តើអ្វីទៅជាការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល? តើវាប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ការប្រាស្រ័យទាក់ទង គឺជាការចែកចាយ ឬការផ្លាស់ប្តូរព័ត៌មាន ដោយការនិយាយ សរសេរ ឬប្រើឧបករណ៍ផ្ទុកផ្សេងៗទៀត។ ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល គឺជាសិល្បៈនៃការនិយាយ ពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ឬច្រើននាក់។
ការប្រាស្រ័យទាក់ទង កើតឡើងជា ៣ដំណាក់កាល ៖
១. ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង
- ការស្វាគមន៍
- ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
- ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
- ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
- ការរក្សាការសំងាត់
- ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
- នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
- តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
- បង្កើតការសន្ទនា និងបង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក
២. ដំណាក់កាលធ្វើការជាមួយគ្នា
- ការស្វែងយល់ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប
៣. ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង
- គាត់អាចមានអារម្មណ៍ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសម្រាប់យកទៅវិភាគពិចារណា
- ប្រើវិធីដោះស្រាយថ្មីទៅនឹងបញ្ហាដែលមាន
- គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណង និងផែនការ
- ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
- ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់
ឧបសគ្គក្នុងការធ្វើទំនាក់ទំនង
- ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
- ស្ថានភាព ឬឋានៈ
- ទីកន្លែងពិបាក ឧទាហណ៍៖ អ៊ូរអរ បញ្ហាសុវត្ថិភាព…
- មិនមានពេលវេលាគ្រប់គ្រាន់
- បញ្ហាភេទ (មានការពិបាកសម្រាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
- បរិយាកាសមិនអំណោយផល
- ប្រពៃណីផ្សេងគ្នា
- មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧទាហរណ៍៖ ទូរស័ព្ទ វិទ្យុទាក់ទង…
- សំពាធនយោបាយ
- ឥរិយាបទមិនល្អ
- មិនយកចិត្តទុកដាក់
- គ្មានចិត្តចង់
- ព័ត៌មានមិនច្បាស់លាស់
- មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
- គោលបំណាង និងការសង្ឃឹម ឬរំពឹងទុកមិនត្រូវគ្នា
- ភាសាកាយវិការ
- មិនមានលទ្ធភាពក្នុងការនិយាយ
- ទទួលព័ត៌មានដោយមានជម្រើស
- ស្ថានភាពនៃការអប់រំ ឬចំណេះដឹង
- ស្ថានភាពអារម្មណ៍
- ស្ថានភាពសុខភាព
- ការនិយាយកាត់
ចំណុចសំខាន់ ៖ គិតសិន មុនពេលនិយាយ
1. អ្នកបញ្ជូនគួរអនុវត្តន៍ ៖
- គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
- ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
- ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
- មិនត្រូវធ្វើការសន្និដ្ឋាន
2. អ្នកទទួលគួរអនុវត្តន៍ ៖
- ផ្តោតអារម្មណ៍
- មិនត្រូវសរុបសេចក្តីភ្លាមៗ
- សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
- ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ
3. ប្រភេទនៃទំនាក់ទំនង ៖
- ទំនាក់ទំនងដោយប្រើពាក្យសំដី
- ទំនាក់ទំនងដោយមិនប្រើពាក្យសំដី
4. ចំណុចសំខាន់ៗដែលត្រូវការ សម្រាប់ប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាពគឺ ៖
- ទំនាក់ទំងល្អ
- ភាពបើកចំហរ និងជំនឿ
- រួមចំណែកការយល់ចិត្ត ឬឆន្ទៈ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
- សមត្ថភាពលើការយល់នូវព័ត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ
5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖
- ប្រើភាសាសាមញ្ញ
- មានការលើកទឹកចិត្ត
- និយាយពីចំនុចសំខាន់ៗឡើង
- ការស្វែងរកបញ្ហា និងផ្តល់នូវដំណោះស្រាយ
- សង្ខេបសាច់រឿងឡើងវិញ
- ការសាកសួរសំនួរ ៖ ដោយប្រើសំណួរបិទ / ដោយប្រើសំណួរបើក
6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖
- ស្តាប់ដោយយកចិត្តទុកដាក់
- ប្រើកែវភែ្នកសំឡឹង
- ប្រើកាយវិការ
- ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ…..អង្គុយ….)
- សភាពនៃសំលេង
- ភាពស្ងៀមស្ងាត់
- ការបង្ហាញតាមរយៈទឹកមុខ
- ការប៉ះ