តើកត្តាអ្វីខ្លះដែលជះឥទ្ឋិពលទៅលើការបណ្តុះបណ្តាល និងអភិវឌ្ឈន៍?

ការបណ្តុះបណ្តាល និងអភិវឌ្ឈន៍ទទួលរងនូវឥទ្ឋិពលពីកត្តាមួយចំនួន។ ដើម្បីបង្កើនសមត្ថភាពទាំងនោះឲ្យបានជោគេជ័យ យើងចាំបាច់ត្រូវយល់ពីកត្តាទាំងនោះ ដែលជះឥទ្ឋិពលមកលើការបណ្តុះបណ្តាល និងអភិវឌ្ឈ។ កត្តាទាំងនេះ រួមមានដូចជា៖

  • ការគាំទ្រពីអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ (Top Management Support)៖ ការគាំទ្រពីអ្នកដឹកនាំជាន់ខ្ពស់ក្នុងអង្គភាព គឺជាសំណូមពរដ៍សំខាន់មួយ ហើយការគាំទ្រនេះ ត្រូវមានសភាពជាក់ស្តែង។ អ្នកគ្រប់គ្រង គឺជាអ្នកសម្របសម្រួលឲ្យការបណ្តុះបណ្តាលប្រព្រឹត្តទៅបាន និងផ្តល់ធនធានដល់អ្នកទទួលខុសត្រូវ សម្រាប់អនុវត្តកិច្ចការនេះ។ សូមរំលឹកផងដែរថា អ្នកដឹកនាំដែលពូកែ តែងមើលមកការបណ្តុះបណ្តាល និងអភិវឌ្ឈន៏ថាជាការវិនិយោគ។
  • បច្ចេកវិទ្យាជឿនលឿន (Technology Advances)៖ ការប្រែប្រួលនៃបច្ចេកវិទ្យា ជម្រុញឲ្យមានភាពចាំបាច់ក្នុងការបណ្តាល និងអភិវឌ្ឈន៏។ ឧទាហរណ៍៖ ការលេចឡើងនូវអុីនធឺណេត និងឌីជីថល ក៍ដូចជាបណ្តាញទំនាក់ទំនង កម្មវិធី និងឧបករណ៍ថ្មីៗ (Applications and Tools) បានផ្លាស់ប្តូររបៀបនៃការធ្វើការរបស់អង្គភាព របៀបក្នុងការទំនាក់ទំនង របៀបសិក្សារៀនសូត្រ និងការបណ្តុះបណ្តាល និងអភិវឌ្ឈន៍។
  • ភាពស្មុគស្មាញក្នុងអង្គភាព (Organizational Complexity)៖ បច្ចុប្បន្ន អង្គភាពភាគច្រើនមានរចនាសម្ព័ន្ឋបែបសំប៉ែត (Flat structure)។ ជាមួយគ្នានេះ ភារកិច្ចរបស់និយោជិក និងក្រុម ត្រូវបានពង្រីក ដែលជាលទ្ឋផល កម្មករនិយោជិកត្រូវចំណាយពេលច្រើនទៅលើការងារ និងបំពេញការងារដែលកាន់តែស្មុគស្មាញជាងមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនឡើងនៃការផ្លាស់ប្តូរយ៉ាងលឿន នៃបច្ចេកវិទ្យាទៅលើប្រព័ន្ឋ និងវិធីផលិតកម្មមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសំណូមពរការងារ។
  • មុខងារធនធានមនុស្សដទៃទៀត (Other Human Resources Functions)៖ សហគ្រាសធនតូច និងមធ្យមតែងមើលមកការបណ្តុះបណ្តាលថាជាការចំណាយ និងជាសកម្មភាពដាច់ដោយឡែកពីគ្នា ពីមុខងារគ្រប់គ្រងធនធានមនុស្សដទៃទៀត។ ជាក់ស្តែង សហគ្រាសធនតូច និងមធ្យមជាច្រើននៅប្រទេសកម្ពុជាយើងមានទស្សនៈបែបនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *