វគ្គបណ្តុះបណ្តាល ស្តីពី ជំនាញធ្វើបទបង្ហាញជាសាធារណៈ (ធ្វើឡើងជាភាសាខ្មែរ)

វគ្គបណ្តុះបណ្តាល ស្តីពី ជំនាញធ្វើបទបង្ហាញជាសាធារណៈ

កាលបរិច្ឆេទថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង០៨៖០០នាទីព្រឹក ដល់ ម៉ោង០៥៖០០នាទីល្ងាច ដែលទីតាំងស្ថិតនៅ ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh)

លទ្ឋផលនៃវគ្គបណ្តុះបណ្តាល

ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ អ្នកអាច៖

  • ពន្យល់ពាក្យ “ការនិយាយដែលជះផលប៉ះពាល់ខ្ពស់” ក៏ដូចជាសមាសធាតុ និងអត្ថប្រយោជន៍របស់វា
  • ចង្អុលបង្ហាញវិធី ដើម្បីបង្កើនទំនុកចិត្ត និងការកាត់បន្ថយការថប់បារម្ភក្នុងការនិយាយ
  • កំណត់ និងដោះស្រាយប្រភេទនៃទស្សនិកជន និងបង្កើតគោលបំណងនៃការនិយាយ
  • ពិពណ៌នាវិធីសាស្រ្តដែលមានប្រសិទ្ធិភាព ដើម្បីគាំទ្រគំនិតរបស់អ្នក គូសព្រាងបញ្ជាក់ការនិយាយ និងការបញ្ជូនការនិយាយ
  • លើកឡើងនូវពាក្យដែលរំជួលចិត្ត ដើម្បីជ្រួតជ្រាបបេះដូងទស្សនិកជនឱ្យមានប្រសិទ្ធភាព

មាតិកានៃវគ្គបណ្តុះបណ្តាល

ម៉ូឌុលទី១៖ ទស្សនៈនិងប្រវត្តិ នៃការនិយាយជាសាធារណៈ

  • និយមន័យនៃការនិយាយជាសាធារណៈ
  • ប្រវត្តិនៃការនិយាយជាសាធារណៈ
  • អត្ថប្រយោជន៍នៃការនិយាយ
    សមាសធាតុនៃការនិយាយ

ម៉ូឌុលទី២៖ ការសាងទំនុកចិត្ត

  • ៧ភាពមិនប្រាកដប្រជា នៃការនិយាយដែលចាញ់ច្រាប
  • ការមើលឃើញ
  • ការធ្វើឱ្យធូរស្បើយឡើងវិញ
  • ការសំរាកបន្ឋូរភាពតានតឹង
  • ការអនុវត្ត

ម៉ូឌុលទី៣៖ ប្រភេទនៃទស្សនិកជន និងការដោះស្រាយ

  • ទស្សនិកជនវិជ្ជមាន
  • ទស្សនិកជនអវិជ្ជមាន
  • ទស្សនិកជនដែលត្រូវបានបែងចែក
  • ទស្សនិកជនមិនត្រូវបានផ្តល់ដំណឹង
  • ទស្សនិកជនអាណិតអាសូរ

ម៉ូឌុលទី៤៖ ការអភិវឌ្ឍគោលបំណងនៃការនិយាយ

  • ការនិយាយបែបសុន្ទរកថាព័ត៌មាន
  • ការនិយាយបញ្ចុះបញ្ចូល
  • ការនិយាយបង្កការកំសាន្តសប្បាយរីករាយ
  • ការនិយាយតាមស្ថានភាពនៃគោលបំណង

ម៉ូឌុលទី៥៖ វិធីសាស្រ្តបញ្ជូនការនិយាយ

  • ការនិយាយដោយមិនបានដឹងមុន Extemporaneous
  • ការនិយាយដោយមិនបានព្រាងទុកមុន Impromptu
  • ការនិយាយដោយមានឯកសារ Manuscript
  • ការនិយាយដោយចងចាំ Memorized

ម៉ូឌុលទី៦៖ ការគាំទ្រគំនិតរបស់អ្នក

  • និទានកថា
  • ឧទាហរណ៍
  • និយមន័យ
  • ភស្តុតាង
  • អង្គហេតុ និងស្ថិតិ

ម៉ូឌុលទី៧៖ ការគូសព្រាងបញ្ជាក់ពីសុន្ទរកថារបស់អ្នក

  • សេចក្តីផ្តើម
  • តួសេចក្តី
  • សេចក្តីសន្និដ្ឋាន

ម៉ូឌុលទី៨៖ ភាសានិងការអនុវត្តប្រកបដោយប្រសិទ្ធភាព

  • ភាសា និងវប្បធម៌
  • ភាសា និងភេទ
  • ភាសានិយាយ និងសរសេរ
  • ការអនុវត្ត

របៀបចុះឈ្មោះ

  • អ៊ីម៉ែល៖ hrts.training@gmail.com
  • តាមរយ:ទម្រង់ហ្គូហ្គល៖ https://docs.google.com/forms/d/e/1FAIpQLSfxifMF1I8ylE7dI1bQ-CpAfEp4C5PDvLsJ80g_0zhTgCUovA/viewform
  • ទូរស័ព្ទទំនាក់ទំនង៖ ០៩៦ ២៧០ ៦៥៦៥

តម្លៃនៃវគ្គបណ្តុះបណ្តាល

  • តម្លៃ ២៥ដុល្លារ ក្នុងម្នាក់ ចុះឈ្មោះមុនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
  • តម្លៃ ៣៥ដុល្លារ ក្នុងម្នាក់ ចុះឈ្មោះចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០

ខ និង លក្ខខណ្ឌ

  • ទូទាត់ប្រាក់ជាមុន ឬនៅតុចុះឈ្មោះ
  • ការលុបចោលអាចទទួលយកបានដោយមិនគិតថ្លៃ ប្រសិនបើបានមួយសប្តាហ៍មុនព្រឹត្តិការណ៍
  • អ្នកនឹងត្រូវបានតម្រូវឲ្យបង់ថ្លៃវគ្គបណ្តុះបណ្តាល ប្រសិនបើអ្នកមិនបង្ហាញខ្លួនដោយគ្មានការលុបចោលជាមុន
  • ការបណ្តុះបណ្តាលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ

 

Leave a Reply