យុទ្ធសាស្ត្រ ចំនួន ៦ ដើម្បីការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិកយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល​

មួយផ្នែកធំ នៃការងារនៅក្នុងផ្នែកធនធានមនុស្ស (ធនធានមនុស្ស) ការធ្វើនិយតកម្មការគ្រប់គ្រងការអនុវត្តការងារ។ ការបង្កើតបរិយាកាសការងារដែលអ្នក និងនិយោជិករបស់អ្នកអាចបង្កើតការងារបានល្អ និងអាចអនុវត្តការងារអស់ពីសមត្ថភាពរបស់អ្នក មិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែជាមួយយុទ្ធសាស្ត្រត្រឹមត្រូវ អ្នកអាចធ្វើឲ្យវាដំណើរការបាន។

ជាការពិតណាស់ ការគ្រប់គ្រងការងារប្រកបដោយប្រសិទ្ធភាព គឺមិនត្រឹមតែបង្កើតបរិយាកាសការងារឲ្យដំណើរការរលូននោះទេ ការគ្រប់គ្រងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គឺនិយាយអំពីភាពជាអ្នកដឹកនាំ ការប្រាស្រ័យទំនាក់ទំនងអន្តរបុគ្គល ការផ្តល់មតិឆ្លើយតបដើម្បីស្ថាបនា និងការធ្វើការជាក្រុម។ ទោះបីជា វាទាក់ទងទៅនឹងការងារធនធានមនុស្សដ៏លំបាក ក្នុងការគ្រប់គ្រងដំណើរការដែលនិយោជិករបស់អ្នកមិនយកចិត្តទុកដាក់ ឬរកគុណតម្លៃក្នុងការគ្រប់គ្រងដំណើរការនោះក៏ដោយ ការគ្រប់គ្រងដំណើរក្រដាស ការប្រមូលទិន្នន័យ និងរក្សាការលើកទឹកចិត្តអ្នកគ្រប់គ្រងផ្សេងៗទៀត  ដើម្បីផ្តល់ឲ្យនិយោជិកនូវមតិឆ្លើយតបដែលមានប្រយោជន៍ គឺថាមានយុទ្ធសាស្ត្រជាច្រើន ដែលធ្វើឱ្យកិច្ចការទាំងនេះ កាន់តែអាចធ្វើបាន។

ទោះបីមានឧបសគ្គអ្វីក៏ដោយដែលអ្នកអាចនឹងជួបប្រទះ យើងមានគន្លឹះមួយចំនួនដើម្បីធ្វើឱ្យអ្វីៗដំណើរការបានរលូន និងមានប្រសិទ្ធភាពនៅកន្លែងធ្វើការ។ ចូរពិចារណាយុទ្ធសាស្ត្រ ៦ យ៉ាងខាងក្រោមនេះ ដើម្បីគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិកឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល​៖

សូមបញ្ជាក់ មុនពេលយើងឈានទៅរកយុទ្ធសាស្ត្រទាំង ៦ សម្រាប់ការគ្រប់គ្រងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វាចាំបាច់ត្រូវកត់សម្គាល់នូវអ្វីទាំងអស់ដែលស្ថិតនៅក្រោមឆ័ត្រតែមួយនៃការគ្រប់គ្រងការអនុវត្តការងារ៖

 • ការកំណត់ការរំពឹងទុកសម្រាប់ការអនុវត្តការងារ និងវិធីរៀបចំផែនការ ដើម្បីបំពេញតាមការរំពឹងទុកទាំងនេះ
  ត្រួតពិនិត្យការបំពេញការងាររបស់និយោជិកជាមួយនឹងការត្រួតពិនិត និងការប្រជុំផ្សេងៗ
  ផ្តល់ជូនរង្វាន់ និងការសរសើរចំពោះការបំពេញការងារបានល្អ និងធ្វើការកំណត់ និងដោះស្រាយលទ្ធផលមិនល្អ
  វាយតម្លៃការអនុវត្តការងារជាទៀងទាត់ តាមរយៈការសង្ខេប និងការពិនិត្យឡើងវិញ
  បន្តអភិវឌ្ឍសមត្ថភាពសម្រាប់ដំណើរការល្អប្រសើរបំផុត

វាត្រូវបានគេស្គាល់ផងដែរថាជា “ការវាយតម្លៃការអនុវត្តការងារ” លក្ខណៈវិនិច្ឆ័យទាំងនេះ អាចធានាថាអង្គភាពមួយ កំពុងធ្វើការយ៉ាងល្អបំផុត និងផ្តល់នូវសេវាកម្ម និងលទ្ធផលល្អបំផុត។ វានៅទាន់ពេល ការគ្រប់គ្រងការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព គួរតែនាំឱ្យមានការរីកចម្រើន និងជោគជ័យដល់អង្គភាព។

តោះ! មកសាកល្បង យុទ្ធសាស្ត្រគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក ទាំង៦ ខាងក្រោមនេះ៖

១.​ ធ្វើ​ការ​កំណត់​ និង​ផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុន និងគោលដៅនៃការអនុវត្ត

បុគ្គលិក​មិនអាច​ដឹងទេ​​ថា​ គេ​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ប្រាកដទេសម្រាប់​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ ប្រសិន​បើ​គេ​មិនបាន​ដឹង​បានយល់​ច្បាស់​ពី​គោល​ដៅ​របស់​ក្រុម​ហ៊ុន​។ ដូចនេះ​ក្នុង​នាម​ជាអ្នក​គ្រប់​គ្រង​ម្នាក់​យើង​ត្រូវ​ធ្វើ​ការកំណត់ និង​បង្ហាញ​ឲ្យ​ច្បាស់​លាស់​ទៅ​ដល់​បុគ្គលិក ​ឬអ្នក​នៅក្រោម​បង្គាប់​ថា​យើង​ចង់បានអ្វី អង្គភាព​ចង់​បានអ្វី​។ មួយ​វិញ​ទៀត​ការដែល​ដាក់​ការងារ​ត្រូវ​តាមជំនាញ​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ភាព​ជោគ​ជ័យ​ក្នុងការ​គ្រប់​គ្រង​បុគ្គលិក​ដូចគ្នា។

២. ប្រើ​ប្រាស់​កម្ម​វិ​ធី​គ្រប់​គ្រង​ការ​ងារ

ការ​ប្រើ​ប្រាស់កម្មវិធី Software សម្រាប់​គ្រប់គ្រង​លើការងារ​បុគ្គលិក​ជា​រឿង​មួយ​ល្អ​បំផុត​។ វា​ចំនេញ​ពេល​វេលា អាច​ឲ្យ​អ្នក​និ​ង​បុគ្គលិកឬអ្នក​នៅ​ក្រោម​បង្គាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ច្រើន​ជាង​មុន។ អ្នកអាច​ទទួល​របាយ​ការណ៍​ឬ​ប្រាប់​ពី​ការងារ​បន្ទាប់ដល់​បុគ្គលិក​បាន​រហ័ស​ជាជាង​ការ​ចាំជួប​គ្នា​ផ្ទាល់។ ហើយ​វា​នៅ​មាន​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត។​

៣. ទាញ​យក​មតិ​យោបល់​ពី​បុគ្គលិក​ជា​រឿយៗ

នៅ​ពេល​ដែល​ចៅ​ហ្វាយនិង​កូន​ចៅ​មាន​ទំនាក់​ទំនង​ការ​ងារល្អជាមួយគ្នា ទាំងអស់គ្នា​អាច​ដឹង​ពី​គោល​ដៅ​ដែល​ត្រូវដើរ​រួមគ្នា​ដើម្បី​សម្រេច​សមិទ្ធ​ផល​មួយ​ នោះ​គ្រប់​គ្នា​មិននៅ​ឆ្ងាយពី​គ្នា​ឡើយ។ ទន្ទឹម​នឹង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ល្អ​ជាមួ​យគ្នា​នេះ អ្នក​គ្រប់​គ្រង​ក៏​ត្រូវ​បើក​ផ្លូវ​ទុក​ឱកាស​ដល់​បុគ្គលិក​ធ្វើ​ការ​ផ្តល់​មតិ​យោបល់ ឬ​រាយ​ការណ៍​ពី​ផល​លំបាកក្នុង​ការ​ងារ​ដេល​ពួកគេ​បានជួប​ប្រទះ។ ឬ​ពេល​ខ្លះ​អាច​ជាការ​សំណូមពរ​នានាដែល​បុគ្គលិក​ចង់​បាន​ ហើយ​អ្នកគ្រប់​គ្រង​គួរ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ ឬ​ការណែ​នាំការងារដល់​បុគ្គលិក​តាម​ដែលអាចធ្វើ​ទៅ​បាន​។

៤. ​​ការ​ប្រើ​ប្រាស់ Peer Reviews

Peer Reviews ត្រូវ​បាន​គេ​ស្គាល់​ថាជា​យុទ្ធសាស្រ្ត​ពិនិត្យ ៣៦០ដឺក្រេ ដែលជា​យុទ្ធសាស្រ្ត​មួយ​ល្អ​ដែរ ក្នុងការ​គ្រប់​គ្រង​បុគ្គលិក​។ នេះគឺជាលក្ខណៈពិសេសមួយ ដែលអាចរកបាននៅលើកម្មវិធី software គ្រប់គ្រងភាគច្រើន។ Peer Reviews មានប្រយោជន៍​ព្រោះ​ពួកគេអនុញ្ញាតឱ្យអ្នករួមការងារលើកសរសើរអ្នករួមការងារដទៃទៀតពី​ចំណុច​ល្អ និងគូសបញ្ជាក់នូវទិដ្ឋភាពវិជ្ជមាន នៃការបំពេញការងាររបស់ពួកគេ ក៏ដូចជាចង្អុលបង្ហាញពីកន្លែងដែលអាចធ្វើឱ្យប្រសើរឡើងបាន។

៥. ការគ្រប់គ្រង និងការទទួលស្គាល់ជាមុន

មធ្យោបាយមួយ ដើម្បីធានាលទ្ធផលនៅកន្លែងធ្វើការ គឺការ​អនុវត្តការផ្តល់រង្វាន់ និងការអនុវត្តការគ្រប់គ្រងជាមុន។ នេះមានន័យ​ថា​បុគ្គលិ​ក​របស់​យើង​ សុទ្ធ​តែ​បាន​ដឹង​ថា​ការ​ដែល​ពួក​គេ​ខិ​ត​ខំបំពេញ​ការងារ​ មិន​មែន​ខំដោយ​ឥត​ប្រយោជន៍​ទេ គេអាចធ្វើការរំពឹង​ទុក​ថា​គេ​ធ្វើ​ការ ​គឺ​ត្រូវ​បាន​អ្វី​លើក​ទឹក​ចិត្ត ឬ​រង្វាន់​ត្រឡប់​មក​វិញ​ជាក់​ជាមិនខាន។​

៦. កំណត់​នូវ​កិច្ច​ប្រជុំ​ទៀងទាត់​ ដើម្បីពិភាក្សា​ពី​លទ្ធ​ផល

ជា​ធម្ម​តា ការងារ​ត្រូ​វមានការ​តាម​ដាន​នូវ​លទ្ធ​ផលជាប្រចាំ ដូចនេះជា​អ្នក​គ្រប់​គ្រង ​ត្រូវ​មានការ​ជួប​ប្រជុំ​ជាមួយ​កូន​ចៅ​ជារឿយៗ ដើម្បី​ដឹង​ពី​លទ្ធផល​នៃ​ក្រុម​ការងារ​នីមួយ​ៗថា​តើ​ធ្វើ​ទៅ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ដែរឬទេ។ ពេល​មានកិច្ច​ប្រជុំ​ត្រូវ​ប្រាកដ​ថា​វា​ធ្វើ​ឡើង​ដោយ​ច្បាស់​លាស់ ហើយ​គួរ​មានកម្ម​វត្ថុ​ដូចខាង​ក្រោម៖

 • តាមដាន​លើ Peer Reviews
 • ពិភាក្សា​ពី​ការ​លើក​សរសើរ​បុគ្គល​ ឬក្រុមណាមួយ ​ហើយ​ផ្តល់ជាកា​រណែ​នាំ​ដល់​បុគ្គល​ ឬ​ក្រុម​ដទៃ​ទៀត
 • ទទួល​ស្គាល់​សមាជិក​ក្នុង​ក្រុម​ដែល​សកម្ម​ក្នុងការងារ​ ផ្តល់​ជូន​ការ​លើក​ទឹក​ចិត្ត​ ឬ​ជា​រង្វាន់​សម្រាប់​ការខិត​ខំ​ប្រឹង​ប្រែង
 • ពិភាក្សា​ពី​ផែន​ការ​បន្ទាប់​ នៃ​គម្រោង​ដែល​ត្រូវ​ធ្វើ
 • ពិភាក្សាពី​ទិន្ន័យ​របស់ក្រុមហ៊ុន ប្រាក់​ចំណូល ការពាក់​ព័ន្ធ​របស់​អតិថិជន​ ការធ្វើ​​ទីផ្សារ -ល- ដើម្បី​ទទួល​បានភាពជោគជ័យ​ទាំងអស់​គ្នា។

ចូរចៀស​វាង​ការ​រៀប​ចំ​កិច្ច​ប្រជុំ ​ដែល​ជួបគ្នា​សម្រាប់​តែ​ការចាប់​ដៃ ហើយ​ក៏​បំបែក​ជួរដោយ​គ្មាន​បាន​លទ្ធ​ផល​អ្វី​សោះ។ ត្រូវ​ចាំថា​ នៅ​ពេល​ដែលអ្នក​មានទំនាក់​ទំនង​ការ​ងារ​ជាមួយ​បុគ្គលិក​ល្អ ភាពស្និទ្ធស្នាល​កាន់​តែ​មាន​រវាង​មេនិងកូន​ចៅ ការ​គោរព​ពី​សំណាក់​បុគ្គលិក​របស់អ្នក​កាន់​តែ​ច្រើន ភាព​ជោគ​ជ័យ​នៃ​ការគ្រប់​គ្រងអ្នក​ក៏​កាន់​តែ​ប្រសើរឡើងផងដែរ។

ប្រភព៖ Sara Pollock, HR Daily Advisor, “6 Strategies for Effective Performance Management”

Leave a Reply

Your email address will not be published. Required fields are marked *