សំណួរសំខាន់ៗ ៤ ប្រភេទទាក់ទងនឹងការសម្ភាសន៍ការងារទូទៅ

ការត្រៀមចម្លើយពីសំណួរទូទៅសម្រាប់ការសម្ភាសន៍ គឺជាការត្រៀមខ្លួនសម្រាប់ការសម្ភាសន៍។ សព្វថ្ងៃ សំភាសន៍ការងារ ត្រូវបានគេយល់ថាវាជាកិច្ចការមួយដែលលំបាក ត្រូវការប្រឹងប្រែងម៉ត់ចត់និងទូលំទូលាយ​ណាស់​ ដោយសារតែវាជាសិទ្ធិអ្នកសម្ភាសន៍ក្នុងគោលបំណងជីកសួរអ្នក ដើម្បីពួកគេអាចជ្រើសរើសយកមនុស្សម្នាក់ដែលសាកសម​សម្រាប់ការងាររបស់គេ។​ សំភាសន៍ការងារ គឺមិនត្រឹមតែជាឱកាសមួយសម្រាប់អ្នកដើម្បីទទួល​បាន​​ការងារនោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ឲ្យអ្នកសំភាសន៍វាស់ស្ទង់នូវដំណើរការគិតរបស់អ្នក និងយល់ដឹងពីក្តីសង្ឃឹម គោលដៅ និងមហិច្ឆតារបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាសំណួរខ្លះៗដែលអ្នកសម្ភាសន៍តែងតែសួរ៖

១. សំណួរអំពីខ្លួនអ្នក

  • សូមប្រាប់ខ្ញុំអំពីខ្លួនអ្នក។
  • តើអ្នកនិយាយពីខ្លួនអ្នកដូចម្តេចខ្លះ?
  • តើអ្នកមានអារម្មណ៍ចង់ធ្វើអ្វីខ្លះរៀងរាល់ថ្ងៃ?
  • តើអ្វីដែលជួយជំរុញលើកទឹកចិត្តអ្នក?
  • តើអ្នកមិនចូលចិត្តអ្វីខ្លះ?
  • តើមនុស្សដទែតែងតែគិះគន់អ្វីខ្លះពីអ្នក?
  • តើអ្នកជាមនុស្សដែលងាយស្រួលនិយាយគ្នាដែរឬទេ?
  • តើអ្នកគិតថាអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃដែរឬទេ? ហេតុអ្វី?

២. សំណួរទៅលើសមត្ថភាព

  • តើចំណុចខ្លាំងអ្នកមានអ្វីខ្លះ? តើចំណុចណាដែលអ្នកគិតថាខ្លាំងជាងគេបង្អស់?
  • តើអ្វីជាចំណុចខ្សោយរបស់អ្នក?
  • តើអ្នកដោះស្រាយបញ្ហាស្ត្រេស (Stress) និងគំនាបសង្កត់ការងារដូចម្តេច?
  • សូមបរិយាយពីជំហានដែលអ្នកធ្វើការ។
  • តើអ្នកមានជំនាញ និងបទពិសោធន៍អ្វីខ្លះសម្រាប់ការងារនេះ?
  • តើពេលដែលគោលបំណងការងាររបស់អ្នកមិនបានសម្រេច តើអ្នកដោះស្រាយវិបត្តិដូចម្តេច?

៣. សំណួរទាក់ទងអាកប្បកិរិយា (Behavioural Questions)

សំណួរទាក់ទងអាកប្បកិរិយា (Behavioural Questions) គឺមានភាពពិបាក ព្រោះគេតម្រូវឲ្យអ្នកគិតអំពីព្រឹត្តិការណ៍ពិតចេញពីគំនិតអ្នកក្នុងរយៈពេលខ្លី។ សំណួរទាំងនេះ អាចជួយឲ្យអ្នកជាប់ការសម្ភាសន៍ ប្រសិនបើអ្នកឆ្លើយបាន​ល្អ។ ដូច្នេះអ្នកត្រូវគិតដោយប្រុងប្រយ័ត្ន និងច្នៃប្រតិដ្ឋខ្ពស់ក្នុងការឆ្លើយសំណួរប្រភេទនេះ ៖

  • សូមផ្តល់នូវឧទារហ៍ថា តើពេលណាអ្នកប្រើតក្កវិទ្យា (Logic) ដើម្បីដោះស្រាយបញ្ហា។
  • សូមឲ្យនូវឧទារហ៍​ចំពោះគោលដៅដែលបរាជ័យ និងដំណោះស្រាយបន្ទាប់របស់អ្នក។
  • សូមប្រាប់ខ្ញុំពីវិធីសាស្រ្តដែលអ្នកធ្វើការងារប្រកបដោយប្រសិទ្ធិភាពនៅពេលមានសំពាធការងារ។
  • តើអ្នកធ្លាប់សម្រេចចិត្តក្នុងភាពប្រថុយប្រថានដែរឬទេ? ហេតុអ្វី?
  • ប្រសិនបើកាលបរិច្ឆេទផុតកំណត់ត្រូវបានកំណត់ ហើយមានគម្រោងជាច្រើនត្រូវបំពេញ តើអ្នកផ្តល់អាទិភាព​ចំពោះគម្រោងនីមួយៗយ៉ាងដូចម្តេច​​ (មួយណាធ្វើមុន មួយណាធ្វើបន្ទាប់)?
  • តើអ្នកនឹងធ្វើអ្វី បន្ទាប់ពីអ្នកបដិសេដគំនិតរបស់អ្នកធ្វើការជាមួយគ្នា?
  • សូមប្រាប់ពីវិធីសាស្រ្តដែលអ្នកជួយជំរុញ និងលើកទឹកចិត្តដល់និយោជិក និងអ្នករួមការងារ។
  • តើអ្នកធ្លាប់បញ្ចុះបញ្ចូលនិយោជិក និងអ្នករួមការងារឲ្យធ្វើអ្វីដែលពួកគេមិនចង់ធ្វើដែរឬទេ?
  • សូមបរិយាយពីគម្រោងពិបាកៗ ដែលអ្នកត្រូវតែធ្វើ។

៤. ហេតុអ្វីអ្នកចង់ធ្វើការនេះទីនេះ?

នេះជាសំណួរសំខាន់បំផុតចំពោះអ្នកសម្ភាសន៍ និងបេក្ខជន។ តើអ្នកដឹងពីហេតុផលពិតប្រាកដដែលអ្នកចង់​ធ្វើការ​នៅក្រុមហ៊ុននោះដែរឬទេ? ខាងក្រោមនេះ អាចជាហេតុរបស់អ្នក៖

  • អ្នកសរសើរពីអ្នកបង្កើតក្រុមហ៊ុន (Founder) និងអ្នកដឹកនាំ។
  • អ្នកជឿជាក់ពីគុណភាពនៃផលិតផល ឫសេវាកម្មរបស់ក្រុមហ៊ុន។
  • ក្រុមហ៊ុនមានអ្វីមួយពិសេសទាក់ទាញអ្នក។
  • អ្នកពេញចិត្តទៅនឹងបែបបទការងារ និងបរិយាកាសការងារនៅក្រុមហ៊ុននោះ។
  • ការសម្ភាសន៍ការងារនឹងសម្រេចនូវវិថីជិវិតអ្នក។ អ្នកត្រូវប្រឹងប្រែងសិក្សាពីក្រុមហ៊ុននោះ និងចំណាយមើល​សំណួរ​​ទូទៅ​សម្រាប់ការសម្ភាសន៍ដើម្បី​​ត្រៀមខ្លួនឆ្លើយនឹង​សំណួរទាំងនោះឲ្យបានល្អ។

ដើម្បីឆ្លើយនូវសំណួររបស់អ្នកសម្ភាសន៍ឲ្យបានល្អ ចម្លើយរបស់អ្នក គួរតែបង្ហាញពីតម្រូវការនៃមុខតំណែងដែលអ្នកបានស្នើសុំ (Apply) នោះ។ អ្នកពុំចាំបាច់ចងចាំចម្លើយណាមួយឡើយ ប៉ុន្តែអ្នកត្រូវឆ្លើយទៅតាមការយល់ដឹងរបស់អ្នកដើម្បីជៀសផុតពីការជាប់គាំឆ្លើយពុំរួច។ ពេលខ្លះ អ្នកសម្ភាសន៍សួរអ្នកនូវសំណួរធម្មតា ប៉ុន្តែពេលមួយ គេអាចសួរនូវសំណួរដែលពិបាកឆ្លើយ និងមិនបានត្រៀមទុក​ដែលបង្ខំចិត្តឲ្យអ្នកឆ្លើយភ្លាមៗទៅតាមការនឹកឃើញ។ មានសំណួរជាច្រើនផ្សេងៗគ្នាដែលអ្នកសម្ភាសន៍ អាចសួរមកកាន់អ្នក ដូចជាសំណួរទាក់ទងនឹងប្រវត្តិ​ផ្ទាល់ខ្លួន សមត្ថភាព ប្រវត្តិការងារ ចរិតលក្ខណៈ ជំនាញទំនាក់ទំនង និងប្រាក់ខែជាដើម។ របៀបនៃការឆ្លើយសំណួររបស់អ្នក ​នឹងបង្ហាញប្រាប់អ្នកសម្ភាសន៍ថា អ្នកមានចំណេះដឹងប៉ុនណា។


អត្ថបទទាក់ទង

វិធីសាស្រ្តសំខាន់ៗចំនួន ៧ ដើម្បីត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ការងារ

Leave a Reply

Your email address will not be published. Required fields are marked *