាប់ពិចារណាទេថា តើការធ្វេសប្រហែសចាប់ផ្តើមនូវបញ្ហាយុទ្ធសាស្រ្តធនធានមនុស្ស គឺជាចំណុចអាថ៍កំបាងដ៏ធំមួយដែលធ្វើឲ្យអាជីវកម្មតូចៗមានភាពលំបាកដែរឬទេ? ប្រសិនបើអ្នកនិយាយជាមួយនឹងស្ថាបនិកមួយចំនួនតាមភាពជាក់ស្តែងនោះ ផ្នែកធនធានមនុស្ស គឺជាការគិតនៅពេលក្រោយ ហើយយុទ្ធសាស្រ្តធនធានមនុស្ស គឺមិនងាយនឹងបានពិភាក្សារហូតដល់ពេល៖

  • ក្រុមហ៊ុន ស្ថិតនៅក្នុងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ឬក៏
  • បញ្ហាផ្នែកធនធានមនុស្សដ៏ធ្ងន់ធ្ងរកើតឡើង ដែលអាចនឹងធ្វើឲ្យស្ថាប័នឈានទៅដល់ផ្លូវតុលាការ។

នាពេលថ្មីៗនេះ Entrepreneur.com បានចែករំលែកនូវ ក្រាហ្វិកព័ត៏មាន (Infographic) ដែលបានកំណត់ថា តើហេតុអ្វីបានជាអាជីវកម្មទទួលបរាជ័យ ដែលក្រុមហ៊ុនជាច្រើនបានបើក និងបិទទៅវិញជារៀងរាល់ឆ្នាំ និងរយៈពេលដែលក្រុមហ៊ុនដែលទើបចាប់ផ្តើមថ្មីឈរជើង (ពត៌មានជំនួយ៖ ៥០% គឺបរាជ័យនៅឆ្នាំទីប្រាំ)។ នៅពេលដែលយើងពិចារណាអំពីពេលវេលា ថវិការ និងសន្ទុះនៃការវិនិយោគនៅក្នុងការចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្ម ការបរាជ័យ ៥០% គឺមិនមែនមិនមានបញ្ហានោះទេ។

ឧទាហរណ៍៖ ខ្ញុំបានជួបម្ចាស់អាជីវកម្មដែលបានបំផ្លាញលុយអស់ ៤០១ពាន់ដុល្លារ ទៅក្នុងការជំពាក់បំណុលអាជីវកម្ម ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺសហគ្រិនដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយសារតែភាពលំបាកនៃការឡើង និងចុះ នៃការដំណើរការអាជីវកម្មដែលចាប់ផ្តើមថ្មី។ ការដំណើរការអាជីវកម្មថ្មី គឺជាការកិនកម្ទេចមួយ ហើយវាគ្មានការធានាណាមួយថា អ្នកនឹងអាចទទួលបានជោគជ័យនោះទេ ប៉ុន្តែចំណុចមួយដែលក្រុមហ៊ុនដែលកំពុងចាប់ផ្តើមថ្មី គួរតែសាកល្បងវិនិយោគ ប្រសិនបើពួកគេចង់ទទួលបានជោគជ័យនោះ គឺការចាប់ផ្តើមយុទ្ធសាស្រ្តប្រតិបត្តិកាធនធានមនុស្សអាជីវកម្មថ្មីរបស់ពួកគេ (Strategic Startup Human Resources Operations) ។

នេះគឺជាហេតុផលទាំង ៥ ដែលអាជីវកម្មថ្មីដែលដួលរលំ និងការតម្រឹមផ្នែកធនធានមនុស្សរបស់ខ្ញុំ ដែលអាចកែប្រែ ឬកាត់បន្ថយនូវបញ្ហាប្រឈមទាំងអស់នេះ៖

១៩% នៃអាជីវកម្មខ្នាតតូចបរាជ័យដោយសារតែពួកគេត្រូវបានគេផ្តួលយកឈ្នះ

ការកែតម្រូវយុទ្ធសាស្រ្តធនធានមនុស្ស៖ អាជីវកម្មខ្នាតតូចដែលត្រូវបានគេផ្តួលរំលំ គឺត្រូវការ៖

  • ជំនាញក្នុងការសម្រេចចិត្តដែលលឿន និងឆ្លាតវៃ ឬក៏
  • មនុស្សនៅក្នុងក្រុមដែលមានទេពកោសល្យ និងមានសមត្ថភាពអាចដោះស្រាយបញ្ហាអាជីវកម្មក្នុងពេលបច្ចុប្បន្ន និងអនាគត។

ភាពជាក់ស្តែងនោះ គឺអាជីវកម្មខ្នាតតូចមួយចំនួនបានធ្វើការជួលជាមួយនឹងផ្នត់គំនិតនៃការសហការគ្នា ដែលអាចឲ្យអ្នកដែលមិនមានសមត្ថភាពគ្រប់គ្រាន់ នូវឱកាសក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត ប៉ុន្តែមិនមានភាពស្ទាត់ជំនាញផ្នែកបច្ចេកទេស។

ឧទាហរណ៍៖ មានពេលមួយខ្ញុំមានអតិថិជនមួយផ្នែកអភិវឌ្ឍន៍សូហ្វវែរ (Software Development) ដែលមានតម្លៃ ១៣ លានដុល្លា ប៉ុន្តែប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officer -CTO) មានបទពិសោធន៍តិចតួចនៅក្នុងបច្ចេកវិទ្យាទំនើប ដែលទាក់ទងទៅនឹងវិស័យរបស់ពួកគេ។ ក្រុមហ៊ុនបានកំពុងនឹងបាត់បង់នូវភាគហ៊ុនទីផ្សារទៅកាន់ដៃគូរប្រកួតប្រជែង ដែលមិនមានយុទ្ធសាស្រ្តជាកញ្ចប់ពេញលេញ ដែលអតិថិជនរបស់ខ្ញុំបានស្នើសុំនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានផ្តល់នូវដំណោះស្រាយដ៏ទំនើប ដែលអាចកែលម្អបានយ៉ាងងាយ និងអាចតភ្ជាប់បានយ៉ាងស្រួលជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងស្ថាប័ននៃអតិថិជនរបស់ពួកគេ។

នៅពេលដែលអ្នកចាញ់នូវការប្រកួតប្រជែង អ្នកត្រូវការនូវពត៌មាន និងផែនការ។ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស អាចកំណត់នូវគម្លាតនៃជំនាញនៅក្នុងស្ថាប័ន និងកំណត់គោលដៅនៃការលូតលាស់សម្រាប់មនុស្ស និងណែនាំអ្នកដែលបានជួលមកថ្មីឲ្យចូលមកក្នុងស្ថាប័ន និងធ្វើឲ្យស្ថាប័នមានជីវិតឡើងវិញ។

គន្លឹះសំខាន់៖ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស អាចជាម្ចាស់ជើងឯកសម្រាប់ការបង្កើតនូវបរិយាកាសនៃការសិក្សាពីការប្រកួតប្រជែង ដែលអាចបង្កើតនូវគុណភាពនៃលទ្ឋផលក្រុមការងាររបស់អ្នក។

២៣% នៃអាជីវកម្មខ្នាតតូចបរាជ័យដោយសារពួកគេមិនមាននូវក្រុមដែលត្រឹមត្រូវ

ការកែតម្រូវនូវយុទ្ធសាស្រ្តធនធានមនុស្ស៖ មួយនេះគឺមានភាពច្បាស់លាស់ – អ្នកត្រូវការអ្នកថ្មីសម្រាប់ក្រុមរបស់អ្នក – ប៉ុន្តែមូលហេតុដែលនៅពីក្រោយការមាននូវនិយោជិកខុសនោះ គឺកើតចេញពីអាជីវកម្មតូច ទៅកាន់ អាជីវកម្មតូច (Small Business to Small Business)។ តាមរយ:បទពិសោធន៍របស់ខ្ញុំ អាជីវកម្មលក្ខណៈគ្រួសារ មានភាពលំបាកបំផុតនោះ គឺកូនប្រុស ស្វាមីភរិយា និងបងប្អូនបង្កើត អាចទទួលបាននូវប្រព្រឹត្តកម្មមិនស្មើភាពគ្នា នៅក្នុងការជួល និងការឡើងតំណែង ដែលមានន័យថាទំនួលខុសត្រូវ គឺត្រូវបានផ្តល់ទៅនរណាម្នាក់ដែលមិនអាចបង្ហាញឲ្យឃើញថាពួកគេអាចធ្វើការងារនោះបាន។ អាជីវកម្មតូចៗ ក៏អាចមានបរិយាកាសជាលក្ខណៈ “គ្រួសារ” ដែលមានន័យថាទំនាក់ទំនងត្រូវបានបង្កើតឡើង ហើយវាមានភាពលំបាកក្នុងការសម្រេចចិត្តដោយផ្អែកទៅលើសមត្ថភាពរបស់នរណាម្នាក់ក្នុងការសម្រេចកិច្ចការ។ អាជីវកម្មតូចៗដែលប្រងើយបន្តើយនឹងឥទ្ធិពលនៃផ្នែកធនធានមនុស្ស គឺត្រូវបានរងទុក្ខលំបាកដែលមានក្រុមការងារ ដែលពួកគេស្រឡាញ់ក្នុងនាមជាមនុស្ស ប៉ុន្តែស្អប់នូវផលិតភាព និងទស្សនវិស័យនៃលទ្ធផល។

នៅពេលដែលអ្នកមានក្រុមការងារដែលមិនត្រឹមត្រូវ វាមានភាពចាំបាច់ណាស់ក្នុងការវាយតម្លៃនូវអ្វីដែលមានប្រយោជន៍ និងអ្វីដែលមិនបានការ។ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្សអាចកំណត់អត្តសញ្ញាណថា តើអ្នកណាបានធ្វើការងារច្រើនបំផុតក្នុងស្ថាប័នរបស់អ្នក និងអ្នកណាខ្លះដែលជាការរាំងស្ទះនៅក្នុងការងារ។

គន្លឹះសំខាន់៖ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស អាចជាភាគីទីបីដែលមានអព្យាក្រឹតភាព ជាអ្នកដែលផ្តល់នូវអានុសាសន៍ដោយផ្អែកតិចតួចលើទំនាក់ទំនង និងឈរលើមូលដ្ឋានច្រើនទៅលើគោលដៅយុទ្ធសាស្រ្តអាជីវកម្ម របស់អាជីវកម្មខ្នាតតូច។

២៩% នៃអាជីវកម្មខ្នាតតូចបរាជ័យដោយសារពួកគេអស់នូវថវិការ

ការកែតម្រូវនូវយុទ្ធសាស្រ្តធនធានមនុស្ស៖ តើអ្នកដឹងទេថាការចំណាយដ៏ធំបំផុតនៅក្នុងអាជីវកម្មគឺ៖

  • ក្រុមហ៊ុនធានារ៉ាប់រង
  • ពន្ធ
  • បុគ្គលិក (ប្រភព)

ប្រសិនបើអ្នកមិនមាននូវទីប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស ដើម្បីជួយណែនាំអ្នកក្នុងការគ្រប់គ្រងការចំណាយនេះទេ នោះវាអាចធ្វើឲ្យអ្នកមានការចំណាយច្រើនលើសលុប។

ឧទាហរណ៍៖ ក្នុងពេលថ្មីៗនេះ អតីតបុគ្គលិករបស់ខ្ញុំម្នាក់មានភាពលំបាកក្នុងការបញ្ឈប់នូវនាយកប្រតិបត្តិចំនួន ៦នាក់ ដែលឥទ្ធិពល និងជំនាញរបស់ពួកគេ ត្រូវបានបាត់បង់ពីភាពជាក់ស្តែងនៅក្នុងក្រុមហ៊ុន។ អ្វីដែលធ្វើឲ្យបញ្ហាកាន់តែលំបាកនោះ គឺក្រុមហ៊ុនមានបញ្ហាផ្នែកថវិការ និងបានបរាជ័យក្នុងការត្រួតពិនិត្យទៅលើការប្រមូលផ្តុំ និងការប្រើប្រាស់វិស្សមកាលរបស់បុគ្គលិក។ ពួកយើងបានដាក់ការការពារ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុទៅលើក្រដាស់ និងបង្កើតនូវអានុសាសន៍សម្រាប់អ្វីដែលត្រូវធ្វើបន្ទាប់មកទៀត។ ការសម្រេចចិត្តដ៏លំបាកដោយការបញ្ឈប់នាយកប្រតិបត្តិ និងដាក់នូវការវាស់វែងផ្នែកហិរញ្ញវត្ថុ សម្រាប់ការប្រើប្រាស់ពេលវិស្សមកាល បានជួយសន្សំសំចៃថវិការរបស់ស្ថាប័ន ដែលមានចំនួនគ្រប់គ្រាន់ អាចវិនិយោគសារជាថ្មីទៅក្នុងអាជីវកម្ម ឬទុកសម្រាប់ដោះស្រាយបញ្ហានោះថ្ងៃក្រោយ។

គន្លឹះសំខាន់៖ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស អាចរៀបចំគម្រោងនៃផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ នៃការការសម្រេចចិត្តផ្អែកលើការស្ទង់មតិបុគ្គលិក និងផ្តល់នូវការណែនាំពីផ្លូវខាងមុខនៃអាជីវកម្មដែលមានភាពច្បាស់លាស់។

៤២% នៃអាជីវកម្មខ្នាតតូចបរាជ័យដោយសារតែគ្មានតម្រូវការទីផ្សារសម្រាប់ផលិតផល និងសេវាកម្ម

ការកែតម្រូវនូវយុទ្ធសាស្រ្តធនធានមនុស្ស៖ សម្រាប់ចំណុចនេះអាចមានភាពលំបាកដោយសារតែអាជីវកម្មខ្នាតតូច ជាពិសេសនៅក្នុងក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមថ្មី ដែលម្ចាស់អាជីវកម្ម គឺជាស្ថាបនិក – វាអាចកើតមាននូវការគិតមមៃជាមួយនឹងការមើលឃើញពីគំនិតតែមួយដែលមកជាមួយនឹងផល។ ការជាមមៃនេះ គឺអាចបង់សម្រាប់កូនហ៊ុនតូចៗប្រសិនបើមានទីផ្សារសម្រាប់ផលិតផល ឬសេវាកម្មដែលស្ថាបនិកចង់នាំយកទៅកាន់ទីផ្សារ ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលគ្មានទីផ្សារ? តើមានអ្វីកើតឡើងប្រសិនបើមានទីផ្សារ ប៉ុន្តែក្រុមហ៊ុនព្យាយាមលក់ទៅកាន់អត្រានុកូសាស្រ្ត ដែលមិនត្រឹមត្រូវ ឬដាក់កញ្ចប់អាជីវកម្មមិនត្រឹមត្រូវ?

ឧទាហរណ៍៖ ខ្ញុំចាំបានថាខ្ញុំមានអារម្មណ៍មិនល្អចំពោះបុរសចំណាស់ម្នាក់នៅឯកសិដ្ឋានរបស់ខ្ញុំដែលបានបំផ្លាញលុយ ៤០១ពាន់ដុល្លារ របស់គាត់ទៅក្នុងការវិនិយោគអាជីវកម្មសហគ្រាស។ គាត់បានធ្វើការងារដើម្បីអភិវឌ្ឍនហ្គេមលើទូរស័ព្ទ (Mobile Game) ដែលមួយគត់ ហើយក៏គ្មានទីផ្សារសម្រាប់វានោះដែរ ហើយការចំណាយដើម្បីនាំយកវាទៅកាន់ទីផ្សារនោះគឺមានភាពច្រើនលើសលុបដែលសឹងតែមិនអាចទទួលយកបាន។

អាជីវកម្មតូចៗដែលបរាជ័យដោយសារគ្មានតម្រូវការទីផ្សារសម្រាប់ផលិតផល ឬសេវាកម្មរបស់ពួកគេ ជារឿយគឺបង្កើតនូវវប្បធម៌នៅក្នុងស្ថាប័នដែលគ្មាននរណាម្នាក់អាចថា “ទេ” ទៅកាន់នាយកប្រតិបត្តិនោះទេ។

ការពិនិត្យអំពីស្ថានភាពជាក់ស្តែង និងការលើកទឹកចិត្តដើម្បីជាជំនួយ និងនិយាយថា “ល្អ តើអ្វីនឹងមានបន្ទាប់មកទៀត?” និងបង្កើតនូវបរិយាកាសដែលបុគ្គលិកក្រោមឱវាទមានអារម្មណ៍ថាខ្លួនមានសិទ្ធិក្នុងការផ្តល់នូវគុណតម្លៃ បើទោះជាវាមានន័យថាត្រូវប្រឆាំងជាមួយនឹងអ្នកដឹកនាំជាន់ខ្ពស់ក៏ដោយ។

គន្លឹះសំខាន់៖ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្សអាចជួយក្នុងការបង្កើតនូវវប្បធម៌នៃការជឿទុកចិត្ត និងកំណត់អត្តសញ្ញាណនូវអ្នកជំនាញដែលមានទេពកោសល្យអាចជួយឲ្យចក្ខុវិស័យរបស់អ្នកទទួលបានការចំណេញ។

៨២% នៃអាជីវកម្មខ្នាតតូចបរាជ័យដោយសារតែពួកគេបានជួបនូវបញ្ហាផ្នែកលំហូរសាច់ប្រាក់

ការកែតម្រូវនូវយុទ្ធសាស្រ្តធនធានមនុស្ស៖ ប្រសិនបើយើងនិយាយតាមត្រង់នោះ អាជីវកម្មតូចៗជាច្រើនមាននូវការបង្ការមួយដើម្បីមិនឲ្យបាត់បង់នូវអាជីវកម្ម។ ការបង្ការនោះអាចជាការលក់ដែលមិនបានផល ឬការអសមត្ថភាពក្នុងការបង្កើតនូវប្រាក់ខែបណ្តែត អតិថិជនដែលចង់ប្តឹងស្ថាប័ន ឬការផាកពិន័យស្របច្បាប់ និងថ្លៃសេវានៃការអនុលោមស្របច្បាប់។ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្សអាចជួយក្នុងការគ្រប់គ្រងនូវការចំណាយរបស់ក្រុមហ៊ុន និងបង្កើតនូវអានុសាសន៍ដ៏វៃឆ្លាត ដូចជាការធានារ៉ាប់រងផ្នែកអាជីវកម្ម និង បញ្ហា និង ការបោះបង់ចោលជាដើម  ដែលអាចកាត់បន្ថយនូវការចំណាយផ្សេងៗ ក៏ដូចជាប្រើសម្រាប់ជាឧបករណ៍ដែលមានសុវត្ថភាពនៅក្នុងព្រឹត្តិការណ៍ណាមួយនៃហានិភ័យនៅក្នុងអាជីវកម្ម។ ការបង្កើតនូវដំណោះស្រាយដោយផ្អែកលើគោលបំណង និងយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងធនធានមនុស្សនៅក្នុងស្ថាប័នរបស់អ្នកគឺជាគន្លឹះមួយដ៏សំខាន់សម្រាប់ភាពយូរអង្វែងនៃអាជីវកម្មខ្នាតតូច។

គន្លឹះសំខាន់៖ អ្នកប្រឹក្សាផ្នែកយុទ្ធសាស្រ្តធនធានមនុស្សអាចគ្រប់គ្រងនូវថ្លៃដើមសម្រាប់កម្មវត្ថុនៃការចំណាយធំបំផុតនៅក្នុងថវិការរបស់អ្នក ក្នុងខណៈពេលដែលបង្កើតនូវអានុសាសន៍ដែលការពារសន្តិភាពផ្នែកអារម្មណ៍នៅក្នុងកំឡុងពេលនៃលំនាច និងលំហូរនៃអាជីវកម្ម។

ប្រភព៖ Jumpstart: HR, “Startups are failing miserably by ignoring Human Resources Strategy – and there’s statistical proof!”


អត្ថបទទាក់ទង

តើអ្នកស្ថិតនៅប្រភេទមួយណា ក្នុងចំណោមមនុស្សបីប្រភេទ នៅក្នុងអង្គភាពអាជីវកម្មមួយ?

 

Leave a Reply