៧ជំហ៊ានក្នុងការ​ដោះស្រាយ​បញ្ហាប្រកបដោយភាព​ឆ្លាត​វៃ

ប័ញហា ឬ​ប៉័ញ– បា.; សំ. ( ន. ) (បញ្ហា; ប្រឝ្ន) ពាក្យ​ឬ​សេចក្ដី​ដែល​មាន​អាថ៌​កំបាំង លុះ​តែ​អ្នក​មាន​ប្រាជ្ញា​វាងវៃ​ទើប​អាច​ដឹង ឬ​លុះ​តែ​សួរ​អ្នក​ចេះ ទើប​អាច​ដឹង​ច្បាស់​បាន; ប្រស្នា, ចំណោទ : ដោះ​បញ្ហា (ប្រើ​ជា ប្រស្នា វិញ​ក៏​បាន)។

ក្នុងនាមជាអ្នកគ្រប់គ្រង ពិតណាស់ដែលអ្នកត្រូវចេះវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ បើសិនជាបញ្ហានោះបានកើតឡើងនៅក្នុងអង្គភាពហើយអ្នកនៅក្រោមបង្គាប់របស់អ្នកមិនអាចដោះស្រាយបានទេ ចង់ឬមិនចង់អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យបានសម្រេចដោយមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវថែមទៀតផង។

មនុស្សភាគច្រើនពេលជួបប្រទះបញ្ហា គេតែងមានភាពភ័យខ្លាច រួចហើយក៏គេចវេសមិនព្រមរកដំណោះស្រាយ។ មួយវិញទៀតគេតែងរកដំណោះស្រាយចំពោះបញ្ហានោះភ្លាមៗដែលវាជាកំហុសមួយព្រោះគេមិនបានសិក្សាស្វែងយល់ពីឬសគល់នៃបញ្ហានោះឲ្យបានជាក់លាក់។ ជាពិសេសគេចូលចិត្តបន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានឡើង។ អ្នកត្រូវចាំថាបញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័នព្រោះថា បើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។

១. កំណត់បញ្ហា​

អ្នកត្រូវស្វែងយល់អោយបានច្បាស់ពីប្រភពបញ្ហា​ តើបញ្ហានោះមានប្រភពមកពីណា? ការងារ ឬអាជីវកម្ម ឬមកពីស្នេហា? នៅពេលដែលអ្នកបានដឹងច្បាស់ពីប្រភពអ្នកប្រាកដជាអាចរកចំលើយដោះស្រាយវាអោយមានប្រសិទ្ធិភាពខ្ពស់ជាក់ជាមិនខាន។

២. ទទួលស្គាល់បញ្ហា​

អ្នកត្រូវមានភាពក្លាហានហ៊ានទទួលថាវាជាបញ្ហាមកពីប្រភពមកពីទីណាអោយប្រាកដ។ពេលដែលអ្នកទទួលវាថាជាបញ្ហាហើយអ្នកនឹងត្រួវតែដោះស្រាយវាដើម្បីបន្តដំណើររលូនរបស់គំរោងឬ​គោលដៅបន្តទៀត។

៣. បង្កើតនៅដំណោះស្រាយដោះស្រាយបញ្ហា

ចំនុចនេះពិតជាសំខាន់ខ្លាំងណាស់ព្រោះថាអ្នកត្រូវតែស្វែងរករបៀបដោះស្រាយបញ្ហាអោយបានយ៉ាងតិច៣វិធីដើម្បីជួយអោយអ្នកមានជំរើសគ្រប់គ្រាន់ក្នុងការធ្វើការសំរេចចិត្ត។

៤. ជ្រើសរើសដំណោះស្រាយ

ក្នុងចំនោមដំណោះស្រាយទាំង៣​ខាងដើមអ្នកមានសិទ្ធិរើសយកត្រឹមដំណោះស្រាយមួយសំរាប់ដោះស្រាយតែប៉ុណ្ណោះ។ដូចច្នេះតំរូវអោយអ្នកគិតអោយបានម៉ត់ចត់និងច្បាស់លាស់។

៥. វាយតំលៃដំណោះស្រាយ

បញ្ហាបានកើតឡើងហើយរីឯ ដំណោះស្រាយក៏បានដោះស្រាយរួចរាល់ដែលមកដល់ជំហាននេះជានាទីនៃការវាយតំលៃភាពមានប្រសិទ្ធិភាពនិងត្រួតពិនិត្យមើលភាពជោគជ័យកំរិតណាទៅលើដំណោះស្រាយមួយនោះ។

៦. សម្រេច ផ្សព្វផ្សាយ និងអនុវត្ត

បន្ទាប់ពីអ្នកបានជ្រើសរើសយកជម្រើសមួយឬច្រើនរួចមកហើយ អ្នកត្រូវតែប្រកាសប្រាប់ដល់អ្នកឯទៀតឲ្យពួកគេបានដឹងព្រមទាំងវាស់ស្ទង់ពីភាពពេញចិត្តរបស់គេម្នាក់ៗ និងចាត់វិធានការអនុវត្តដំណោះស្រាយនោះ។ បើអ្នកបានអនុវត្តដំណាក់កាលខាងលើបានល្អ នោះមកដល់ដំណាក់កាលនេះអ្នកនឹងមិនជួបប្រទះការប៉ះទង្គិចឡើយ។

៧. គ្រប់គ្រងដំណើរការ និងមានផែនការណ៍បម្រុង

ក្រោយពីអនុវត្តន៍ដំណោះស្រាយហើយ អ្នកមិនអាចទុកវាចោលនោះទេ អ្នកត្រូវតែគ្រប់គ្រងនិងតាមដានដំណើរការនោះឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការថ្លោះធ្លោយដោយប្រការណាមួយ។ អ្នកត្រូវប្រាកដថាដំណើរការរបស់អ្នកប្រព្រឹត្តទៅបានល្អនិងអាចគ្រប់គ្រងភាពរអាក់រអួលបានទាន់ពេលវេលា។ មួយវិញទៀតអ្នកមិនត្រូវភ្លេចផែនការណ៍បម្រុងទេក្នុងករណីដែលដំណោះស្រាយនោះមិនទៅតាមអ្វីដែលអ្នកចង់បាន ហើយអ្នកក៏អាចបកទៅរកជំហានទីមួយបានដែរបើដំណោះស្រាយរបស់អ្នកគ្មានប្រសិទ្ធភាព។

បញ្ហាជាមិនមែនជារឿងគួរឲ្យខ្លាចនោះទេ។ វាគ្រាន់តែបង្ហាញប្រាប់អ្នកថាស្ថានភាពបច្ចុប្បន្នរបស់អ្នកខុសប្រក្រតីតែប៉ុណ្ណោះ ហើយអ្នកត្រូវរកវិធីផ្សេងមកប្រើជំនួសវិញ។

អ្នកក៏អាចស្វែងយល់សម្រង់សម្តីទាំង៥ខាងក្រោមនេះ ដើម្បីជាការពិចារណាបន្ថែម៖

១. ការរក្សា​ភាពស្ងប់ស្ងាត់ មិន​ឆេវឆាវ គឺជា​ការដោះស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត ព្រោះ​បើ​អ្នក​ឆេវឆាវ នោះ​រឿង នឹង​កាន់តែ​ធំទៅ។

២. ការ​ឱនលំទោន ក៏​ជា​វិធី​ដែល​អ្នក​គួរតែ​ប្រើ​ដែរ ព្រោះ​បើ​អ្នកខ្លាំង​ទាំងសងខាង នោះ​បញ្ហា គឺ​មិនចេះចប់​ឡើយ ហើយនឹង​មាន កាន់តែច្រើនទៅ។

៣. នៅពេល​ដែលមាន​បញ្ហា អ្នក​មិនត្រូវ​គិតពី​អតីតកាល​ថា អ្នក​មិនគួរ​ធ្វើ​នោះទេ ព្រោះ​ពេលនេះ អ្នករស់នៅ​បច្ចុប្បន្នកាល ដូចនេះ អ្នក​ត្រូវតែ​រក​មធ្យោបាយផ្សេងៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ។

៤. នៅពេលដែល​ជួប​បញ្ហាលំបាក អ្នក​ត្រូវតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​រិះរក​វិធីផ្សេងៗ មក​ដោះស្រាយ មិនត្រូវ​អង្គុយចាំ​អ្នកដទៃ មកជួយ​ដោះស្រាយ​ទេ។

៥. អ្នក​មិនត្រូវ​គិត​ច្រើន​នោះទេ នៅពេលដែល​ជួប​បញ្ហាផ្សេងៗ ព្រោះ​មធ្យោបាយ​នឹងមាន សម្រាប់​អ្នក​ដែលមាន​ចិត្ត​ដោះស្រាយ។ បើ​អ្នក​គិត​ច្រើន វា​អាច​ប៉ះពាល់ ដល់​សុខភាព​អ្នក​ណាស់។


អត្តចរិតអ្នកដែលពូកែដោះស្រាយបញ្ហា

 

Leave a Reply