តើអ្វីជាគោលបំណងរបស់អ្នក?

ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ប្រៀប​ដូច​ជាការ​ដើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​ ហើយយើង​ត្រូវ​រើស​ផ្លូវ​ណាមួយ​សម្រាប់​ដើរ។​ បើ​យើង​ដើរ​ចេញ​ទៅ​តាម​យថាកម្ម​​ ក៏​មិនដឹង​ថា​ទៅ​ដល់​ទីណា​ឡើយ​។ មនុស្ស​យើង​កាល​ណា​តែ​ធំ​ឡើង​ជីវិត​ក៏​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​។​

យើង​ឃើញ​ថា​ តាំង​ពី​ដឹង​ក្តី​រហូត​ដល់​អាយុ​២០​ឆ្នាំ ពេល​វេលា​​កន្លង​ទៅ​យឺតៗ​ ប្រាកដ​ហាក់​ដូច​ជា​ជីវិតរបស់​មនុស្ស​វែង​យឺន​យូរ​គ្មាន​ទី​បញ្ចប់​។ តែ​រំលង​ពី​២០​ឆ្នាំ​ ឡើង​ទៅ​ ហាក់​ដូចជាលឿន​ឡើង​រាល់​ថ្ងៃ។​ មនុស្ស​ដែល​ចាស់​ហើយ​តែង​សោក​ស្តាយ​ចំពោះ​យុវភាព​ ដែល​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយ​តូច​ចិត្ត​ក្នុង​ការដើរ​ផ្លូវ​ខុស​ ឬ​ក៏គិត​ថា​ប្រសិនបើ​ជាចាប់​យក​គោលការណ៍​អ្វី​មួយ​ជាមាំទាំ ហើយ​ប្រាកដ​ជា​នឹង​ទទួល​បាន​ការលូត​លាស់​ជាង​នេះ​ពុំ​ខាន។ លោក​អ្នក​ប្រាជ្ញ​ទាំងឡាយ​ពិសោធន៍​ ឃើញ​ថា​ជីវិត​របស់​មនុស្ស​កន្លង​ផុត​ទៅ​ដោយ​ទទេ​អស់​១/៣ ដោយ​ការចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា​។

កាល​បើ​យើង​យល់​ជាក់​ច្បាស់​យ៉ាង​នេះ​ហើយ ចាំបាច់​ត្រូវ​តែ​សម្រេច​ចិត្ត​ឲ្យច្បាស់​លាស់​ពិតប្រាកដ​ ជ្រើស​រើស​ណាមួយ​តែមួយគត់​ឲ្យមាំ។ តើ​យើង​ចង់​ក្លាយ​ជាអ្វី​ក្នុង​ឆាក​ជីវិត ជាមេទ័ព​ដ៏​ល្បី​ឈ្មោះ​ជាទីបំផុត​ ឬជាអ្នក​ប្រាជ្ញ​ដែល​គេ​គោរព​រាប់​អានទាំង​នគរ ឬ​ជាមេធាវី​ដ៏​ល្បី​ល្បាញ​មាន​ប្រាក់​ចំណូល​រាប់​ម៉ឺន​ក្នុង​មួយ​ថ្ងៃ ឬជា​អ្នក​ជំនួញ​ដែលមាន​អំណាច​បណ្តាល​ឲ្យថ្លៃ​ប្រាក់​ក្នុង​ប្រទេស​ឡើង​ចុះ​ តាម​ចិត្ត។ល។​ កាល​បើ​បាន​ជ្រើស​រើស​យក​ផ្លូវ​ណាមួយ​ហើយ​ ត្រូវ​មាន​សេចក្តី​ត្រូវ​ការ​ខ្លាំង​ក្លា ក្នុង​ផ្លូវ​នោះ​ បំណង​នឹង​ឲ្យ​បណ្តុះ​ផល​នោះ​តែ​ម្យ៉ាង​។

លោក​អ្នក​ប្រាជ្ញ​ប្រដៅ​ទុក​មួយ​បែប​ទៀត​ថា​ ឲ្យធ្វើ​គ្រឿង​សំគាល់​ណាមួយ​ទុក​កន្លែង​ដែល​យើង​អាច​មើល​ឃើញ​រាល់​ថ្ងៃ ដូច​ជា​កត់​ទុក​លើ​ក្រដាស​ ឬ​កូន​សៀវភៅ​ផ្ទាល់​ខ្លួន​ ធ្វើ​ត្រា​វាយ​លើ​សៀវភៅ​ ឬ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲ្យតែ​ជា​ហេតុ​ ឲ្យយើង​នឹង​ឃើញ​នូវ​គោលបំណង​របស់​យើង​ តែ​កុំ​ប្រាប់​អ្នក​ណា​ឲ្យដឹង​!

“​គោលបំណង​” ប្រៀប​ដូច​ជាការ​បាញ់​ព្រួញ​ឲ្យ​ត្រូវ​ផ្ទាំង​ស៊ីប​ដែរ គឺ​ត្រូវ​ប្រកាន់​គោលការណ៍​ពីរ​យ៉ាង៖

១. តាំង​ចិត្ត​ឲ្យបាញ់​ចំ​កណ្តាល​

២. តម្រង់​ចុង​ព្រួញ​ឡើង​លើ​បន្តិច​ ព្រោះ​ក្នុង​រយៈ​ឆ្ងាយ​ព្រួញ​អាច​រត់​ចុះ​ទាប។

យ៉ាងណាមិញ​ គោលបំណង​របស់​មនុស្ស​យើង​ក៏​ដូច​គ្នា​ដែរ​៖

១. ត្រូវ​ប៉ង​តែ​លើ​គោលដៅ​ដែល​យើង​ត្រូវការ​នោះ​តែ​ម្យ៉ាង

២.​ ត្រូវ​ប៉ង​ឲ្យខ្ពស់បន្តិច ​ព្រោះ​សេចក្តី​ព្យាយាម​របស់​មនុស្ស​យើង​ យូរ​ទៅ​អាច​ថយ​ចុះ​ខ្លះ​។

គោលបំណង​ដែលអាច​សម្រេច​ទៅ​បាន​ត្រូវ​គោរព​ទៅតាម​លក្ខណ្ឌ​២​យ៉ាង​៖

១. ជារបស់​ដែល​អាច​ទៅ​បាន​ (ប្រសិន​បើ​អ្នក​ចង់​បាន​ផ្កាយ​មួយ​មក​តាំង​លំអ​ផ្ទះ ​ គោលបំណង​នេះ​មិន​បាន​សម្រេច​ឡើយ​

២.​ ត្រូវ​អាស្រ័យ​លើ​ខ្លួន​ឯង​ (អ្នក​សុំទាន​ម្នាក់​ ចង់​ក្លាយ​ជា​សេដ្ឋី ដោយប្រកប​របរ​សុំទាន​គេ​ គោលបំណង​​នេះ​មិន​សម្រេច​ទេ​ ព្រោះ​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ទាំង​ស្រុង​។

បើ​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​ជីវិត​ ​​អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ គោលដៅឆ្លាតវៃ SMART GOALS ខាងក្រោមនេះ៖

តើអ្វីទៅជាគោលដៅឆ្លាតវៃ SMART GOALS ?

 

Leave a Reply

Your email address will not be published. Required fields are marked *