តើអ្វីភាពជាអ្នកមានចិត្តរឹងប៉ឹងម្ចាស់ការ?
៤. មិនគិតថាខ្លួនជាមនុស្សមានគ្រោះអាក្រក់ អាចនឹងនាំយកហេតុការណ៍ផ្សេងៗ មកធ្វើជាប្រយោជន៍ ដល់ខ្លួនបានទាំងអស់។
មនុស្សដែលមានលក្ខណៈរឹងប៉ឹងនោះ ក្រៅពីលក្ខណៈ៤ប្រការនេះ មានលក្ខណៈដែលយើងអាចកត់សំគាល់បានយ៉ាងងាយដទៃទៀត គឺជាមនុស្សមិនកញ្អក់កញ្ឆែង ចលនាគ្រប់យ៉ាងរបស់រាងកាយ សូម្បីតែចលនាភ្នែកមើលអ្វីមួយ ក៏សុទ្ធតែមានការត្រិះរិះពិរចារណា ហើយទើបធ្វើ ឥតមានធ្វើកាយវិការក្នុងឥរិយាបថដែលឥតប្រយោជន៍ទេ បើធ្វើចលនាឥរិយាបថណាមួយ គឺធ្វើទៅដោយប្រយ័ត្នប្រយែង បើនឹងឈរក៏ឈរដាក់ទំងន់ជើងទាំងពីរស្មើគ្នា ពុំមែនធ្ងន់មួយស្រាលមួយនោះទេ ឬក៏ឈរជើងតែមួយ ហើយជើងមួយទៀតផ្អែកទៅលើអ្វីឡើយ ការនិយាយច្បាស់ៗ មិនញាប់ខ្លះរង្វើលខ្លះឡើយ បានសេចក្តីថា ឥរិយាបថគ្រប់យ៉ាងនឹងនជានិច្ច បើយើងបានឃើញជនប្រភេទនេះហើយ គប្បីដឹងថាជាមនុស្សមានលក្ខណៈរឹងប៉ឹង។
យើងគប្បីសង្កេតម្យ៉ាងទៀតថា ក្នុងកងទ័ពហេតុអ្វីទើបគេត្រូវបង្ហាត់ឲឈរដូចតុក្កតា។ ការធ្វើចលនាគ្រប់យ៉ាងឲ្យធ្វើដោយស្វាហាប់ ដើរឲ្យត្រូវចង្វាក់។ ការហាត់បែបនេះ គឺដើម្បើឲ្យទាហាន ចេះបង្គាប់រាងកាយឲ្យនៅក្រោមការឃុំរបស់ចិត្ត ជាសញ្ញាសំគាល់នៃភាពមានស្មារតីជានិច្ច ហើយនិងឲ្យទាហានមានចិត្តរឹងប៉ឹង។
ក្នុងទស្សនវិជ្ជាអឺរ៉ុបក្តី លទ្ធិយោគីរបស់ឥណ្ឌាក្តី លក្ខណៈមាំទាំរឹងប៉ឹងនេះ ជាប្រការដ៏សំខាន់បំផុត ដែលគេតែងប្រដៅឲ្យបណ្តុះឲ្យមានឡើងក្នុងខ្លួន។ វិធីបណ្តុះនេះ គេឲ្យចាប់ផ្តើមដោយការបង្គាប់រាងកាយរបស់ខ្លួនជាមុន ឲ្យព្យាយាមមិនឲ្យរាងកាយធ្វើចលនាដោយប្រាសចាកការឃុំគ្រងរបស់ចិត្ត និងមិនឲ្យធ្វើចលនា ដោយមិនចំបាច់។ ប្រការមួយទៀត វេលាចូលដេកមុននឹងលក់ គេបង្គាប់ឲ្យធ្វើចិត្តឲមាំទាំថា ស្អែកនេះដួងចិត្តរបស់យើង ត្រូវរឹងប៉ឹងក្រៃលែងឡើងជាងថ្ងៃនេះ ដល់ភ្ញាក់ពីព្រលឹមឡើង ក៏ដាក់ជំនឿក្នុងខ្លូនឯងថាយើងមានលក្ខណៈរឹងប៉ឹង និងត្រៀមជាស្រេច ដើម្បីប្រឈមមុខ និងភាពលំបាកតោកយ៉ាកផ្សេងៗនៃជីវិត។
លោកអ្នកអាចស្វែងយល់អំពីគុណសម្បត្តិរបស់អ្នកដឹកនាំដូចខាងក្រោម៖