ការកែលម្អវប្បធម៏ក្រុមហ៊ុន ដើម្បីឆ្ពោះទៅរកឧត្តមភាព

វប្បធម៌ គឺសំដៅទៅលើជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាព ឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរ បានប​ង្ហាញពីរបៀបដែលមនុស្សគិត​ អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។ វប្បធម៌ក្រុមហ៊ុន គឺជាបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនមួយ។ វាកំណត់បរិស្ថានដែលនិយោជិតធ្វើការ។ វប្បធម៌របស់ក្រុមហ៊ុន រួមបញ្ចូលទាំងធាតុផ្សំជាច្រើន រួមមានបរិយាកាសការងារ បេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃ ក្រមសីលធម៌ ការរំពឹងទុក និងគោលដៅ។

នៅពេលដែលមនុស្សគិតអំពីវប្បធម៌របស់ក្រុមហ៊ុន ពួកគេនឹងជោគជ័យ​ខ្ពស់ ព្រោះវប្បធម៌ក្រុមហ៊ុនល្អមួយ បង្កើតបាន​នូវផលិតភាពល្អ និងបរិយាកាសការងារ​រីករាយ។

១. ស្វែងយល់ពីមូលហេតុដែលវប្បធម៌ក្រុមហ៊ុនមានសារៈសំខាន់

នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ របស់ពាក់កណ្តាលនៃនិយោជិតនៅក្រុមហ៊ុន អេពផល (Apple) ពួកគេមានអារម្មណ៍ថា វប្បធម៌ក្រុមហ៊ុន ផលប៉ះពាល់ផ្ទាល់ទៅលើផលិតភាព ការច្នៃប្រតិដ្ឋ និងផលចំណេញនៃអាជីវកម្ម។ ៩៥ ភាគរយ នៃនិយោជិត បាននិយាយថា វប្បធម៌របស់ក្រុមហ៊ុន មានសារៈសំខាន់ដូចគ្នា​នឹង​ប្រាក់ឈ្នួល។ សូមពិចារណាថា វប្បធម៌ក្រុមហ៊ុន គឺជាចំណុចខ្លាំងដែលនាំមកនូវកម្លាំងល្អៗ និងនាំមកនូវ​កម្មភាព​ប្រកបដោយផ្លែផ្កា។

យោងទៅតាមការត្រួតពិនិត្យអាជីវកម្មរបស់សាកលវិទ្យាល័យ ហាវឺដ (Harvard University) វប្បធម៌របស់ក្រុមហ៊ុន គឺដូចជាការ​បំពេញចន្លោះប្រហោងបង្កើតជាកំផែងរឹងមាំ ដូច្នេះកម្លាំងពលកម្ម បុគ្គលិក ​ពិតជាអាចបំពេញការងាររបស់ពួកគេបានដោយស៊ីសង្វាក់។

នៅពេលដែលនិយោជិតត្រូវធ្វើការសម្រេចចិត្តណាមួយ វប្បធម៌ក្រុមហ៊ុន ជួយពួកគេតាមរយៈវប្បធម៌ចែករំលែក វប្បធម៌ត្រង់ទៅត្រង់មក និងតម្កល់ប្រយោជន៍រួមជាធំ ព្រោះពួកគេមានតម្លៃ​គ្រប់គ្នា​នៅក្រោមឆ័ត្រជោគជ័យ។ ឱ្យធ្វើដូច្នេះបាន គឺនៅពេលអារម្មណ៍​ពួកគេ​ជឿជាក់លើក្រុមហ៊ុន។

២. វប្បធម៌របស់ក្រុមហ៊ុន គឺជាស្វយ័តដឹកនាំ សូម្បីមេដឹកនាំមិនចាំបាច់នៅទីនោះ

វប្បធម៌របស់ក្រុមហ៊ុន កាច់ចង្កូតទៅរកទិសដៅដោយឯកឯង។ នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ អ្នកឆ្លើយតប ៧០ភាគរយ បាននិយាយថា ការអភិវឌ្ឍវប្បធម៌ក្រុមហ៊ុន គឺអាស្រ័យលើអ្នកដឹកនាំក្រុមហ៊ុន ចេះ​បង្កើតវាឡើងដោយសកម្មភាពគំរូ បទដ្ឋានក្រមសីលធម៌ ទម្លាប់លើកទឹកចិត្ត និង​វិធីសាស្រ្តសម្គាល់យកឥរិយាបថ ឬអាកប្បកិរិយាវិជ្ជមាន​មកជាធំ។

អ្នកដឹកនាំ ត្រូវ​បំបាត់ភាពហៃអើ បក្សពួក និង​មនុស្ស​អែបអប ល្បិចកល ដោយការកែលម្អ បង្រៀន លើកទឹកចិត្តឱ្យផ្លាស់ប្តូរ។

៣. កុំពឹងផ្អែកលើចិត្តមេត្តា

វប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យបំផុតនៅលើពិភពលោក នឹងមិនមានពាក់ព័ន្ធអ្វីច្រើនចំពោះមនោសញ្ចេតនា​ទេ តែពឹងលើវិន័យនឹងឱកាស​កែខ្លួន ​ឬរៀនសូត្រ។ ប្រសិនបើនិយោជិតមិនចូលរួមនៅក្នុងនេះ ដោយកាត់ក្តី​តាម​អារម្មណ៍​ចូលចិត្ត ​ឬស្អប់ គឺជាបញ្ហា ជាពិសេសប្រសិនបើវប្បធម៌របក្រុមហ៊ុន​មួយផ្អែកលើអារម្មណ៍​មេដឹកនាំ  វាងាយស្រួលសម្រាប់និយោជិតជ្រើសរើស មិនជឿជាក់ ហើយ​ចាប់ផ្តើម​ធ្វើសង្គ្រាម​ការពារ​ខ្លួន។

ជារួមមក វប្បធម៌ស្ថាប័ន ជាចរិតរបស់ស្ថាប័ន។ វាអាចប្រាប់អ្នកខាងក្រៅឲ្យដឹងពីរបៀបធ្វើការ និង​មជ្ឈដ្ឋានការងារក្នុងស្ថាប័នបាន។ ស្ថាប័នខ្លះ មានការលេងសើចច្រើន ខណៈដែលស្ថាប័នមួយចំនួន មានភាពតឹងរឹង និងរក្សាភាពជាអ្នកជំនាញរបស់ពួកគេ។

សម្រួលពី៖


អត្ថបទទាក់ទង

ភាពស្ថិតស្ថេរ គឺជាច្បាប់មួយដើម្បីបង្កើតវប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យ

Leave a Reply

Your email address will not be published. Required fields are marked *