មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ក្នុងការស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ៖

តើការគ្រប់គ្រងត្រូវធ្វើអ្វី? តើអ្វីជាមុខងារនៃការគ្រប់គ្រង?

ការគ្រប់គ្រង ឬការចាត់ចែង គឺជាការសំរេចកិច្ចការ ដោយផ្អែក ទៅលើមនុស្ស និងធ្វើការជាមួយមនុស្ស៖

 

  • ការធ្វើផែនការ
  • ការចាត់ចែង
  • ការដឹកនាំ
  • ការត្រួតពិនិត្យ

 

ការសំរេចផែនការ ដោយផ្អែកទៅលើមនុស្សមាន៖

  • អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពដឹកនាំ និងជំរុញទឹកចិត្តមនុស្សរបស់ពួកគេ
  • អ្នកគ្រប់គ្រងត្រូវ មានលិទ្ធភាពចងក្រងជាក្រុមដោយមានទិសដៅ និងគោលដៅរួម
  • និយាយរួម អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពប្រើប្រាស់ធនធាន ដែលមានតម្លៃរបស់ក្រុម ឧទាហរណ៏ ដូចជាធនធានមនុស្ស ដោយមានលក្ខណៈពេញចិត្តគ្នាទៅវិញទៅមក។

និយមន័យនៃការគ្រប់គ្រង ៖

  • ជាដំណើរការដែលធ្វើឲ្យបុគ្គលម្នាក់ ឬច្រើននាក់ក្នុងការ សម្របសម្រួលសកម្មភាព ចំពោះមនុស្សដទៃដើម្បីសំរេច ឲ្យបានលទ្ធផល តែមិនសំរេចដោយសកម្មភារបស់បុគ្គលម្នាក់បានទេ។
  • ជាដំណើរការដែលសំរេចគោលដៅជាក់លាក់របស់អង្គភាព មួយ និងអ្នកដឹកនាំ ឬនាំកម្លាំមនុស្សដទៃ ដើម្បីសំរេចសកម្មភាព ដែលចាំបាច់ និងគោលដៅទាំងឡាយ។
  • ការងារធ្វើបានសំរេចតាមរយៈមនុស្ស។

និយមន័យនៃអ្នកគ្រប់គ្រង៖

  • គឺទទួលខុសត្រូវខ្ពស់ក្នុងការសំរេចលទ្ធផល ដែលបានមកពីការខិតខំពីមនុស្សដទៃដែលមានជំនាញពិសេស ដោយបុគ្គល ក្រុម ឬអង្គភាព។
  • ធ្វើកិច្ចការសំរេចតាមរយៈមនុស្សដទៃ ធ្វើការសំរេច បែងចែកធនធាន និងដឹកនាំសកម្មភាពអ្នកដទៃ ដើម្បី សំរេច គោលដៅ។

ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង៖

ក. អ្នកគ្រប់គ្រងថ្នាក់ខ្ពស់៖

  • បង្កើត ឬរៀបចំគោលដៅ
  • បង្កើតផែនការរយៈពេលវែង
  • បង្កើតគោលនយោបាយ និងតំនាងអង្គការចំពោះមជ្ឈដ្ឋាន ខាងក្រៅ និងខាងក្នុង
  • ធ្វើការកំណត់ និងអនុម័តតាមក្រមសីលធម៌ការងារ
  • ធ្វើការសំរេចចិត្ត ដោយឈរលើគោលការណ៏ គោលនយោបាយ
  • គ្រប់គ្រងថវិការ សម្រាប់អង្គភាព
  • ធ្វើផែនការ ពិនិត្យ តាមដាន និងវាយតម្លៃ

ខ. អ្នកគ្រប់គ្រងថ្នាក់កណ្តាល៖

  • បង្កើតគោលដៅទូលំទូលាយ ដោយកំនត់ពីថ្នាក់ខ្ពស់ និងសម្របសម្រួលកិច្ចការបស់អ្នកគ្រប់គ្រងផ្ទាល់
  • គ្រប់គ្រងបុគ្គលិក និងកំនត់ទិសដៅទៅតាមគម្រោងផែនការ
  • ធ្វើផែនការ ពិនិត្យ តាមដាន និងវាយតម្លៃ
  • ធ្វើទំនាក់ទំនង ជាមួយបុគ្គលិកប្រតិបត្តិ និងថ្នាក់ដឹកនាំថ្នាក់ខ្ពស់
  • អនុវត្ត និងដាក់ឲ្យថ្នាក់ក្រោមអនុវត្តនូវគោលនយោបាយ
  • ធ្វើរបាយការណ៏
  • ដោះស្រាយបញ្ហា

គ. អ្នកគ្រប់គ្រងថ្នាក់ក្រោម៖

  • អនុវត្តការងារ និងត្រួតពិនិត្យមើលនូវរាល់ប្រតិបតិ្តការកិច្ចការ
  • បែងចែកការងារតាមផែនការដែលត្រូវបានរៀបចំដោយថ្នាក់លើ
  • ធ្វើផែនការ និងពិនិត្យតាមដានរៀងរាល់ថ្ងៃ សប្តាហ៏ ខែ
  • រក្សាការ ទំនាក់ទំនង ល្អជាមួយ បុគ្គលិក និង ដោះស្រាយ រាល់បញ្ហា
  • មើលការខុសត្រូវលើបុគ្គលិក
  • ដាក់ឲ្យអនុវត្តតាមគោលនយោបាយ
  • ធ្វើរបាយការណ៏ជូនថ្នាក់លើ
  • បង្កើតទិសដៅរបស់ការងារ
  • ជួលបុគ្គលិកថ្មី និងផ្ដល់យោបល់
  • អានសំបុត្រ និងរបាយការណ៏ ។ល។
  • ចូលរួមអង្គប្រជុំ
  • ធ្វើការសំរេចចិត្តពីកម្មវិធីថ្មីៗ
  • សំរេចថាតើនរណា ដែលនឹងអាចត្រូវតម្លើងឋានៈ ( ជូន យោបល់ទៅថ្នាក់លើ)

ភាពខុសគ្នារវាងអ្នកគ្រប់គ្រង និងអ្នកដឹកនាំ៖

  • អ្នក គ្រប់គ្រងធ្វើការគ្រប់គ្រង / អភិបាល ឯអ្នកដឹកនាំ ថ្មី ឬ ចាប់ផ្តើម
  • អ្នកគ្រប់គ្រង គឺធ្វើតាម ឯអ្នកដឹកនាំ ជាអ្នកចាប់ផ្ដើម
  • អ្នកគ្រប់គ្រង ជាអ្នកថែររក្សា ឯអ្នកដឹកនាំ ជាអ្នកបង្កើន
  • អ្នកគ្រប់គ្រង ទទួលយកការពិត ឯអ្នកដឹកនាំសើបការពិតទាំងនោះ
  • អ្នកគ្រប់គ្រង ផ្ដោតលើរបៀប និងរចនាសម្ព័ន្ធ ឯអ្នកដឹកនាំ ផ្ដោតទៅលើមនុស្ស (បុគ្គលិក)
  • អ្នកគ្រប់គ្រង ពឹងផ្អែកទៅលើការត្រួតពិនិត្យ ឯអ្នកដឹកនាំ ធ្វើឲ្យមានការជឿទុកចិត្ត
  • អ្នកគ្រប់គ្រង មានទស្សនៈរយៈពេលខ្លី ឯអ្នកដឹកនាំមានទស្សនៈ រយៈពេលវែង
  • អ្នកគ្រប់គ្រង មើលការខុសត្រូវខាងក្រោម ឯអ្នកដឹកនាំមើល ការខុសត្រូវទាំងមូល
  • អ្នកគ្រប់គ្រងអនុវត្តតាម ឯអ្នកដឹកនាំបង្កើតឡើង
  • អ្នក គ្រប់គ្រង គឺជាកូនទាហានល្អម្នាក់ ឯអ្នកដឹកនាំជាមេទាហាន
  • អ្នកគ្រប់គ្រងអនុវត្តកិច្ចការឲ្យបានត្រឹមត្រូវ ឯអ្នកដឹកនាំ អនុវត្តកិច្ចការឲ្យមានប្រសិទ្ធិភាព។

មុខងារជាមូលដ្ឋាននៃការដឹកនាំ៖

អ្នកដឹកនាំ

  • ផ្ដល់នូវសេវាកម្ម
  • បំរើផលប្រយោជន៏ទាំងអង្គភាព និងបុគ្គលិកដែលបំរើការងារផងដែរ
  • ប្រើការសំរេចចិត្តមុឺងម៉ាត់
  • ហ៊ានប្រថុយ
  • ធ្វើអ្វីៗឲ្យសកម្ម
  • បញ្ចុះបញ្ចូល ផ្ទេរសិទ្ធិ និងទុកចិត្តមនុស្ស (បុគ្គល)
  • បញ្ចេញទស្សនៈរបស់ពួកគេ

តើការបំផុសគំនិតគឺជាអ្វី?

  • បញ្ចេញមតិយោបល់ដោយសេរី
  • ជាការគិតពីកម្មវត្ថុនានា
  • គ្មានបញ្ហាទេប្រសិនបើមតិយោបល់ វាល្អ ឬ មិនល្អ ត្រឹមត្រូវ ឬ មិនត្រឹមត្រូវ ច្រើន ឬ តិច

ហេតុអ្វីធ្វើការបំផុសគំនិត?

  • វាជួយឲ្យយើងគិតគូនូវគំនិតច្រើនជាងយើងគិតតែម្នាក់
  • វាជួយឲ្យយើងធ្វើការរួមគ្នា

រឿងមួយទៀតអ្នកត្រូវដឹងគឺ ៖

  • ប្រសិនបើអ្នកគិតឃើញនូវគំនិតអ្វីមួយ សូមសរសេរវាទុក ហើយកុំទាន់វិនិច្ឆ័យ ថាវាល្អឬមិនល្អ មានប្រយោជន៏ ឬគ្មានប្រយោជន៏ ឬ ក៏វាល្អជាងគំនិតផ្សេងៗទៀត។
  • គំនិតច្រើន គឺមានសារៈសំខាន់ ជាងគំនិតមួយ ដែលថា មានប្រយោជន៏ ស្ដាប់ គំនិត យោបល់ អ្នកដទៃ ហើយ អនុញ្ញាត ឲ្យគំនិតរបស់ពួកគេជួយអ្នកគិតពីគំនិតផ្សេងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *