ហេតុអ្វីបានជាមនុស្សចាកចេញពីស្ថាប័ន?

យោងតាមការសិក្សារបស់ McKinsey ខាងក្រោមនេះ ដែលបង្ហាញពីហេតុផលសំខាន់ៗចំនួន ៨ ថាហេតុអ្វីបានជាមនុស្សចាកចេញពីអង្គភាព ដែលយើងជឿថាមានតម្លៃក្នុងការចែករំលែកជូនមិត្តអ្នកអាន។

ការសង្កេតរបស់យើង៖

លើសពីសំណង ហេតុផលភាគច្រើន គឺធ្លាក់ទៅលើភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការបង្កើតបរិយាកាសដែលមនុស្ស៖

  • អភិវឌ្ឍ និងរីកចម្រើន
  • មានការបំផុសគំនិត
  • មានអារម្មណ៍ថាមានតម្លៃ
  • មានអារម្មណ៍ថាអ្វីដែលពួកគេធ្វើគឺមានន័យ និងរួមចំណែកដល់រូបភាពកាន់តែធំ
  • ជឿជាក់ ភ្ជាប់ទំនាក់ទំនង និងសហការជាមួយគ្នា
  • មានភាពបត់បែន និងលំហទំនេរ
  • អាចបើកទូលាយ និងទទួលបានការគាំទ្រលើសុខភាព និងសុខុមាលភាពរបស់ពួកគេ ដែលរួមមានសុខភាពផ្លូវចិត្ត

ដូច្នេះ​ វា​ជា​គន្លឺះ​សំខាន់ ​គឺ​អំពី​ទំនុកចិត្ត សុវត្ថិភាពផ្លូវចិត្ត ចក្ខុវិស័យ គោលបំណង ការបង្វឹក ការយល់ចិត្ត

យើងក៏ឆ្ងល់ដែរថា ប្រសិនបើការសិក្សានោះត្រូវបានធ្វើម្តងទៀតនៅឆ្នាំនេះ តើអ្វីនឹងផ្លាស់ប្តូរ – ការស្មានរបស់យើងលើអ្វីដែលអាចកើនឡើងគឺ៖

សុខភាពផ្លូវចិត្ត អ្នកដឹកនាំដែលភ្ជាប់ និងបំផុសគំនិត? អត្ថន័យ និងការអភិវឌ្ឍន៍…

ដូច្នេះសំណួរ គឺ៖

  • តើស្ថាប័នរបស់អ្នកគាំទ្រភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវប្បធម៌នៅក្នុងអង្គភាពរបស់អ្នកយ៉ាងដូចម្តេច?

សូមអានការសង្កេត និងទស្សនៈផ្សេងទៀតលើស្ថិតិទាំងនេះ។


អត្ថបទទាក់ទង

យុទ្ឋសាស្រ្តចំនួន ៤ ក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេព្យកោសល្យ

Leave a Reply

Your email address will not be published. Required fields are marked *