ការប្រើប្រាស់ Balance Scorecard សម្រាប់ក្រុមហ៊ុន Start-up

ជារឿយៗ ការប្រើប្រាស់ Balance Scorecard ត្រូវបានដឹង និងជឿជាក់ថា មានប្រសិទ្ធភាពសម្រាប់តែសាជីវកម្មធំៗ ដែលបានធ្វើជំនួញអស់រយៈពេលជាច្រើនឆ្នាំតែប៉ុណ្ណោះ ហេតុដូច្នេះហើយ បានជាមិនសូវមានក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើម ឬហៅថា Start-up ច្រើននោះទេ មានឆន្ទៈក្នុងការប្រើប្រាស់ឧបករណ៍នេះ។ នៅក្នុងក្រុមហ៊ុន Start-up មួយចំនួន បានផ្តោតខ្លាំងពេកទៅលើការបង្កើត និងអភិវឌ្ឍស្លាកយីហោរបស់ពួកគេ ដែលធ្វើឲ្យពួកគេភ្លេចពីការសាងសង់សសរគ្រឹះសម្រាប់រចនាសម្ព័ន្ធដ៏រឹងមាំរបស់ពួកគេ។ 

ទាំងនេះ គឺជាដំណើរការផ្ទុយពីអ្វីដែលម្ចាស់អាជីវកម្មជាច្រើនជឿជាក់ថាជាយុទ្ធសាស្រ្តដែលល្អប្រសើរ ខណៈការអភិវឌ្ឍរចនាសម្ព័ន្ធក្រុមហ៊ុនចាប់តាំងពីដើមដំបូងមក អាចកំណត់បានថា តើក្រុមហ៊ុននឹងមានផលិតភាពការងារ និងភាពជោគជ័យបានដោយរបៀបណា។ 

ខាងក្រោមនេះ គឺជាវិធីទាំង ៥ ដែលបង្ហាញថា Balance Scorecard អាចប្រើប្រាស់បាននៅក្នុងក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើម ឬ Start-up ៖ 

១. កំណត់ទិសដៅនៃធាតុទាំង ៤ នៃ Balance Scorecard 

ជាញឹកញាប់ នៅក្នុងក្រុមហ៊ុន Start-up ម្ចាស់អាជីវកម្មនឹងធ្វើការផ្តោតទៅលើគោលបំណងតែមួយនៅក្នុងពេលតែមួយ។ ទោះជាយ៉ាងណាក៏ដោយ វាមានភាពប្រសើរជាងក្នុងការបង្កើតនូវតុល្យភាពនៃធាតុសំខាន់ៗ ដើម្បីមិនត្រឹមតែបង្កើតនូវការលក់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអតិថិជនថ្មីៗ ស្របពេលដែលមានការពេញចិត្តនឹងមូលដ្ឋានទីផ្សារដែលមានស្រាប់ថែមទៀតផង។ 

អ្វីដែល Balance Scorecard ធ្វើ នោះគឺថាវាអនុញ្ញាតឲ្យក្រុមហ៊ុនថ្លឹងថ្លែងឲ្យចេញនូវធាតុទាំងឡាយដែលពួកវាត្រូវការ។ លោក Kaplan និង Norton ដែលជាស្ថាបនិកនៃឧបករណ៍នេះ ជឿជាក់ថា មានធាតុផ្សំ ចំនួន៤ ដែលរាល់ក្រុមហ៊ុន Start-up គួរតែធ្វើការពិចារណា ៖ 

  • វាស់វែង លើអតិថិជន ៖ ថាតើអតិថិជននាពេលបច្ចុប្បន្ន និងពេលអនាគតមានទស្សនៈបែបណាចំពោះផលិតផល និងក្រុមហ៊ុន? 
  • វាស់វែង លើដំណើរការនៃអាជីវកម្មផ្ទៃក្នុង ៖ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវផ្លាស់ប្តូរ? 
  • វាស់វែង លើការច្នៃប្រឌិត និងអភិវឌ្ឍសមត្ថភាព ៖ ស្វែងរកវិធីដើម្បីអភិវឌ្ឍនូវគុណតម្លៃ និងធ្វើការកែលម្អក្រុមហ៊ុន/ផលិតផល និងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកដើម្បីអនុវត្តការងារឲ្យកាន់តែប្រសើរ។ 
  • វាស់វែង លើផ្នែកហិរញ្ញវត្ថុ៖ ថាតើម្ចាស់ភាគហ៊ុនយល់ឃើញយ៉ាងណាពីក្រុមហ៊ុន។ 

ទស្សនវិស័យទាំងនេះ នឹងបង្កើតនូវសសរដ៏សំខាន់ៗដែលក្រុមហ៊ុន Start-up គួរតែធ្វើការផ្តោតទៅលើ។ នេះគឺជាវិធីសាស្រ្តមួយដែលមិនត្រឹមតែបំពេញនូវគោលដៅនៃការលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា ធ្វើឲ្យមានការលូតលាស់ និងមានការអភិវឌ្ឍន៍ផងដែរ។ 

២. អនុវត្តតាម Balance Score Card ទៅនឹងក្រុមហ៊ុនដែលចាប់ផ្តើម 

វាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់វិធីសាស្រ្ត Balance Score Card (BSC) ដើម្បីអត្ថប្រយោជន៍របស់ក្រុមហ៊ុន។ ដូច្នេះហើយ តម្រឹមទ្រង់ទ្រាយ BSC ឲ្យសមនឹងទំហំក្រុមហ៊ុនដែលបានចាប់ផ្តើម គឺពិតជាមានសារៈសំខាន់ណាស់។ ដើម្បីធ្វើនូវការងារនេះបាន អ្នកគួរតែសម្របនូវធាតុទាំង ៤ ដែលបានរៀបរាប់ពីខាងលើដោយផ្អែកទៅលើគុណតម្លៃ តម្រូវការ និងគោលបំណងនៃអាជីវកម្មរបស់អ្នក។ 

៣. ប្រើប្រាស់ BSC ចាប់តាំងពីលើកដំបូង 

BSC គឺត្រូវបានរចនាឡើងដើម្បីនាំមកនូវភាពច្បាស់លាស់ទៅដល់ដំណើរប្រតិបត្តិការ និងការរៀបចំស្ថាប័ន នៅពេលដែលបានប្រើប្រាស់ចាប់ពីថ្ងៃទីមួយ។ ដូច្នេះហើយ វាមិនមានភាពគ្រប់គ្រាន់នោះទេក្នុងការមានតែមួយនៅនឹងកន្លែង។ 

ប្រសិនបើដាក់ប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃក្នុងនាយកដ្ឋានីមួយៗ និយោជិកដែលទទួលខុសត្រូវ នឹងបានយល់ដឹងយ៉ាងឆាប់រហ័សអំពីការតាមដាននូវការអនុវត្តការងារ ថែរក្សា និងអភិវឌ្ឍ ហើយមិនត្រូវការចំណាយពេលច្រើនប៉ុន្មានទេ សម្រាប់ការខិតខំ តែពីរទៅបីនាទីក្នុងមួយថ្ងៃ។ 

៤. ការសាកល្បងជាមួយគោលដៅដែលសមស្រប 

ការដែលមាននូវតារាង BSC នៅក្នុងដៃមិនមែនមានន័យថា អ្នកអាចធ្វើទទួលបាននូវជោគជ័យ នៅក្នុងការបណ្តាក់ទុនអាជីវកម្មរបស់អ្នកនោះទេ។ ជារួមទៅ វាគឺជាការសាកល្បង និងការស្វែងរកនូវគោលដៅដែលអ្នកចង់បាន។ 

ដោយសារតែក្រុមហ៊ុន Start-up គឺសឹងតែទើបនឹងទើបតែចូលប្រឡូកក្នុងបរិយាកាសនៃអាជីវកម្ម ហើយត្រូវបានគេណែនាំឲ្យធ្វើការប៉ាន់ស្មាន់នូវចំនួនគោលដៅដ៏ត្រឹមត្រូវចាប់តាំងពីពេលរៀបចេញដំណើរ។ បន្ទាប់មក នៅពេលដែលអ្នកចាប់ផ្តើមមានការរីកចម្រើននៅក្នុងវិស័យរបស់អ្នកហើយនោះ ស្ថានភាពនាពេលបច្ចុប្បន្ននឹងមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ តួលេខនៃគោលដៅអាចផ្លាស់ប្តូរដើម្បីបង្ហាញពីគោលបំណងដែលល្អជាងមុន។ គោលដៅដែលសមស្របទាំងអស់នេះ គឺត្រូវបានរចនាឡើងដើម្បីបង្កើតនូវវិធីជាក់ស្តែងដើម្បីទទួលបាននូវភាពជោគជ័យ។ 

៥. ជឿជាក់ទៅលើ BSC 

បន្ទាប់ពីការដាក់ឲ្យអនុវត្តទៅលើ BSC នៅក្នុងក្រុមហ៊ុន Start-up ជំហានបន្ទាប់នោះ គឺគួរតែស្វែងយល់អំពីរបៀប និងទីតាំងដែលក្រុមគួរតែឆ្ពោះទៅរក និងផ្តោតទៅលើផែនការនាពេលអនាគត ដែលជាការពិតអាចត្រូវបានបង្កើតឡើងជាមួយនឹងជំនួយនៃ BSC។ 

បើទោះជាឧបករណ៍នេះមានដំណើរអាយុកាលជាច្រើនឆ្នាំមកហើយក្តី ក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមទាំងអស់អាចប្រើប្រាស់វិធីសាស្រ្តនេះសម្រាប់អត្ថប្រយោជន៍របស់អាជីវកម្មរបស់គេ ដោយមិនចាំបាច់ព្រួយបារម្ភពីការផុតកំណត់របស់វានោះទេ។ 

ដោយ BSC មានតុល្យភាពបានសង្កត់ធ្ងន់ទៅលើធាតុសំខាន់ៗរបស់ក្រុមហ៊ុន មនុស្សដែលនៅក្នុងស្ថាប័នអាចរៀបចំនូវផែនការ និងទិសដៅអំពីរបៀបប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព និងលទ្ធផលល្អបំផុតតាមដែលអាចធ្វើទៅបាន។ បើកាលណាពួកគេកំណត់វាបានកាន់តែឆាប់ នោះក្រុមហ៊ុនដែលទើបនឹងអាចចាប់ផ្តើមចាប់យក និងថែរក្សានូវភាពជោគជ័យបានកាន់តែឆាប់រហ័ស។ 

ប្រសិនបើអ្នក គឺជាម្ចាស់អាជីវកម្មដែលទើបចាប់ផ្តើម ឬ Start-up company និងចង់វាស់វែងនូវការអនុវត្តការរបស់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីដោយប្រើប្រាស់តាមរយ:វិធីសាស្រ្ត Balance Score Card ហើយយល់ដឹងវិធីដែលអាចប្រើប្រាស់បានយ៉ាងល្អបំផុត នោះអ្នកនឹងជម្រុញអង្គភាពឆ្ពោះទៅរកគោលដៅ និងកម្រិតនៃការអនុវត្តការងារល្អបំផុត។

ប្រភព៖ Performance Magazine 


អត្ថបទទាក់ទង

របៀបដំណើរការវាយតម្លៃបុគ្គលិកប្រកបដោយប្រសិទ្ធិភាព

 

One thought on “ការប្រើប្រាស់ Balance Scorecard សម្រាប់ក្រុមហ៊ុន Start-up

Leave a Reply

Your email address will not be published. Required fields are marked *