មធ្យោបាយងាយៗចំនួន ៦ ក្នុងការលើកទឹកចិត្តបុគ្គលិកដោយមិនអស់ថវិកា

បើអ្នកជាអ្នកគ្រប់គ្រង ដើម្បីកុំឲ្យឈឺក្បាល និងកែការងារឡើងវិញ ដោយសារតែកំហុសការងាររបស់បុគ្គលិក អ្នកត្រូវតែដឹងពីរបៀបលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការដោយមានប្រសិទ្ធភាព។ ប៉ុន្តែវាជារឿងពិបាកផងដែរ នៅពេលអ្នកមិនបានដឹងដំណោះស្រាយក្នុងការលើកទឹកចិត្តជាមួយពួកគាត់ ហើយជាពិសេសនៅពេលដែលពួកគាត់មិនសូវមានភាពច្នៃប្រតិដ្ឋក្នុងការងារថែមទៀត។ 

មានវិធីសាស្ត្រជាច្រើន ក្នុងការជម្រុញទឹកចិត្តបុគ្គលិកឲ្យប្រឹងប្រែងធ្វើការងារ។ The HRDaily សូមលើកយកតិចនិចសំខាន់ៗចំនួន ៦ ដែលជាកត្តលិករដឹកនាំបុគ្គលិកក្រុមហ៊ុនរបស់អ្នកឲ្យមានសន្ទុះក្នុងការធ្វើការងារ ដោយមិនចាំបាច់ចំណាយថវិកាបន្ថែម។

១. ផ្តោតទៅលើគុណភាពនៃភាពជាអ្នកដឹកនាំ

មានរឿងពីរ ដែលអ្នកត្រូវប្រឈមមុខជាមួយ បុគ្គលិកគឺ ការបង្កើតជាសមិទ្ធផល និង តម្លាភាព។ អ្នកគួរ ផ្តោតសម្ខាន់ទៅលើភាពជាអ្នកដឹកនាំ ជាជាង ជំនាញទូទៅ នៅពេលអ្នកធ្វើការជ្រើសរើសបុគ្គលិក ផ្នែកគ្រប់គ្រង។

អ្នកដឹកនាំដែលមានគុណសម្បត្តិ ៧ យ៉ាងនេះនឹងធ្វើឲ្យបុគ្គលិក​ចូលចិត្ត

២. ពង្រឹងសមត្ថភាពរបស់បុគ្គលិក

ចុងក្រោយ អ្នកត្រូវអភិវឌ្ឍសមត្ថភាពរបស់ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នក ដើម្បីឲ្យពូកគេ ប្រត្តិបត្តិការងារបានល្អប្រសើរ។ អ្នកត្រូវស្វែងយល់ពី ចំណាប់អារម្មណ៏របស់គេក្នុងការធ្វើការ ហើយត្រូវផ្តល់ការងារណាដែលគេពេញចិត្តបន្លែមទៀត។

របៀបដំណើរការវាយតម្លៃបុគ្គលិកប្រកបដោយប្រសិទ្ធិភាព

៣. បង្កើតវប្បធម៌ធ្វើការដែលល្អប្រសើរ

ជាទូទៅ ក្នុងក្រុមហ៊ុនមួយ តែងមានវប្បធម៌មួយជាក់ជាមិនខាន។ តែវប្បធម៌នោះនឹងប្រែប្រួល ទៅតាមសកម្មភាព និង ឥរិយាបទនីមួយៗរបស់បុគ្គលិកនៅកន្លែងធ្វើការងារនោះ។ ប្រសិនបើមាន បុគ្គលិកណាមួយមិនល្អ វានឹងធ្វើឲ្យបរិយាកាសក្នុងក្រុមហ៊ុននោះមានសភាពអាប់អ៊ួរ។ ដូច្នេះអ្នកត្រូវ បង្កើតវប្បធម៌ជាក់លាក់មួយសម្រាប់ក្រុមហ៊ុនរបស់អ្នក។  ជំនាញអាចបង្រៀនបាន តែអត្តចរិករបស់បុគ្គល មិនអាចកែប្រែបានឡើយ។

អត្ថប្រយោជន៍ទាំង ៩ នៃការ​ចងក្រង​វប្បធម៌ក្រុមហ៊ុន

៤. ការលើកទឹកចិត្តដោយប្រើប្រាជ្ញារបស់អ្នក

  • ការទុកចិត្តពួកគាត់ ទោះវាជាបញ្ហាប្រឈមក៏ដោយ ផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវថ្មីហើយប្រាប់ពួកគេថា អ្នកជឿជាក់ថាអ្នកអាចធ្វើវាបាន។ អ្នកគ្រប់គ្រង ដែលមិនបានលើកទឹកចិត្តបុគ្គលិកឲ្យព្យាយាមធ្វើរឿងថ្មី ពួកគេនឹងមានភាពធុញទ្រាន់ និងអផ្សុក។ នៅតាមក្រុមហ៊ុនធំៗខ្លះ គេតែងកំណត់ពេលផ្លាស់ប្តូរតំណែងបុគ្គលិកក្នុងរយៈពេល ឆ្នាំម្តង ដើម្បីកុំឲ្យបុគ្គលិកធុញទ្រាន់និងការងារចាស់។
  • ផ្តល់មតិល្អៗត្រឡប់ឱ្យពួកគេវិញ និយាយដោយស្មោះត្រង់ អ្នកត្រូវធ្វើការផ្តល់មតិយោបល់ល្អៗឱ្យបានលឿន និងឆាប់រហ័សនៅពេលដែលពួកគេធ្វើកិច្ចការអ្វីមួយដើម្បីជាការលើទឹកចិត្ត។
  • ជួយបង្រៀនពួកគេពីជំនាញថ្មីៗ បើអ្នកចង់ឱ្យបុគ្គលិករបស់អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកគួរគិតថា បុគ្កលដែលមានគំនិតច្នៃប្រឌិត គឺស្រឡាញ់ការរៀនសូត្រសំរាប់ជាយានរបស់ពួកគេ ដូច្នេះផ្តល់ពេលឱ្យពួកគេសាកល្បងកម្មវិធីថ្មីៗ ឬចូលរួមសិក្ខាសាលា និងថ្នាក់រៀនផ្សេងៗ។

តើអ្នកដឹកនាំត្រូវធ្វើយ៉ាងណាដើម្បីទទួលបានទាំងចិត្ត និងទាំងខ្លួនបុគ្គលិក?

៥. ការលើកទឹកចិត្តដោយចេញពីសន្តានចិត្តរបស់អ្នក

  • លើកកម្ពស់ការធ្វើការងារជាក្រុម រៀបចំឱ្យពួកគេចំណាយពេលរួមគ្នាតាមរយៈការងារជាក្រុម រឺបង្កើតភាពស្និទ្ធស្នាលដល់ពួកគេ ដូចជាថ្ងៃឈប់សម្រាកមានកម្មវិធីជប់លៀងជាមួយគ្នាជាដើម។
  • ផ្តល់ការគាំទ្រផ្នែកស្មារតី ការច្នៃប្រឌិតជារឿយៗក្លាយជារឿងសំខាន់សម្រាប់ខ្លួនឯងនៅពេលដែលមិនបំពេញបានអ្វីតាមការរំពឹងទុករបស់ខ្លួន។ អ្នកអាចជម្រុញពួកគេដោយការលើកទឹកចិត្តជាពិសេសនៅពេលដែលអ្វីៗមិនបានល្អដូចគោលដៅកំណត់ និងផ្តល់ឱកាសឲ្យពួកគេសាកល្បងម្តងទៀត។
  • អនុញ្ញាតិឲ្យពួកគេបញ្ចេញមតិក្នុងមុខជំនួញ ការបង្រៀនបុគ្គលិកផ្នែកផ្សេងទៀតនៃអាជីវកម្មអនុញ្ញាតឱ្យពួកគេចូលរួមចំណែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត បង្រៀនជំនាញថ្មីៗនិងបង្កើតភាពស្និតស្នាល អាចធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនយកចិត្តទុកដាក់ និងផ្តល់តម្លៃ។
  • លើកទឹកចិត្តឱ្យមានភាពក្លាហាន ប្រសិនបើអ្នកចង់អោយបុគ្គលិករបស់អ្នកឆ្នើម និងចេះច្នៃប្រឌិតដោយអ្នកមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃក្រុមហ៊ុន សូមអបអរនូវជ័យជម្នះរបស់អ្នកពួកគេ តាមរយៈអំណោយ ឬរង្វាន់ផ្សេងៗ។
  • ផ្តោតលើគ្រួសាររបស់ពួកគេ អ្នកប្រាកដជាគិតពីក្រុមគ្រួសាររបស់អ្នក ប៉ុន្តែភាគច្រើននៃពួកគេក៏មានគ្រួសារពិតប្រាកដដែលត្រូវចំណាយពេលវេលាជាមួយដូចគ្នា។ ដូច្នេះ អ្នកគួរចំណាយពេលវេលាខ្លះដើម្បីស្គាល់មនុស្សដែលសំខាន់ចំពោះបុគ្គលិករបស់អ្នក។                 

៦. ការលើកទឹកចិត្តតាមរបៀបសហការ និងការឱ្យតម្លៃ

  • និយាយថាអរគុណ នេះគឺជាផ្នែកមួយនៃការជម្រុញដែលមានតំលៃ ដោយអ្នកគ្រាន់តែចំណាយត្រឹមតែពីរវិនាទីប៉ុណ្ណោះក្នុងការនិយាយ ប៉ុន្តែអ្នកធ្វើឱ្យពួកគេមានកម្លាំងចិត្ត យកចិត្តទុកដាក់ក្នុងការប្រឹងប្រែងធ្វើការ។
  • ស្តាប់ពួកគំនិតរបស់ពួកគេ ការស្តាប់មានន័យថាយកចិត្តទុកដាក់ និងរក្សាទុកនូវអ្វីដែលអ្នកបានឮ។ អ្នកនឹងភ្ញាក់ផ្អើលថាតើអ្នកបានរៀនពីបុគ្គលិករបស់អ្នកប៉ុន្មាននាក់ បើអ្នកមានពេលស្តាប់ពួកគេផ្តល់មតិយោបល់ នៅពេលទទួលអាហារថ្ងៃត្រង់ សម្រាកឬនៅព្រឹត្តិការណ៍ជួបជុំគ្នា ត្បិតបុគ្គលម្នាក់ៗតែងតែមានគំនិតរៀងៗខ្លួន។
  • គោរពពេលវេលារបស់ពួកគេ ការរង់ចាំនរណាម្នាក់អាចធ្វើឱ្យយើងមានការខឹងសម្បារ ហើយបុគ្គលិករបស់អ្នកក៏មានអារម្មណ៍ដូចគ្នា ដូច្នេះអ្នកក៏ត្រូវចេះឲ្យតម្លៃពេលវេលារបស់បុគ្គលិក។ ការគោរពពេលវេលាវា មានសារៈសំខាន់សម្រាប់យើងក្នុងតម្លៃជាមេដឹកនាំគេ ហើយក៏ជាគម្រូផងដែរ។
  • អនុញ្ញាតឱ្យពួកគេមានកន្លែងរបស់ពួកគេ គ្មានអ្វីដែលប្រសើរជាងការធ្វើការដោយមានកន្លែងផ្ទាល់ខ្លួននោះទេ ព្រោះពួកគេត្រូវការភាពជាឯកជន…។

ត្រូវធ្វើឲ្យបុគ្គលិកមានអារម្មណ៏ថា ក្រុមហ៊ុនជារបស់គេដែរ ដូច្នេះពួកគេនឹងប្រឹងប្រែងធ្វើការថែមទៀត។


អត្ថបទទាក់ទង

ក្រុមហ៊ុនមិនត្រូវមើលរំលងបុគ្គលិក ដែលមានមូលដ្ឋានគ្រឹះគុណសម្បត្តិសំខាន់ៗទាំង ៥ នេះទេ

Leave a Reply

Your email address will not be published. Required fields are marked *