តើធ្វើដូចម្ដេចដើម្បីវាស់វែងការអនុវត្តការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព?
ការវាស់វែងការអនុវត្តការងារ គឺជាឱកាសមួយសម្រាប់និយោជក និងនិយោជិកដើម្បីបង្កើតឲ្យមានការពិភាក្សាអំពីសមិទ្ធិផលការងារនាពេលកន្លងមក និងផែនការក្នុងការអភិវឌ្ឍន៍នាពេលអនាគត។
ការប្រើប្រាស់នូវឧបករណ៍ផ្សេងៗ នៃការគ្រប់គ្រងការអនុវត្តការងារជាក់លាក់ ដូចជាការធ្វើផែនការអនុវត្តការងាររបស់និយោជិក ដែលរួមបញ្ចូលនូវសគុណវុឌិ្ឍ និងអាកប្បកិរិយាដែលចាំបាច់ លក្ខណៈវិនិច្ឆ័យនៃការអនុវត្តការងារ និងលទ្ធផលដែលបានរំពឹងទុក អាចជួយបញ្ជៀសបាននូវភាពលំអៀងផ្សេងៗ។ លើសពីនេះទៅទៀត វាអាចនាំឲ្យមាននូវការវាយតម្លៃនិយោជិកដោយផ្អែកទៅលើទិន្នន័យ និងឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពជាក់ស្តែង។
សូចនាករសមិទ្ធផលគន្លឹះ (KPI)
សូចនាករសមិទ្ធផលគន្លឹះ (KPI) គឺជាសូចនាករសមិទ្ធផលគន្លឹះដ៏ល្អមួយ ឬមូលដ្ឋានគ្រឹះក្នុងការវាស់វែង ដែលអាចឲ្យលោកអ្នកទទួលបានទិន្នន័យ និងព័ត៌មានត្រឹមត្រូវថា “តើក្រុមហ៊ុនរបស់អ្នកដំណើរការបានល្អប៉ុណ្ណា?” វីធីសាស្រ្តមួយនេះក៏សម្រាប់ជួយលោកអ្នក ក្នុងការវាស់វែងការអនុវត្តរបស់បុគ្គលិក និងវឌ្ឍនភាពនៃប្រតិបត្តិការអង្គភាពរបស់អ្នក ឆ្ពោះទៅរកគោលដៅដែលអ្នកបានកំណត់ ដើម្បីឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។ អ្នកត្រូវប្រើប្រាស់សូចនាករសមិទ្ធផលគន្លឹះ (KPIs) នៅតាមកម្រិតផ្សេងៗគ្នា និងនៅតាមនាយកដ្ឋានផ្សេងៗគ្នា។
ប្រវិត្តសង្ខេបនៃសូចនាករសមិទ្ធផលគន្លឹះ (KPIs)
សូចនាករសមិទ្ធផលគន្លឹះ តែងតែត្រូវបានប្រើប្រាស់សម្រាប់កំណត់គោលដៅអង្គភាព និងជាឧបករណ៍វាស់វែងដ៏មានប្រសិទ្ធភាពបំផុត ដែលគេតែប្រើប្រាស់មិនថាសម័យមុន និងនាពេលបច្ចុប្បន្ន។
ក្នុងសតវត្សទី ៣ អធិរាជនៃរាជវង្ស វៃ នៅក្នុងប្រទេស ចិន បានចាប់ផ្តើមវាយតម្លៃថា “តើសមាជិកនៃក្រុមគ្រួសាររាជវង្សអនុវត្តយ៉ាងដូចម្តេច? ជាការពិតណាស់ សូចនាករសមិទ្ធផលគន្លឹះ កើតឡើងជាយូរមកហើយចាប់តាំងពីពេលនោះមក។
នៅក្នុងសតវត្សរ៍ទី ១៩ សូចនាករសមិទ្ធផលគន្លឹះ ឬ ការគ្រប់គ្រងការអនុវត្ត (KPIs) បានផ្លាស់ប្តូរទៅតាមឧស្សាហកម្មនៅពេលដែលរោងម៉ាស៊ីនកិនស្រូវស្កុតឡេន (Scotland) បានប្រើឈើគូសលាបជាច្រើនពណ៌នៅលើតុកម្មករម្នាក់ៗរបស់គាត់។ វីធីសាស្រ្តនេះបានផ្លាស់ប្តូរបន្តនៅឆ្នាំ១៩០០ ដោយយោធាឧស្សាហកម្មបានបង្ហាញពីតម្រូវការសម្រាប់ការវាយតម្លៃការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ គេគិតថាបុព្វហេតុចម្បងនៃសូចនាករសមិទ្ធផលគន្លឹះ គឺក្រុមអ្នកគ្រប់គ្រងធនធានមនុស្សមួយក្រុមនៅទសវត្សឆ្នាំ ១៩០០ រហូតមកដល់ដើមទសវត្សឆ្នាំ ១៩៩០ ការវាស់វែងត្រូវបានត្រួតពិនិត្យជាលក្ខណៈបុគ្គល គឺនិយោជិកត្រូវបានគេរំពឹងថានឹងបំពេញតាមគោលដៅដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែការអនុវត្តជាទូទៅរបស់ក្រុមហ៊ុនមិនត្រូវបានសរុបជាលទ្ធផលនោះទេ។
ក្រុមហ៊ុនធំៗមួយចំនួនដែលប្រើប្រាស់សូចករណ៍សមិទ្ធផលគន្លឹះ (KPI)
អត្ថប្រយោជន៍នៃការប្រើប្រាស់សូចនាករសមិទ្ធផលគន្លឹះ (KPIs)
- ក្រុមហ៊ុននឹងឈានទៅរកកម្រិតប្រាក់ចំណេញជាអតិបរមា
- គន្លឹះក្នុងការទំនាក់ទំនងផែនការសកម្មភាពការងារដើម្បីសម្រេចបានគោលដៅរបស់អង្គភាព
- ធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការងារ និងផលិតភាពការងាររបស់បុគ្គលិក និងអង្គភាព
- ធានានិរន្ដន៍ភាពក្នុងការរក្សាបុគ្គលិកឆ្នើម
- ប្រៀបធៀបអំពីការរីកចម្រើននៃលទ្ធផល
- ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
- ផ្តល់ការវាយតម្លៃដោយមានភស្តុតាង (ឯកសារយោងត្រឹមត្រូវ)
- ការវាស់វែងប្រកបដោយតម្លាភាពរវាងបុគ្គលិក និងអង្គភាព
- អាចវាស់វែងអំពី៖ ប្រសិទ្ធភាព ប្រសិទ្ធផល ពេលវេលា ការអនុវត្ត ឥរិយាបថ ការអនុវត្តការងារបុគ្គលិក ឬការប្រើប្រាស់ធនធានផ្សេងៗ
ការកំណត់ KPIs ដោយផ្អែកលើក្បួនឆ្លាតវៃ (SMART)
- ជាក់លាក់ (SPECIFIC) ៖ តើត្រូវកំណត់គោលដៅប៉ុណ្ណា?
- វាស់វែងបាន (MEASURABLE) ៖ តើត្រូវវាស់វែង KPIs នេះបានយ៉ាងដូចម្តេច?
- អាចសម្រេចបាន (ACHIEVABLE) ៖ តើត្រូវកំណត់ KPIs យ៉ាងដូចម្តេចដើម្បីសមស្រប និងមើលឃើញការផ្លាស់ប្តូរ?
- ពាក់ព័ន្ធ (RELEVANT) ៖ តើការកំណត់ KPIs ពាក់ព័ន្ធជាតួនាទីបុគ្គលិកម្នាក់នេះទេ?
- កំណត់ពេលវេលាជាក់លាក់ (TIME BOUND) ៖ តើយើងអាចពិនិត្យមើលទិន្នន័យសម្រាប់ ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំ?
ប្រើប្រាស់ Balance Score Card (BSC) ដើម្បីបង្កើតសូចនាករសមិទ្ធផលគន្លឹះ (KPIs)
Balance Score Card (BSC) ត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត Robert Kaplan និងលោកបណ្ឌិត David Norton នៅក្នុងឆ្នាំ1990 គឺដើម្បីតាមដាននូវការអនុវត្តការងារ ដែលមិនគ្រាន់តែទាក់ទងទងនឹងវឌ្ឍនភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ គឺវាស់វែងនូវប្រតិបត្តិការរបស់អង្គភាពផងដែរ។ សូចនាករសមិទ្ធផលគន្លឹះ (KPIs) មានការផ្លាស់ប្តូរនៅក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពីរកឃើញ Balance Score Card (BSC) ហើយបានប្រើជាក្របខ័ណ្ឌសម្រាប់កំណត់ជាគំរូ KPIs ដំបូងបង្អស់។ នាពេលបច្ចុប្បន្ន Balance Score Card (BSC) ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីជាស្តង់ដារសម្រាប់កំណត់ KPIs។
ក្រុមហ៊ុនធំៗមួយចំនួនដែលប្រើប្រាស់ Balance Score Card មានដូចជា៖
វិស័យឯកជន
យានយន្ត (Automotive):
ធនាគារ (Banking):
ថាមពល (Energy):
បរិស្ថាន (Environment):
អេឡេចត្រូនិច (Electronics):
ថែទាំសុខភាព (Healthcare):
Sunnybrook Health Sciences Centre at the University of Toronto Hospital
សហគ្រាសផលិត (Manufacturing):
ដឹកជញ្ជូន (Shipping):
បច្ចេកវិទ្យា (Technology):
ទូរគមនាគមន៍ (Telecommunications):
វិស័យសារធាណ:នៅអាមេរិក
រដ្ឋាភិបាលក្នុងតំបន់ (Local Government):
រដ្ឋាភិបាលសហរដ្ឋអាមេរិក (U.S. Government):
អប់រំជាន់ខ្ពស់ (Higher Education):
ឯកសារយោង៖
Clear Point Strategy, 20 Companies Using The Balanced Scorecard (& Why)
Christian Steven, What are KPI’s and how can your business use them?
អត្ថបទទាក់ទង