រឿងខ្លី​៖ លាឈប់ ឬនៅហ្វឹកហាត់រៀនសូត្រសិន

មានបុរសម្នាក់មិនសូវជាពេញចិត្តចំពោះការងារដែលខ្លួនកំពុងធ្វើឡើយ។ គេបាននិយាយជាមួយមិត្តភក្តិទាំងចង្អៀតចង្អល់ថា «ថៅកែមិនដែលទុកយើងក្នុងកែវភ្នែកគាត់សោះហាក់ដូចជាយើងនេះគ្មានខ្លួនប្រាណអញ្ចឹង ព្រឹកស្អែកនេះយើងនឹងបោះបង់ចោលមុខគាត់អោយសមចិត្តម្តងហើយចាំលាលែងចេញរកការងារថ្មីធ្វើវិញប្រសើរជាង។»

មិត្តរបស់គេបានសួរវិញ «តើឯងយល់ពីមុខទំនិញក្នុងក្រុមហ៊ុន​ ដែលកំពុងទិញលក់សព្វថ្ងៃនេះអស់ហើយរឺនៅ? ដឹងច្បាស់ពិប្រភេទនឹងព្រឹត្តកម្មរបស់អតិថិជនអស់ហើយឬនៅ?» គេឆ្លើយ «យើងមិនដឹងទេវើយ….!»

«អ្នកប្រាជ្ងចង់សងសឹក ១០ឆ្នាំទៀតក៏មិនទាន់ហួសពេលដែរ។ បើឯងលាឈប់នៅពេលនេះ ក៏គេមិនចាប់អារម្មណ៏ឯងដែរ ប៉ុន្តែឯងគួរតែស្វែងយល់ពីមុខទំនិញនៅក្នុងក្រុមហ៊ុន ស្វែងយល់ពីប្រភេទអតិថិជនរបស់ក្រុមហ៊ុនអោយអស់សិន ហើយកិច្ចការងារប្រចាំថ្ងៃក៏ត្រូវដឹងអោយអស់ដែរ ចាំលាឈប់ទៅរកការងារថ្មីក៍បាន។»

មិត្តគេណែនាំបន្ថែមទៀតថា​ «ណាមួយឯងអាចយកឱកាសនេះជាការហ្វឹកហាត់ស្រូបយកចំណេះដឹងបន្ថែម ដោយមិនចាំបាច់បង់ថ្លៃរៀនទៀត … ដល់ពេលចេះចាំស្ទាត់ហើយចាំសុំឈប់លាលែង តើធ្វើចឹងមិនចំណេញទេអី?

គេគិតហើយក៏យល់ថាត្រឹមត្រូវ ចាប់តាំងពីពេលនោះមកគេក៏ខិតខំធ្វើការប្រៀបដូចជាមនុស្សទីទៃ គឺព្រោះតែនៅក្នុងចិត្តចង់លាឈប់៌ឲ្យលឿនបំផុត គេខិតខំធ្វើការ សិក្សាស្វែងយល់បន្ថែម អំពីដំណើរការការងារ សូម្បីតែយកក្រដាសទៅ Copy ក៏ឆ្លៀតពេលអានសេចក្តីក្នុងលិខិតដើម្បីចេះពីវិធីសរសេរ មួយរយះក្រោយមកពួកគេក័បានជួបគ្នាម្តងទៀត មិត្តគេសួរ «មិចហើយដ៏ពេលលាឈប់រកការងារថ្មីនៅ?» គេ​តប «គ្នាដូចជាប្រែចិត្តហើយ ថៅកែគ្នាប្រែជាយកចិត្តទុកដាក់នឹងគ្នា ហើយពេលនេះគ្នាប្រៀបបាននឹងតារារះមួយដួងនៅក្នុងក្រុមហ៊ុន​។» មិត្តគេសើច «យើងដឹងតាំងពីដំបូង ថាឯងនេះរវល់តែខឹងនឹងថៅកែ មិនចាប់អារម្មណ៏នឹងឯង ទើបមិនព្រមអភិវឌ្ឍន៏ខ្លួនឯងអោយអស់ពិកំលាំងកាយនឹងកំលាំងចិត្ត ។

មនុស្សធម្មតាភាគច្រើន គឺខុសត្រង់នេះឯង គិតតែពីត្អូញត្អែរ ប៉ុន្តែមិនបង្កើតសមត្ថភាពខ្លួននឹងមិនព្រមពិនិត្យពិច័យចំពោះខ្លួនឯងសោះ។»

 

Leave a Reply