តើអ្វីជាទ្រឹស្តីម៉ាស្លូវ (Maslow’s hierarchy of needs)?

ទ្រឹស្តីម៉ាស្លូវ ឬ Maslow Theory គឺជាទ្រឹស្តីដែលអធិប្បាយអំពីតម្រូវការចាំបាច់របស់មនុស្សតាំងពី ចាប់កំណើតរហូតដល់បាត់បង់ជីវិត។ នៅក្នុងទ្រឹស្តីនេះ បែងចែកតម្រូវការរបស់មនុស្សជា ៥ ដំណាក់កាល៖

ដំណាក់កាលទី១

ជាតម្រូវការចាំបាច់ខាងផ្លូវកាយ (Psychology Needs) ដូចជាការដកដង្ហើម ការបរិភោគ សេចក្តីត្រូវការទឹក ការបញ្ចេញកាកសំណល់ ការសម្រាក ការរួមភេទ ការធ្វើឱ្យមានតុល្យភាពផ្នែករាងកាយ…។ល។

ដំណាក់កាលទី២

បន្ទាប់ពីទទួលបានតម្រូវការខាងផ្លូវកាយរួចហើយ តម្រូវការបន្ទាប់ដែលមនុស្សត្រូវការជាចាំបាច់នោះ គឺតម្រូវការមានសុវត្ថិភាពសម្រាប់ជីវិត (Safety Needs)។

ដំណាក់កាលទី៣

តម្រូវការសេចក្តីស្រឡាញ់ (Belongingness and Love Needs) ជាការរួមចំណែកក្នុងគ្រួសារ ក្នុងសង្គមជាអាទិ៍…។

ដំណាក់កាលទី៤

សេចក្តីត្រូវការការគោរពរាប់អាន (Esteem Needs) ដូចជាការពេញចិត្តនឹងខ្លួនឯង ការជឿជាក់ ការសម្រចជោគជ័យ ការរាប់អានអ្នកដទៃ ការមានមុខមាត់ក្នុងសង្គម ការទទួលស្គាល់ និង ការលើកតម្កើងពីអ្នកដទៃ…។ល។

ដំណាក់កាលទី៥

ជាដំណាក់កាលខ្ពស់បំផុត ហៅថា “Self-Actualization” គឺជាការកសាងកម្លាំងចិត្តកម្រិតខ្ពស់។ សម្រាប់អ្នកណាដែលបានឆ្លងដំណាក់កាលទាំងបួនរួចហើយ ឬមានអ្វីៗគ្រប់យ៉ាងរួចហើយ គេនឹងឈានមកដល់ការធ្វើអ្វីៗឱ្យអស់ពីសក្តានុពលរបស់ខ្លួន ដូចជាការមានចរិយាធម៌ ការស្រាវជ្រាវរកអ្វីថ្មីៗ ដែលមានប្រយោជន៍ដល់មនុស្សជាតិ ការឆ្លើយតប នឹងអ្វីៗបានទៅតាមធម្មជាតិ ដោះស្រាយបញ្ហាផ្សេងៗដោយពុំមានអគតិ ចេះទទួលស្គាល់ ការពិតជាដើម…។ល។

តាមរយៈទ្រឹស្តីម៉ាស្លូវនេះ បុគ្គលម្នាក់ៗគួរគប្បីព្យាយាមកសាងជីវិតរបស់ខ្លួនដោយត្រូវបំពេញឱ្យបាននូវតម្រូវការទាំង៥ដំណាក់កាលខាងលើ ដើម្បីឱ្យជីវិតរស់នៅពេញលេញជាមួយនឹងភាពសុខុដុមរមនា។ លោកម៉ាស្លូវលើកឡើងថា ការកសាងខ្លួនឱ្យបានទៅជាមនុស្សពេញលេញនៅក្នុងដំណាក់កាលទី៥ គឺជាការសាងកម្លាំងចិត្តដ៏មានប្រយោជន៍បំផុត ដែលមនុស្សខំព្យាយាមតបស្នងទៅតាមតម្រូវការចាំបាច់របស់ខ្លួន។

ប្រភព៖ Maslow’s hierarchy of needs


អត្ថបទទាក់ទង

តើអ្វីជាគំនិត KASH ?

Leave a Reply

Your email address will not be published. Required fields are marked *