ការប្រើប្រាស់មនុស្ស ៤ប្រភេទ
ឆ្លាត (Intelligent) ឧស្សាហ៍ (Diligent) ល្ងង់ខ្លៅ (Ignorant) ខ្ជិលច្រអូស (Lazy)
ជាការពិតណាស់ នៅក្នុងអង្គភាព ឬស្ថាប័ននីមួយៗ តែងតែជួបប្រទះនូវមនុស្សដែលមានលក្ខណៈបែបនេះ តើយើងគួរតែរៀបចំដោយរបៀបណា? បើតាមចិត្តវិទ្យាវិញបានណែនាំទុកយ៉ាងនេះគឺ៖
១. មនុស្សឆ្លាត ហើយឧស្សាហ៍ បង្រៀនឲ្យមានការទុកចិត្ត និងជួយជ្រោមជ្រែង
២. មនុស្សឆ្លាត តែខ្ជិលច្រអូស លុះបង្រៀនឬអភិវឌ្ឍន៍បាន ប៉ុន្តែត្រូវមានការជម្រុញជារយៈៗ
៣. មនុស្សល្ងង់ខ្លៅតែឧស្សាហ៍ ជួនកាលមានសេចក្តីអន្តរាយ ព្រោះការឧស្សាហ៍ព្យាយាម អាចបង្កឲ្យកើតការខូចខាតបាន ប្រសិនបើមាននៅក្នុងអង្គភាព ឬស្ថាប័ន គួរឲ្យធ្វើការមិនសូវសំខាន់ ហើយថែមទាំងរងចាំសង្កេតមើលជាពិសេស។
៤. មនុស្សទាំងល្ងង់ខ្លៅទាំងខ្ជិលច្រអូស ជាក្រុមដែលមានការអភិវឌ្ឍន៍ខ្លួនក្នុងការធ្វើការងារ ហើយថែមទាំងមិនមានប្រយោជន៍ដល់អង្គភាពទៀតផង។
តើមនុស្សបែបណាដែលគួរកំចាត់មុន?
សម្រាប់អង្គការដែលមានតំណែងកំណត់ ហើយមិនអាចសម្រេចចិត្តបានថា នឹងជ្រើសរើស យកនរណា។មានគោលគំនិតមួយដែលគួរឲចាប់អារម្មណ៍គឺគោលគំនិងតរបស់ ហ៊ីទ្លែរ បានពោលទុកថា៖
“ខ្ញុំបែងចែកមនុស្សទុកជា ៤ ប្រភេទគឺ ៖ មនុស្សឆ្លាត (The Clever) មនុស្សឧស្សាហ៍ (The Industrious) មនុស្សល្ងង់ខ្លៅ (The Stupid) និងមនុស្សខ្ជិលច្រអូស (The Lazy) ដោយភាគច្រើនមនុស្ស ២ប្រភេទ ក្នុងបណ្តាទាំង ៤ប្រភេទ ខាងលើនេះ រមែងមាននៅលាយឡំគ្នាគ្រប់ទីកន្លែង។
មនុស្សឆ្លាតហើយឧស្សាហ៍ គួរឲ្យឋានៈជាបុគ្គលិកជាន់ខ្ពស់។ មនុស្សល្ងង់តែខ្ជិលច្រអូសមានប្រហែល ៩០ ភាគរយ ក្នុងជួរកងទ័ព គួរឲ្យតំណែងជាបុគ្គលិកប្រចាំការ។
ចំណែកមនុស្សឆ្លាតតែខ្ជិលច្រអូស ទោះបីយ៉ាងណាក៏ដោយ គួរឲ្យតំណែងជាមេបញ្ជាការជាន់ខ្ពស់ ព្រោះពួកគេជាមនុស្សឆេវឆាវ ចូលចិត្តធ្វើអ្វីតាមអារម្មណ៍ខ្លួនឯង មិនខ្វល់ពីស្ថានការណ៍។ ប៉ុន្តែ មនុស្សល្ងង់តែព្យាយាមនោះ ជាមនុស្សមានគ្រោះថ្នាក់ណាស់ ត្រូវប្រញាប់កំចាត់ចោលឲ្យឆាប់ជាទីបំផុត។
ចំណែកឯ ខុងជឺ បានពោលទុកថា “មនុស្សឆ្លាតនិងឧស្សាហ៍ គួរជួយជ្រាមជ្រែងឲ្យបានជាធំ។ មនុស្សឆ្លាតតែខ្ជិលច្រអូស គួរទំនុកបម្រុងទុកជាទីប្រឹក្សា។ មនុស្សល្ងង់តែខ្ជិលច្រអូស រក្សាទុកប្រើប្រាស់ឲ្យធ្វើការងារជាប្រយោជន៍ដល់អង្គភាព ឬស្ថាប័នបាន។ ចំណែកឯ មនុស្សល្ងង់តែឧស្សាហ៍ព្យាយាម ត្រូវយកទៅប្រហារជីវិតចោល ព្រោះអាចធ្វើឲ្យខូចកិច្ចការ។”
បុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិក និងកត្តាដែលអ្នកគ្រប់គ្រងគួរប្រតិបត្តិ