៨ចំណុច ពីលោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ អំពីទេពកោសល្យនៅក្នុងការគ្រប់គ្រង និងសេចក្តីសុខនៅកន្លែងធ្វើការ
លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ គឺជាសាស្រ្តាចារ្យខាងផ្នែកអភិវឌ្ឈអង្គភាព និងមនុស្ស ដោយគាត់បានសរុបកត្តាដែលធ្វើឲ្យអ្នកគ្រប់គ្រងទទួលបាននូវប្រសិទ្ឋភាព នោះមានគោលការណ៍៨ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដូចជា៖
- អ្នកគ្រប់គ្រងត្រូវតែសួរថា តើត្រូវធ្វើឲ្យបានសម្រេចអ្វីខ្លះ? មិនមែនខ្ញុំចង់ធ្វើអ្វីនោះទេ។ ហើយចម្លើយនេះនឹងអាចបានដឹងថា មានការងារអ្វីដែលត្រូវធ្វើបន្ទាន់។
- អ្នកគ្រប់គ្រងត្រូវតែសួរថា តើអង្គភាពរំពឹងនឹងមានចំណែករួមនៅក្នុងការបង្កើតលទ្ឋផលការងារអ្វីខ្លះក្នុងរយៈពេលមួយ? ផែនការសកម្មភាព គឺជាការបង្ហាញអំពីការតាំងចិត្ត ដោយត្រូវតែចាត់ចែងពេលវេលាចុងក្រោយ គឺជាការធ្វើទៅតាមផែនការ។
- អ្នកគ្រប់គ្រងត្រូវតែសួរថា តើអ្វីដែលសាកសមជាមួយនឹងអង្គភាព? អ្នកគ្រប់គ្រងបង្កើតសំណួរគ្រប់ពេលវេលាថា តើមានអ្វីខ្លះទៀតទៅដែលសមរម្យជាមួយនឹងអង្គភាពរបស់ខ្លួន?
- អ្នកគ្រប់គ្រងត្រូវតែទន្ទេញថា ត្រូវតែមានការទទួលខុសត្រូវនៅក្នុងការសម្រេចចិត្ត។
- អ្នកគ្រប់គ្រងត្រូវតែទទួលខុសត្រូវនៅក្នុងការទំនាក់ទំនង ដោយអ្នកគ្រប់គ្មានសិទ្ឋក្នុងការសម្រេចចិត្ត រហូតទាល់តែអ្នកគ្រប់គ្នាបានដឹងលម្អិតនៃផែនការការងារ ឬអ្វីផ្សេងៗដែលខ្លួនសម្រេចចិត្តនោះ។
- អ្នកគ្រប់គ្រងត្រូវតែសង្កត់ទៅលើឱកាស មិនមែនទៅលើបញ្ហានោះទេ ពីព្រោះបញ្ហាទុកសម្រាប់ដោះស្រាយ មិនមែនអង្គុយបង្កើតបញ្ហាថែមនោះទេ ហើយយើងត្រូវប្រើប្រាស់ឱកាសឲ្យសាកសមនឹងក្រុមហ៊ុន។
- អ្នកគ្រប់គ្រងត្រូវតែបង្កើតការប្រជុំឲ្យមានប្រសិទ្ឋភាព ដោយអ្វីដែលសំខាន់មុននឹងប្រជុំ គឺត្រូវតែគិតជាមុនថា ប្រជុំពីអ្វី? ពីប្រោះតែការប្រជុំមានគោលដៅ និងបំណងមិនដូចគ្នានោះទេ ហើយបែបបទ និងការត្រៀមខ្លួនក៍ខុសគ្នាផងដែរ។
- អ្នកគ្រប់គ្រងត្រូវតែនិយាយថា ពួកយើង ដោយជំនួសពាក្យថាខ្ញុំ ពីព្រោះអ្នកគ្រប់គ្រងដែលមានប្រសិទ្ឋភាពបំផុត គឺមិនគិត ឬនិយាយថា ខ្ញុំ នោះទ។ គេតែងតែនិយាយថា ពួកយើង ហើយរឿងដែលសំខាន់មួយទៀតគឺ ស្តាប់សិន ចាំនិយាយតាមក្រោយ ដោយអ្នកគ្រប់គ្រងមិនល្អច្រើនតែនិយាយច្រើនជាងស្តាប់ ដូចនេះហើយបានជាមិនបានលឺសម្លេងពិតរបស់អង្គភាព។
អត្ថបទទាក់ទង