រឿងខ្លី៖ អ្នកគ្រប់គ្រងថ្មី
ធីតា នឹងត្រូវទទួលតំណែងជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនមួយ។ មុននឹងចេញទៅ គាត់ក៏សុំការណែនាំពី លោកទីប្រឹក្សាម្នាក់ អំពីយុទ្ធសាស្ត្រនៃការគ្រប់គ្រង និងដឹកនាំ។
លោកទីប្រឹក្សាសួរថា៖ «តើស្ថានភាពក្រុមហ៊ុននោះយ៉ាងម៉េចដែរ?»
ធីតាឆ្លើយថា៖ «មនុស្សនៅទីនោះសម្បួរទៅដោយជើងខ្លាំង ចូលចិត្តយកឈ្នះយកចាញ់ ពិបាកគ្រប់គ្រងណាស់។»
លោកទីប្រឹក្សាពោលថា៖ «ខ្ញុំសូមប្រាប់អ្នកឲ្យដឹងថា ការឱនលំទោន មានសុជីវធម៌ អាចធ្វើឲ្យមនុស្សឃោរឃៅព្រមចុះញ៉ម។ ការប្រកាន់សុចរិតទៀងត្រង់ អាចធ្វើឲ្យមនុស្សដែលចូលចិត្តយកឈ្នះ ព្រមចុះញ៉ម។ ការមានមេត្តាករុណា គិតថ្លឹងថ្លែងដល់ចិត្តអ្នកដទៃ អាចគ្រប់គ្រងចិត្តអ្នករឹងត្អឹងបាន។ ភាពទន់ភ្លន់តែដាច់ខាត អាចបង្ក្រាបពួកជនឧក្រិដ្ឋផ្សេងៗបាន។ បើអ្នកធ្វើបានដូចសម្តីខ្ញុំ ខ្ញុំជឿថា ក្រុមហ៊ុននោះមិនពិបាកគ្រប់គ្រងឡើយ។»