តើធ្វើដូចម្ដេចដើម្បីវាស់វែងការអនុវត្តការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព?

ការវាស់វែងការអនុវត្តការងារ គឺជាឱកាសមួយសម្រាប់និយោជក និងនិយោជិកដើម្បីបង្កើតឲ្យមានការពិភាក្សាអំពីសមិទ្ធិផលការងារនាពេលកន្លងមក និងផែនការក្នុងការអភិវឌ្ឍន៍នាពេលអនាគត។

ការប្រើប្រាស់នូវឧបករណ៍ផ្សេងៗ នៃការគ្រប់គ្រងការអនុវត្តការងារជាក់លាក់ ដូចជាការធ្វើផែនការអនុវត្តការងាររបស់និយោជិក ដែលរួមបញ្ចូលនូវសគុណវុឌិ្ឍ និងអាកប្បកិរិយាដែលចាំបាច់ លក្ខណៈវិនិច្ឆ័យនៃការអនុវត្តការងារ និងលទ្ធផលដែលបានរំពឹងទុក អាចជួយបញ្ជៀសបាននូវភាពលំអៀងផ្សេងៗ។ លើសពីនេះទៅទៀត វាអាចនាំឲ្យមាននូវការវាយតម្លៃនិយោជិកដោយផ្អែកទៅលើទិន្នន័យ និងឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពជាក់ស្តែង។

សូចនាករសមិទ្ធផលគន្លឹះ (KPI)

សូចនាករសមិទ្ធផលគន្លឹះ (KPI) គឺជាសូចនាករសមិទ្ធផលគន្លឹះដ៏ល្អមួយ ឬមូលដ្ឋានគ្រឹះក្នុងការវាស់វែង ដែលអាចឲ្យលោកអ្នកទទួលបានទិន្នន័យ និងព័ត៌មានត្រឹមត្រូវថា “តើក្រុមហ៊ុនរបស់អ្នកដំណើរការបានល្អប៉ុណ្ណា?” វីធីសាស្រ្តមួយនេះក៏សម្រាប់ជួយលោកអ្នក ក្នុងការវាស់វែងការអនុវត្តរបស់បុគ្គលិក និងវឌ្ឍនភាពនៃប្រតិបត្តិការអង្គភាពរបស់អ្នក ឆ្ពោះទៅរកគោលដៅដែលអ្នកបានកំណត់ ដើម្បីឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។ អ្នកត្រូវប្រើប្រាស់សូចនាករសមិទ្ធផលគន្លឹះ (KPIs) នៅតាមកម្រិតផ្សេងៗគ្នា និងនៅតាមនាយកដ្ឋានផ្សេងៗគ្នា។

ប្រវិត្តសង្ខេបនៃសូចនាករសមិទ្ធផលគន្លឹះ (KPIs)

សូចនាករសមិទ្ធផលគន្លឹះ តែងតែត្រូវបានប្រើប្រាស់សម្រាប់កំណត់គោលដៅអង្គភាព និងជាឧបករណ៍វាស់វែងដ៏មានប្រសិទ្ធភាពបំផុត ដែលគេតែប្រើប្រាស់មិនថាសម័យមុន និងនាពេលបច្ចុប្បន្ន។

ក្នុងសតវត្សទី ៣ អធិរាជនៃរាជវង្ស វៃ នៅក្នុងប្រទេស ចិន បានចាប់ផ្តើមវាយតម្លៃថា “តើសមាជិកនៃក្រុមគ្រួសាររាជវង្សអនុវត្តយ៉ាងដូចម្តេច? ជាការពិតណាស់ សូចនាករសមិទ្ធផលគន្លឹះ កើតឡើងជាយូរមកហើយចាប់តាំងពីពេលនោះមក។

នៅក្នុងសតវត្សរ៍ទី ១៩ សូចនាករសមិទ្ធផលគន្លឹះ ឬ ការគ្រប់គ្រងការអនុវត្ត (KPIs) បានផ្លាស់ប្តូរទៅតាមឧស្សាហកម្មនៅពេលដែលរោងម៉ាស៊ីនកិនស្រូវស្កុតឡេន (Scotland) បានប្រើឈើគូសលាបជាច្រើនពណ៌នៅលើតុកម្មករម្នាក់ៗរបស់គាត់។ វីធីសាស្រ្តនេះបានផ្លាស់ប្តូរបន្តនៅឆ្នាំ១៩០០ ដោយយោធាឧស្សាហកម្មបានបង្ហាញពីតម្រូវការសម្រាប់ការវាយតម្លៃការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ គេគិតថាបុព្វហេតុចម្បងនៃសូចនាករសមិទ្ធផលគន្លឹះ គឺក្រុមអ្នកគ្រប់គ្រងធនធានមនុស្សមួយក្រុមនៅទសវត្សឆ្នាំ ១៩០០  រហូតមកដល់ដើមទសវត្សឆ្នាំ ១៩៩០ ការវាស់វែងត្រូវបានត្រួតពិនិត្យជាលក្ខណៈបុគ្គល គឺនិយោជិកត្រូវបានគេរំពឹងថានឹងបំពេញតាមគោលដៅដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែការអនុវត្តជាទូទៅរបស់ក្រុមហ៊ុនមិនត្រូវបានសរុបជាលទ្ធផលនោះទេ។

ក្រុមហ៊ុនធំៗមួយចំនួនដែលប្រើប្រាស់សូចករណ៍សមិទ្ធផលគន្លឹះ (KPI)

អត្ថប្រយោជន៍នៃការប្រើប្រាស់សូចនាករសមិទ្ធផលគន្លឹះ (KPIs) 

  • ក្រុមហ៊ុននឹងឈានទៅរកកម្រិតប្រាក់ចំណេញជាអតិបរមា
  • គន្លឹះក្នុងការទំនាក់ទំនងផែនការសកម្មភាពការងារដើម្បីសម្រេចបានគោលដៅរបស់អង្គភាព
  • ធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការងារ និងផលិតភាពការងាររបស់បុគ្គលិក និងអង្គភាព
  • ធានានិរន្ដន៍ភាពក្នុងការរក្សាបុគ្គលិកឆ្នើម
  • ប្រៀបធៀបអំពីការរីកចម្រើននៃលទ្ធផល
  • ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
  • ផ្តល់ការវាយតម្លៃដោយមានភស្តុតាង (ឯកសារយោងត្រឹមត្រូវ)
  • ការវាស់វែងប្រកបដោយតម្លាភាពរវាងបុគ្គលិក និងអង្គភាព
  • អាចវាស់វែងអំពី៖ ប្រសិទ្ធភាព ប្រសិទ្ធផល ពេលវេលា ការអនុវត្ត ឥរិយាបថ ការអនុវត្តការងារបុគ្គលិក ឬការប្រើប្រាស់ធនធានផ្សេងៗ

ការកំណត់ KPIs ដោយផ្អែកលើក្បួនឆ្លាតវៃ (SMART)

  • ជាក់លាក់ (SPECIFIC) ៖ តើត្រូវកំណត់គោលដៅប៉ុណ្ណា?
  • វាស់វែងបាន (MEASURABLE) ៖ តើត្រូវវាស់វែង KPIs នេះបានយ៉ាងដូចម្តេច?
  • អាចសម្រេចបាន (ACHIEVABLE) តើត្រូវកំណត់ KPIs យ៉ាងដូចម្តេចដើម្បីសមស្រប និងមើលឃើញការផ្លាស់ប្តូរ?
  • ពាក់ព័ន្ធ (RELEVANT) តើការកំណត់ KPIs ពាក់ព័ន្ធជាតួនាទីបុគ្គលិកម្នាក់នេះទេ?
  • កំណត់ពេលវេលាជាក់លាក់ (TIME BOUND) តើយើងអាចពិនិត្យមើលទិន្នន័យសម្រាប់ ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំ?

ប្រើប្រាស់ Balance Score Card (BSC) ដើម្បីបង្កើតសូចនាករសមិទ្ធផលគន្លឹះ (KPIs)

Balance Score Card (BSC) ត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត Robert Kaplan និងលោកបណ្ឌិត David Norton នៅក្នុងឆ្នាំ1990 គឺដើម្បីតាមដាននូវការអនុវត្តការងារ ដែលមិនគ្រាន់តែទាក់ទងទងនឹងវឌ្ឍនភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ គឺវាស់វែងនូវប្រតិបត្តិការរបស់អង្គភាពផងដែរ។ សូចនាករសមិទ្ធផលគន្លឹះ (KPIs) មានការផ្លាស់ប្តូរនៅក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពីរកឃើញ Balance Score Card (BSC) ហើយបានប្រើជាក្របខ័ណ្ឌសម្រាប់កំណត់ជាគំរូ KPIs ដំបូងបង្អស់។ នាពេលបច្ចុប្បន្ន Balance Score Card (BSC) ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីជាស្តង់ដារសម្រាប់កំណត់ KPIs។

ក្រុមហ៊ុនធំៗមួយចំនួនដែលប្រើប្រាស់ Balance Score Card មានដូចជា៖

វិស័យឯកជន

យានយន្ត (Automotive):

ធនាគារ (Banking):

ថាមពល (Energy):

បរិស្ថាន (Environment):

អេឡេចត្រូនិច (Electronics):

ថែទាំសុខភាព (Healthcare):

Sunnybrook Health Sciences Centre at the University of Toronto Hospital

សហគ្រាសផលិត (Manufacturing):

ដឹកជញ្ជូន (Shipping):

បច្ចេកវិទ្យា (Technology):

ទូរគមនាគមន៍ (Telecommunications):

វិស័យសារធាណ:នៅអាមេរិក

 រដ្ឋាភិបាលក្នុងតំបន់ (Local Government):

រដ្ឋាភិបាលសហរដ្ឋអាមេរិក (U.S. Government):

អប់រំជាន់ខ្ពស់ (Higher Education):

ឯកសារយោង៖

Clear Point Strategy, 20 Companies Using The Balanced Scorecard (& Why)

Christian Steven, What are KPI’s and how can your business use them?


អត្ថបទទាក់ទង

ការប្រើប្រាស់ Balance Scorecard សម្រាប់ក្រុមហ៊ុន Start-up

Leave a Reply