វិធីសាស្រ្តចំនួន ៦ ដើម្បីស្វែងរកបុគ្គលិកដែលមានជំនាញ និងគុណភាពពិតប្រាកដ

ការជ្រើសរើសបុគ្គលិក​ ជាដំណើរការនៃការទាក់ទាញបុគ្គលិកផ្អែកលើពេលវេលា ចំនួនគ្រប់គ្រាន់ជាមួយនឹងកម្រិតចេះដឹងសមស្រប និងជុំរុញឲ្យពួកគេដាក់ពាក្យសុំធ្វើការ ការព្យាយាម និងការលើកទឹកចិត្តដល់បេក្ខជនបេក្ខនារីដែលប្រកបដោយសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ គឺជាយុទ្ធសាស្ត្រនៃការជ្រើសរើស និងការសំរេចចិត្តចូលបម្រើក្នុងក្រុមហ៊ុន។

ការជ្រើសរើសបុគ្គលិក​ដែលមានគុណភាព មានសារៈសំខាន់ណាស់សម្រាប់ឆ្ពោះ​ទៅរក​ជោគជ័យរបស់អង្គភាព ប៉ុន្តែពិតជាមាន​ការលំបាកច្រើន។ ក្នុងការស្វែងរកបុគ្គលិកដែលមានជំនាញ និងគុណភាពពិតប្រាកដ សម្រាប់តួនាទីនីមួយៗចាំបាច់ណាស់ក្នុងការបញ្ចូលវិធីសាស្រ្តដូចខាងក្រោម៖

១. រុករកពិនិត្យប្រវត្តិរូប និងចរិតលក្ខណៈលើបណ្តាញសង្គម

អ្នកដឹងទេថា ការដ្រាម៉ាជារៀងរាល់ថ្ងៃ នឹងទម្លាក់ក្រេឌីតរបស់ខ្លួន ព្រោះហ្វេសប៊ុកជាកន្លែង​ដែលមនុស្ស​តាមវាយតម្លៃយើង​ពេលគេឃើញឈ្មោះក្នុង CV ។​ សូម្បីព័ត៌មាន​ដែលយើង​ចែកចាយ ​និងអ្នកដែលយើង Follow គឺបង្ហាញ​ពីចរិតលក្ខណៈ និងស្តង់ដារបស់យើង។ មានមនុស្សរាប់ពាន់នាក់បានដាក់ប្រវត្តិរូបសង្ខេបរបស់ពួកគេ នៅលើបណ្តាញ​ពិតទាំងមិនដឹងខ្លួន ដែលមានន័យថា ជារៀងរាល់ថ្ងៃ គេបានស៊ែរអ្នកកំប្លែង​ អ្នកនិយាយលេងសើចគ្មាន​បានការ​ តួវីដេអូលើបណ្តាញ​ដែលពង្វក់រឿង​អត់ខ្លឹមសារ ។ល។ ទាំងនេះអាចជា​វិធីដែល CV ត្រូវទម្លាក់ចោលភ្លាមៗ។

២. ទុកឱកាស​ចម្បងឱ្យដល់បុគ្គលិកចាស់

ពេល​ចង់​រើសបុគ្គលិកចូរពិនិត្យ​​មើលទៅផ្នែកខាងក្នុងអង្គភាពសិន និង​ពិចារណា ប្រសិនបើ​និយោជិកបច្ចុប្បន្នកំពុងស្វែងរកការផ្លាស់ប្តូរតួនាទី ឬ ដំឡើងឋានៈ ហើយគេពិតជាបានបង្កើនសមត្ថភាព​នឹងមានលក្ខណៈសមរម្យ។ យើង​មិនត្រឹមតែដឹងពីភាពខ្លាំង និងបទពិសោធន៍របស់បុគ្គលនោះប៉ុណ្ណោះទេ ថែមទាំងចំណេញពេលក្នុងការឱ្យពួកគេ​មកស្វែងយល់អំពី​ចំណេះដឹងមូលដ្ឋានជាវប្បធម៌​ផ្ទៃក្នុងរបស់អង្គភាព។

៣. ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

បណ្តាញសង្គមផ្តល់នូវឱកាសដ៏ល្អមួយ ដើម្បីទទួលបានការនិយាយអំពីមុខតំណែងថ្មីដោយ​បើកចំហ និងចែកចាយលឿន។ ប៉ុន្តែប្រសិនបើចង់ប្រើបណ្តាញទាំងនេះ ដើម្បីចែករំលែកការប្រកាសការងារមានប្រសិទ្ធិភាព​ត្រូវប្រាកដថា យើងមាន​មនុស្ស​រង់ចាំ​ឆ្លើយ comments ឬសរសេរ Caption ល្អៗក្នុងន័យ បង្កើតភាពរំភើបអំពីតួនាទី និងកិត្យានុភាព​នៃ​ក្រុមហ៊ុនរបស់យើងឱ្យមនុស្សមានទេពកោសល្យនានា​ចង់ចូលរួមសាកល្បង។ ត្រូវចាំថា​ បុគ្គលិកល្អភាគច្រើនមានម្ចាស់ ដូច្នេះ​យើង​ត្រូវតែមានវិធីទាក់ទាញពួកគេ។

៤. ពិចារណាអ្នកដែលទើប​នឹងចេញស្វែងរកការងារថ្មីៗ

ដោយសារតែគេនោះ​មិនទាន់មាន​បទពិសោធច្រើននៅក្នុងវិស័យរបស់យើង មិនមានន័យថា គេនឹងក្លាយទៅជាបុគ្គលិកល្អនោះទេ ជាពិសេសប្រសិនបើពួកគេមានជំនាញទន់ខ្ពស់ និងបុគ្គលិក​ល​ក្ខណៈដែលយើង​កំពុងស្វែងរក។

ជំនាញ​​បណ្តុះបាន តែ​ជំនាញទន់ និងបុគ្គលិកលក្ខណៈមនុស្សទេ​ដែលពិបាករក។ លុះត្រាតែតួនាទីដែលយើង​កំពុងជួលតម្រូវឱ្យមានបទពិសោធក្នុងឧស្សាហកម្មនេះដាច់ខាត ដូចជាជំហរដឹកនាំដោះស្រាយទំនាស់ជាមួយ​អតិថិជន ។ល។ គ្មានហេតុផលដែលពិចារណាបេក្ខជនទើបនឹងចេញពីសាលារៀន ឬ កំពុងស្វែងរកការផ្លាស់ប្តូរអាជីពនោះទេ។

៥. ប្រើបុគ្គលិកឱ្យក្លាយជាឯកអគ្គរដ្ឋទូតម៉ាក

នៅពេលដែលនិយោជិកស្រឡាញ់កន្លែងធ្វើការរបស់ពួកគេ ពួកគេក្លាយជាអ្នកតស៊ូមតិផ្សព្វផ្សាយ​អំពីយើងបានយ៉ាងល្អ រហូត​ដល់មិត្តភក្តិនិងបងប្អូន​ចង់មកធ្វើការ​ដែរ។ ពួកគេនឹងប្រាប់មិត្តភក្តិ និងក្រុមគ្រួសារអំពីបទពិសោធន៍ដ៏អស្ចារ្យ ចំណេះ​ថ្មី​និងឱកាស​។ សម្តីពួកគេមាន​អនុភាព​ជាការផ្សាយ​ PR រាប់រយដង។

៦. ផ្សាយអត្ថប្រយោជន៍

ប្រាក់ឈ្នួលប្រកួតប្រជែង ម៉ោងពេលបត់បែន ពេលវេលាឈប់សម្រាកដ៏ល្អ ឱកាសរៀនពីការងារ ក្តីទាំងអស់នេះ សុទ្ធតែទាក់ទាញយកបានមនុស្សមាន​ទេពកោសល្យ។

សម្រួលពី៖ indeed 


អត្ថបទទាក់ទង

៩ ជំហ៊ានដើម្បីជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ឋភាព

 

Leave a Reply

Your email address will not be published. Required fields are marked *