តើត្រូវធ្វើដូចម្តេចដើម្បីធ្វើខ្លួនជាអ្នកដែលទាក់ទាញចិត្តដ៍ពូកែបំផុតម្នាក់?

ឬទ្ឋិអំណាចនៃការអូសទាញចិត្ត គឺនឹងជួយឲ្យអ្នកទទួលបានអ្វី ដែលអ្នកត្រូវការកាន់តែច្រើនឡើង និងកាន់តែឆាប់រហ័សជាងអ្វីៗទាំងអស់ ដោយនឹងអាចបង្ហាញនូវពីភាពខុសគ្នារវាងភាពជោគជ័យ និងភាពបរាជ័យបានទៀតផង ហើយព្រមទាំងអាចធានានូវការរីកចម្រើនរបស់អ្នក ធ្វើឲ្យអ្នកអាចប្រើជំនាញ និងសមត្ថភាពក្នុងផ្នែកផ្សេងៗទៀតរបស់អ្នកក្នុងកម្រិតខ្ពស់បានផងដែរ។ ថាមពលនៃការអូសទាញចិត្ត គឺនឹងធ្វើឲ្យអ្នកទទួលបានការគាំទ្រពីមនុស្សដទៃទៀតកាន់តែច្រើនឡើង។           

អ្នកមានជម្រើសពីរ ៖ អ្នកតែងតែមានជម្រើសពីរជានិច្ច គឺអ្នកអាចអូសទាញចិត្តអ្នកដទៃឲ្យជួយអ្នក ឬអ្នកត្រូវបានអ្នកដទៃអូសទាញចិត្តឲ្យទៅជួយពួកគេ។ មនុស្សភាគច្រើនមិនបានដឹងថា រាល់ទំនាក់ទំនងរបស់មនុស្សដែលពាក់ព័ន្ឋនឹងការអូសទាញចិត្ត ការបន្ទន់ចិត្ត ហើយដោយសារការមិនដឹងខ្លួននេះហើយ ទើបបានជាពួកគេក្លាយទៅជាមនុស្សដែលត្រូវបានអូសទាញចិត្តឲ្យជួយអ្នកដទៃ ជាជាងក្លាយជាមនុស្សដែលធ្វើការអូសទាញចិត្តអ្នកដទៃវិញ។          

ចំណុចសំខាន់នៃការអូសទាញចិត្ត ៖ មនុស្សរបស់យើងមានកម្លាំងជម្រុញចិត្តពីរចំណុច គឺការប្រាថ្នាចង់បាន និងការខ្លាចបាត់បង់ ហើយក្តីប្រាថ្នាចង់បាននោះ គឺជាការបង្កើតកម្លាំងឲ្យមនុស្សកាន់តែចង់បាននូវអ្វីដែលពួកគេផ្តល់តម្លៃ មានដូចជាលុយ ភាពជោគជ័យ សុខភាពល្អ ឥទ្ឋិពល ការគោរពរាប់អាន ក្តីស្រលាញ់ និងសេចក្តីសុខ

តម្រូវការរបស់មនុស្ស កើតមានឡើងដោយសារមានក្តីស្រមៃ ទោះបីជាមនុស្សម្នាក់ៗមានតម្រូវការច្រើនយ៉ាងណាក៍ដោយ ក៍ពួកគេនៅតែត្រូវការកាន់តែច្រើនទៀតដែរ ហើយប្រសិនបើអ្នកធ្វើឲ្យមនុស្សម្នាក់ឃើញថា គេនឹងទទួលបាននូវអ្វីដែលគេបានត្រូវការ ដោយជួយឲ្យគេសម្រេចដល់គោលដៅ នោះអ្នកនឹងអាចជម្រុញឲ្យពួកគេធ្វើអ្វីមួយជំនួសអ្នកបាន។           

បញ្ញាញាណរបស់ប្រធានាធិបតី ៖ លោកប្រធានាធិបតី អៃសេនហាវើ បាននិយាយថាការអូសទាញចិត្ត គឺជាសិល្បៈមួយដែលធ្វើឲ្យមនុស្សធ្វើនូវអ្វីដែលគេចង់បាន ហើយអ្នកក៍ត្រូវគិតជានិច្ចថា តើអ្នកអាចធ្វើឲ្យមនុស្សត្រូវការរបស់ផ្សេងៗ ដែលអ្នកចង់ឲ្យពួកគេធ្វើដើម្បីសម្រេចគោលបំណងរបស់អ្នកបានដោយរបៀបណា។           

ភាពក្លាហានបាត់បង់ ៖ មនុស្សយើងត្រូវបានជម្រុញឲ្យធ្វើអ្វីមួយដោយក្តីខ្លាចបាត់បង់ ហើយភាពខ្លាចមានច្រើនបែប គឺវាមានឥទ្ឋិពលជាងក្តីប្រាថ្នាចង់បាន។ មនុស្សខ្លាចបាត់បង់លុយកាក់ ខ្លាចបាត់បង់សុខភាព ខ្លាចការមិនយល់ស្របរបស់អ្នកដទៃ ខ្លាចការបាត់បង់ក្តីស្រលាញ់ និងខ្លាចបាត់បង់អ្វីៗច្រើនជាងនេះទៀត ប៉ុន្តែដោយសារតែពួកគេខ្លាចការប្រែប្រួល ខ្លាចការប្រថុយប្រថាន និងខ្លាចភាពមិនទៀងទាត់ ទើបកត្តាទាំងនេះអាចបង្កឲ្យក្លាយទៅជាការបាត់បង់បាន។           

ប្រើកម្លាំងជម្រុញចិត្តទាំងពីរបែប ៖ អ្នកត្រូវតែបង្ហាញឲ្យមនុស្សទាំងឡាយបានឃើញថា ការដែលគេធ្វើអ្វីដែលអ្នកចង់បាន នោះពួកគេនឹងអាចចៀសផុតពីការបាត់បង់អ្វីមួយចំនួន ហើយអ្នកក៍អាចបង្កើតឥទ្ឋិពលទៅដល់ចិត្តរបស់ពួកគេឲ្យធ្វើអ្វីមួយដល់អ្នកបាន ដោយអ្វីដែលមានភាពប្រសើរបំផុត គឺអ្នកត្រូវផ្តល់ឱកាសក្នុងការបានអ្វីមួយចំនួនទៅដល់ពួកគេឲ្យបានច្រើនឡើង។           

អាថ៍កំបាំងសម្រាប់អ្នកជំនាញក្នុងការទាក់ទាញចិត្ត មានពីរចំណុចដែលអ្នកអាចធ្វើបានភ្លាមៗ និងនាំយកវិធីគិតនេះទៅធ្វើការអនុវត្តគឺ៖·        

  • មុននឹងព្យាយាមធ្វើឲ្យអ្នកណាម្នាក់ជឿទៅលើអ្វីម៉្យាង គឺអ្នកត្រូវតែចំណាយពេលគិតបន្តិច ហើយសួរសំណួរដើម្បីរកមើលថា តើពួកគេនោះចង់បានអ្វីពិតប្រាកដ? ហើយបង្កើតកម្លាំងជម្រុញចិត្តក្នុងខ្លួនរបស់ពួកគេ ឲ្យពួកគេធ្វើ ហើយក៍កុំភ្លេចបង្ហាញឲ្យពួកគេបានឃើញថា អ្នកនឹងអាចជួយពួកគេទទួលបាននូវអ្វីដែលពួកគេចង់បាន។
  • អ្នកត្រូវបង្ហាញឲ្យគេបានឃើញថា គឺអ្នកអាចជួយពួកគេមិនឲ្យបាត់បង់អ្វីមួយចំនួន ឬធានាជាមួយពួកគេថា ពួគគេនឹងទទួលបានផលប្រយោជន៍អ្វីម៉្យាង បើសិនជាធ្វើតាមនូវគំនិតរបស់អ្នកនោះ។            

ចូរចងចាំថា មនុស្សកើតមានកម្លាំងជម្រុញចិត្ត គឺដោយសារតែមូលហេតុរបស់ពួកគេផ្ទាល់ មិនមែនមកពីមូលហេតុរបស់អ្នកដទៃឡើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *