៩ ជំហ៊ានដើម្បីជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ឋភាព

អង្គការចាត់តាំងមួយ ត្រូវមានមនុស្សដែលប្រកបដោយសមត្ថភាពគ្រប់គ្រងទៅតាមប្រភេទការងារនីមួយៗ នៅទីកន្លែង​ និងពេលវេលាជាក់លាក់មួយ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។ ការធ្វើឲ្យទទួលបានមនុស្សដែលពាក់ព័ន្ឋ និងការធ្វើផែនការធនធានមនុស្ស ការទាក់ទាញមកដាក់ពាក្យ និងការជ្រើសរើស​ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការប្រែប្រួលកម្លាំងពលកម្ម គោលនយោបាយអង្គភាព និងច្បាប់រដ្ឋាភិបាល – ល – ។

តើអ្នកចង់រើសបុគ្គលិកដែលអាចជួយជ្រុំជ្រែងអាជីវកម្មរបស់អ្នកឲ្យជោគជ័យ ក្នុងពេលដែលពួកគេចូលមកធ្វើការក្នុងក្រុមការងាររបស់អ្នកដែរឬទេមានរបៀបរើសបុគ្គលិកជាច្រើន ហើយអ្នកខ្លះគាត់រើសតាមរបៀបលឿន ប៉ុន្តែខាងក្រោមនេះ ជាវិធីសាស្ត្ររើសបុគ្គលិកតាមជំហានទាំង ៩ ដែលអ្នកអាចសាកល្បងបាន៖

កំណត់ថាអ្នកត្រូវការបុគ្គលិកមកធ្វើការក្នុងតំណែងណា

ជំហានដំបូង គឺត្រូវដឹងសិនថាអ្នកត្រូវការបុគ្គលិកមកធ្វើការក្នុងការងារអ្វី។ ការងារនោះ គួរតែជាការងារចំបាច់ ព្រោះអ្នកនឹងត្រូវចំណាយលើប្រាក់ខែ ហើយវានឹងជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់អ្នក។

ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងតែដំណើរការ ហើយមានបុគ្គលិកលាឈប់ អ្នកគ្រាន់តែរើសអ្នកថ្មីមកដាក់ក្នុងតំណែងហ្នឹងទៅបានហើយ។

សរសេរគម្រោងរើសបុគ្គលិក

ជំហានទីពីរ គឺត្រូវសរសេរគម្រោងជ្រើសរើសបុគ្គលិក ថាអ្នករើសបុគ្គលិកក្នុងតំណែងហ្នឹង ឲ្យគាត់ធ្វើការងារអ្វីខ្លះ (Job description) ក្នុងគម្រោងនោះ អ្នកក៏ត្រូវបង្ហាញថា តើអ្នកផ្សាយដំណឹងរើសបុគ្គលិកដោយវិធីណាតើនរណាជាអ្នកជួយមើលពាក្យដែលគេផ្ញើមកតើអ្នកណាខ្លះនឹងសម្ភាសន៍េបក្ខភាពទាំងនោះ?

ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក

ប្រសិនបើអ្នកជឿថា មនុស្សដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នកមិនអាចផ្លាស់មកកាន់តំណែង ឬចូលកាន់តំណែងដែលបុគ្គលិកចាស់លាឈប់ អ្នកប្រហែលជាត្រូវរើសបុគ្គលិកមកពីខាងក្រៅ។ ប៉ុន្តែមុននឹងរើសមនុស្សថ្មីចូលមក អ្នកគួរមើលបុគ្គលិកដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នកសិន ព្រោះពួកគេដឹងរឿង និងយល់កិច្ចការនៅក្នុងក្រុមហ៊ុនស្រាប់ ហើយបើពួកគេមានសមត្ថភាពអាចធ្វើបាន អ្នកគួរតែផ្តល់ឱកាសឲ្យពួកគេ។ បើអ្នកសម្រេចថារើសបុគ្គលិកមកពីខាងក្រៅ អ្នកគួរផ្សាយព័ត៌មានឲ្យបុគ្គលិកខាងក្នុងដឹង ជៀសវាងធ្វើឲ្យពួកគេមានការយល់ច្រលំ។

បច្ចុប្បន្ននេះ គេចូលចិត្តផ្សាយរើសបុគ្គលិកនៅលើបណ្តាញសង្គមដូចជា Facebook, Instagram និង LinkedIn ហើយអ្នកក៏អាចធ្វើដូចពួកគេបានដូចគ្នា។

. ពិនិត្យមើលពាក្យដែលគេដាក់មក

បន្ទាប់ពីផ្សាយដំណឹងរើសបុគ្គលិករួចហើយ នឹងមានអ្នកដាក់ពាក្យមក ហើយខាង HR គឺជាអ្នកទទួលខុសត្រូវលើផ្នែកពិនិត្យមើលពាក្យសុំធ្វើការទាំងនោះ។

បន្ទាប់មកបេក្ខជនណាដែលមានលក្ខណៈសម្បត្តិល្អជាងគេ នឹងទទួលបានការហៅទូរស័ព្ទសម្ភាសន៍ផ្ទាល់មាត់។ មូលហេតុដែលត្រូវទូរស័ព្ទទៅសម្ភាសន៍ គឺដោយសារអ្នកខ្លះឲ្យគេសរសេរពាក្យឲ្យ និងសរសេរបំភ្លើស។

.សម្ភាសន៍ផ្ទាល់ជាមួយអ្នកដែលមានសមត្ថភាព និងមានលក្ខណៈសម្បត្តិជាងគេ

បន្ទាប់ពីពិនិត្យមើលពាក្យសុំធ្វើការ និងសម្ភាសន៍តាមទូរស័ព្ទរួចហើយ នឹងនៅសល់តែបេក្ខភាពដែលមានទេពកោសល្យពិតប្រាកដ ក្រោយពេលសម្រិតសម្រាំង។ វាដល់ពេលដែលត្រូវរៀបកាលវិភាគ ណាត់បេក្ខជនទាំងនោះមកជួបសម្ភាសន៍ផ្ទាល់មុខម្តង។

មុនពេលសម្ភាសន៍អ្នកគួររំលឹកបេក្ខជនទាំងនោះថា បន្ទាប់ពីសម្ភាសន៍ចប់ អ្នកនឹងស៉ើបប្រវត្តិការងាររបស់ពួកគេ ឬបានស៉ើបរួចហើយ ដូច្នេះពួកគេនឹងមិននិយាយកុហកអ្នកឡើយ។

បន្ទាប់ពីសម្ភាសន៍ចប់ បើអ្នកមិនទាន់ស៉ើបប្រវត្តិការងាររបស់ពួកគេ អ្នកគួរតែស៉ើបមើលប្រវត្តិការងាររបស់ពួកគេថាវាត្រូវតាមអ្វីដែលពួកគេឆ្លើយ និងនិយាយក្នុងពេលសម្ភាសន៍ឬអត់។ ការស៉ើបគឺងាយស្រួលទេ អ្នកគ្រាន់តែឆែកមើលគណនីរបស់ពួកគេនៅលើ Facebook  LinkedIn ជាការស្រេច ហើយបើពួកគេមិនចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមទេ អ្នកត្រូវខលទៅសួរប្រធានចាស់របស់បុគ្គលិកនោះនៅកន្លែងធ្វើការពីមុន។

. ជ្រើសរើសមនុស្សដែលឆ្នើមជាងគេ

ក្រោយពីសម្ភាសន៍ និងផ្ទៀងផ្ទាត់ប្រវត្តិការងារចប់ អ្នកប្រាកដជាដឹងថានរណាដែលមានលក្ខណៈល្អជាងគេ ហើយជាមនុស្សដែលអ្នកត្រូវការ ដូច្នេះអ្នកអាចសម្រេចចិត្តថារើសយកអ្នកណា។

ជូនដំណឹងទៅកាន់បេក្ខភាពដែលមិនត្រូវបានជ្រើសរើសយក

បន្ទាប់ពីរើសបានបុគ្គលិកដែលអ្នកចង់បានហើយ អ្នកគួរផ្តល់ដំណឹងដល់អ្នកដែលមិនត្រូវបានជ្រើសរើសយក ដើម្បីកុំឲ្យពួកគេមើលមកក្រុមហ៊ុនអ្នកក្នុងផ្លូវមិនល្អ ឬថាអសុជីវធម៌ ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានឈ្មោះអាក្រក់។

ចរចារប្រាក់ខែ និងចុះក្រុងត្រាចាប់ផ្តើមចូលធ្វើការ

តំណែងដែលអ្នករើសកាន់តែធំ ប្រាក់ខែក៏កាន់តែច្រើនតាមហ្នឹងដែរ ប៉ុន្តែប្រាក់ខែមួយមុខមិនមែនប្រាកដថាអ្នកមានសមត្ថភាពពិតប្រាកដព្រមធ្វើការឲ្យអ្នកទេ។ ជួនកាលគេលាឈប់ពីកន្លែងចាស់ដោយសារបរិយាកាសការងារមិនល្អ មិនមានទំនាក់ទំនងការងារមិនល្អរវាងមេ និងកូនចៅ ឬមូលហេតុផ្សេង។ នៅក្នុងក្រុមហ៊ុនធំដែលរកស៉ីប្រកួតប្រជែងគ្នា ពួកគេតែងតែណ្តើមអ្នកមានសមត្ថភាពឲ្យមកធ្វើការឲ្យពួកគេរៀងខ្លួន ហើយយុទ្ធសាស្ត្រទាក់យកបុគ្គលិកពូកែៗឲ្យធ្វើការបានយូរគឺពួកគេផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជាភាគហ៊ុន ប្រាក់ខែ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភផ្សេងៗ ការបារម្មណ៍យកចិត្តទុកដាក់ និងរង្វាន់ដូចជាឡាន ផ្ទះជាដើម។

បើបុគ្គលិកនោះលាឈប់ពីកន្លែងចាស់ ហើយមកសុំធ្វើការនៅក្រុមហ៊ុនរបស់អ្នក អ្នកគួរឲ្យប្រាក់ខែប្រហាក់ប្រហែលនឹងកន្លែងចាស់ ប៉ុន្តែបើអ្នករកឃើញថាមេចាស់របស់គេមិនបានមើលឃើញសមត្ថភាពពិសេសរបស់គេ អ្នកគួរតែឲ្យប្រាក់ខែគេច្រើនជាងមុន និងដាក់គេឲ្យត្រូវកន្លែងដែលគេអាចប្រើសមត្ថភាពរបស់គេរកប្រាក់ចំណេញឲ្យអ្នកវិញ។

. ក្លាយជាបុគ្គលិកពេញសិទ្ធ

ជំហានចុងក្រោយ បន្ទាប់ពីគេក្លាយជាបុគ្គលិកពេញសិទ្ធរបស់អ្នកហើយ អ្នកត្រូវណែនាំការងារឲ្យគេយល់ ហើយបើគេមានត្រង់ណាខ្វះចន្លោះ អ្នកត្រូវបណ្តុះបណ្តាលគេបន្ថែម ព្រោះចាប់ពីពេលនេះទៅគេនៅលើទូកជាមួយអ្នកហើយ។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ក្នុងការគ្រប់គ្រងមនុស្សប្រកបដោយប្រសិទ្ធភាពបំផុត

One thought on “៩ ជំហ៊ានដើម្បីជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ឋភាព

Leave a Reply

Your email address will not be published. Required fields are marked *