របៀបបង្កើតបរិយាកាសការងារប្រកបដោយភាពរីករាយ

នៅពេលនិយាយអំពីការគ្រប់គ្រងនិយោជិករបស់អ្នក រឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ពួកគេ គឺទាក់ទងនឹងការកំណត់បរិយាកាសត្រឹមត្រូវនៅកន្លែងធ្វើការ។ យើងបានឮរឿងរ៉ាវមិនល្អមួយចំនួន​ អំពីការងារមិនល្អ ឬអ្នកគ្រប់គ្រងមិនល្អ ហើយរឿងតែមួយនៃរឿងរ៉ាវទាំងនេះមានជាទូទៅ គឺបរិយាកាសការងារអវិជ្ជមាន។

ការលើកទឹកចិត្តរបស់និយោជិកឱ្យធ្វើការ គឺត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីបរិយាកាសរបស់ពួកគេ។ អ្នកតែងចង់ឲ្យបុគ្គលិក គោរពអ្នក – កុំខ្លាចអ្នក។ ការបង្កើតបរិយាកាសការងារវិជ្ជមាន នឹងផ្តល់លទ្ធផលល្អប្រសើរជាងមុនសម្រាប់និយោជិក និងក្រុមហ៊ុនរបស់អ្នក។

យើងសូមលើកយក ៦ ចំណុច ដើម្បីបង្កើតបរិកាសការងារប្រកបដោយភាពរីករាយដូចខាងក្រោម៖

១​. ការប្រាស្រ័យទាក់ទងច្បាស់លាស់
ការប្រាស្រ័យទាក់ទងល្អរវាងនិយោជក​ ឬថៅកែ និងបុគ្គលិក គឺចាំបាច់សម្រាប់ទំនាក់ទំនងការងារវិជ្ជមាន។ និយោជិករបស់អ្នកត្រូវយល់ពីអ្វីដែលអ្នកចង់ឲ្យពួកគេសម្រេចបាន ប៉ុន្តែអ្នកក៏ត្រូវមានគំនិតអំពីអ្វីដែលពួកគេរំពឹងពីអ្នកផងដែរ។ វាគួរតែមានចំនួនទំនាក់ទំនងស្មើគ្នាពីអ្នក និងនិយោជិករបស់អ្នក។

គន្លឹះក្នុងការប្រាស្រ័យទាក់ទងល្អនៅកន្លែងធ្វើការ គឺត្រូវមានភាពច្បាស់លាស់និងចំៗ។ ប្រសិនបើមានបញ្ហាកុំជៀសវាងពីបញ្ហាទាំងនោះ ហើយធ្វើពុតថាមិនមាន។ ដោះស្រាយបញ្ហាទាំងនោះ ហើយពន្យល់ឱ្យច្បាស់ថាហេតុអ្វីវាជាបញ្ហា។ ជាពិសេសប្រសិនបើអ្នកត្រូវផ្សព្វផ្សាយព័ត៌មានមិនល្អ វាជាការប្រសើរជាងបើនិយាយដោយផ្ទាល់ជាមួយពាក្យពេជន៏របស់អ្នក។

២. ស្តាប់គំនិតរបស់អ្នករាល់គ្នា
និយោជិកម្នាក់ៗនៅជាមួយក្រុមហ៊ុនរបស់អ្នកដោយមានហេតុផល។ ចូរលើកទឹកចិត្តបុគ្គលិកឱ្យបញ្ចេញគំនិត។ ទោះបីគំនិតនេះត្រូវការការងារខ្លះក៏ដោយ វានៅតែមានសារៈសំខាន់ដែលមនុស្សគ្រប់រូបត្រូវនិយាយ។ នេះនឹងបង្ហាញថាសមាជិកក្រុមនីមួយៗរបស់អ្នកមានតម្លៃហើយការចូលរួមរបស់គាត់ គឺសំខាន់ដូចមិត្តរួមការងារដែរ។

រៀបចំពេលវេលាជាក់លាក់ ដើម្បីបើកទ្វារការិយាល័យរបស់អ្នក និងអនុញ្ញាតឱ្យនិយោជិកបណ្តេញគំនិតចេញពីអ្នក។ លើកទឹកចិត្តសមាជិកក្រុមរបស់អ្នក ជាពិសេសបុគ្គលិកដែលស្ងាត់ស្ងៀមជាងមុន ដោយស្នើសុំការបញ្ចូលដោយផ្ទាល់ដែលនឹងជួយពង្រឹងការពិតដែលថារាល់ការចូលរួមរបស់មនុស្សគ្រប់គ្នាគឺសំខាន់។ នៅក្រុមហ៊ុន Swartz Kitchens & Bath, បុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យចែករំលែកគន្លឹះរចនានៅក្នុងការប្រជុំប្រចាំសប្តាហ៍របស់ពួកគេ។ នេះអាចឱ្យពួកគេរៀនពីគ្នាទៅវិញទៅមក ហើយក៏ជួយពួកគេឱ្យស្វែងរកគំនិតបន្ថែមដើម្បីចែករំលែកជាមួយក្រុមផងដែរ។

៣. ទទួលស្គាល់ការខិតខំធ្វើការ
វាជាការល្អប្រសើរក្នុងការផ្តល់រង្វាន់ដល់និយោជិកដែលធ្វើការបានល្អ។ ការទទួលស្គាល់បុគ្គលដែលខិតខំធ្វើការ និងលើកទឹកចិត្តពួកគេឱ្យបន្តការងារដ៏អស្ចារ្យ។ វាក៏បញ្ជាក់ផងដែរថាការខិតខំត្រូវបានទទួលស្គាល់ និងកោតសរសើរ និងលើកទឹកចិត្តនិយោជិកដទៃទៀតឱ្យខិតខំ ដើម្បីទទួលបានការទទួលស្គាល់ដូចគ្នា។

ការប្រជុំបុគ្គលិក គឺជាពេលវេលាដ៏ល្អ ដើម្បីទទួលស្គាល់ការងារដែលនិយោជិករបស់អ្នកធ្វើ។ អ្នកអាចចំណាយពេលពីរនាទីចេញពីការប្រជុំរបស់អ្នក ដើម្បីយកចិត្តទុកដាក់ដល់សមិទ្ធិផលរបស់និយោជិករបស់អ្នក។ រង្វាន់ផ្សេងៗទៀតបែបសន្សំសំចៃ អាចរួមបញ្ចូលទាំងការអនុញ្ញាតឱ្យនិយោជិកដែលខិតខំធ្វើការ ចេញពីការងារមុនម៉ោង ឬមកធ្វើការក្រោយម៉ោង ឬផ្តល់ជូនពួកគេនូវរង្វាន់ ដូចជាកាតអំណោយ។

ក្រុមហ៊ុនទីផ្សារអុីនធឺរណែត WebpageFX មាន “កម្មវិធីបន្តការសិក្សា” ដែលផ្តល់រង្វាន់ដល់និយោជិកសម្រាប់ការចំណាយពេលវេលាទៅខាងក្រៅ ដោយការអានសៀវភៅទាក់ទងនឹងការងារក្រុមហ៊ុន ការរៀនកូដ ឬការចូលរួមសិក្ខាសាលា។ ការលើកទឹកចិត្តភាពច្នៃប្រឌិតមួយចំនួនដែលក្រុមហ៊ុននេះផ្តល់ជូន រួមមានសំបុត្រដើម្បីលេងហ្គេមមួយចំនួន ចេញថ្លៃចុះឈ្មោះកម្មវិធី Netflix ហើយប្រសិនបើអ្នកខិតខំធ្វើវាអស់រយៈពេលជាច្រើនឆ្នាំ អ្នកថែមទាំងអាចទទួលបានការធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក​ (Safari to Africa) ផងដែរ។

៤. បង្ហាញការជឿទុកចិត្តរបស់អ្នក
អ្នកដែលស្គាល់ឪពុកម្តាយដែលរវល់ជាមួយកូនៗរបស់ពួកគេជានិច្ច ហើយអ្នកមិនដែលផ្តល់ពេលវេលាឱ្យពួកគេដកដង្ហើមទេ? អ្នកមិនចង់ធ្វើឲ្យកន្លែងធ្វើការស្មើនឹងនោះទេ។ ការគិតរបស់អ្នកប្រហែលជាត្រូវគ្រប់គ្រងគ្រប់រឿងលម្អិតទាំងអស់ (Micromanage) ហើយត្រូវប្រាកដថាអ្វីៗដំណើរការបានត្រឹមត្រូវដូចដែលអ្នកចង់បាន ប៉ុន្តែវានឹងបង្កើតបរិយាកាសអវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នានៅក្នុងការិយាល័យ។ ខ្ញុំធ្លាប់មានមេម្នាក់ដែលអានរាល់គ្រប់អុីមែ៉លដែលផ្ញើចូលក្រុមហ៊ុនទាំងមូល។ ខ្ញុំផ្ញើទៅមិត្តរួមការងារម្នាក់នូវអុីមែលឯកជន ដែលសួរអំពីព័ត៌មានលម្អិតនៃគម្រោង ហើយមេនឹងឆ្លើយតបជាមួយនឹងការបញ្ចូលមតិយោបល់ផ្សេងៗ។ មនុស្សគ្រប់គ្នាមានអារម្មណ៍ថាកំពុងត្រូវបានគេឃ្លាំមើល ហើយរងគ្រោះផ្នែកសីលធម៌។

បោះជំហានទៅមុខ ហើយឱ្យបុគ្គលិករបស់អ្នកធ្វើការងាររបស់ពួកគេ។ អ្នកត្រូវជឿជាក់ថាពួកគេនឹងធ្វើការបានល្អ បន្ទាប់ពីអ្នកបានជួលពួកគេដោយមានហេតុផល។ អ្នកគួរតែត្រួតពិនិត្យបុគ្គលិករបស់អ្នកឱ្យបានទៀងទាត់តាមតំណាក់កាលដែលបានកំណត់ ដោយអ្នកមិនចង់ប្រើអំណាចហួសហេតុអំពីរឿងនេះទេ។

៥. បង្កើតភាពរីករាយ
និយោជិករបស់អ្នកចំណាយពេល ៨ ម៉ោងក្នុងមួយថ្ងៃនៅក្នុងការិយាល័យ។ ការថែរក្សាបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ គឺមានសារៈសំខាន់។ បុគ្គលិករីករាយនឹងធ្វើការបានល្អជាងមនុស្សមិនសប្បាយចិត្ត។

មានវិធីជាច្រើនដែលអ្នកអាចមានទាំងភាពសប្បាយរីករាយ និងវិជ្ជាជីវៈ។ អនុញ្ញាតឱ្យនិយោជិករបស់អ្នកតុបតែងកន្លែងធ្វើការរបស់ពួកគេ ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ លើកទឹកចិត្តឱ្យនិយោជិកឈប់សម្រាកពេលថ្ងៃ ហើយពួកគេនឹងកាន់តែសប្បាយរីករាយ និងមានផលិតភាពខ្ពស់។ ការជប់លាងបុគ្គលិក​ អាចធ្វើឱ្យមានរឿងល្អៗជាច្រើនកើតឡើង ដោយផ្តល់ឱ្យអ្នកនូវភាពសប្បាយរីករាយ និងផលិតភាព។

៦. ត្រួសត្រាយផ្លូវ
ក្នុងនាមជាអ្នកទទួលខុសត្រូវ អ្នកគឺជាមនុស្សម្នាក់ដែលកំណត់បរិយាកាសការងារសម្រាប់និយោជិករបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សមួរមៅក្តៅក្រហាយ និងអវិជ្ជមាន និយោជិករបស់អ្នកនឹងមានប្រតិកម្មទៅតាមនោះ។ ប្រសិនបើអ្នករក្សាភាពវិជ្ជមាន បរិយាកាសការងាររបស់អ្នកនឹងឆ្លុះបញ្ចាំងពីចំណុចនោះ។ ស្នាមញញឹមគឺអាចឆ្លងបាន ហើយការចងចិញ្ចើមក៏ដូច្នេះដែរ។

ចូរគ្រប់គ្រងចិត្តអារម្មណ៏ឲ្យមានផាសុកភាព និងលើកទឹកចិត្តជាមួយនិយោជិករបស់អ្នក។ ស្តាប់ពួកគេ និងរក្សាការទំនាក់ទំនងឲ្យបានជាប់ជាប្រចាំ។ នៅពេលដែលអ្នកបង្កើតបរិយាកាសការងារវិជ្ជមាន ការថែរក្សាវាកាន់តែងាយស្រួលជាមុន។

 

Leave a Reply

Your email address will not be published. Required fields are marked *