យុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ក្នុងការជ្រើសរើសបេក្ខជនសម្រាប់ស្ថាប័នរបស់លោកអ្នក

ការជ្រើសរើសបុគ្គលិក គឺជាការអភិវឌ្ឍនូវការដាក់បំពេញបេក្ខជនសម្រាប់ធ្វើការនៅក្នុងអង្គភាពមួយដែលត្រូវការ។ ដូចនេះ ក្រុមហ៊ុន ឬអង្គភាព ចាំបាច់ត្រូវតែធ្វើផែនការធនធានមនុស្សឲ្យបាច្បាស់លាស់ ដើម្បីធ្វើការព្យាករណ៍ទុកនូវតម្រូវការបុគ្គលិករបស់អង្គភាព ហើយបន្ទាប់មកទើបធ្វើការប្រកាសជ្រើសរើសធនធានមនុស្សទៅតាមតម្រូវការរបស់ក្រុមហ៊ុន ឬអង្គភាព ដោយធ្វើការរៀបចំដំណើរការនៃការវិភាគការងារឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីអាចកំណត់ទិសដៅ និងផែនការច្បាស់លាស់ក្នុងពេលជ្រើសរើសចុងក្រោយ។

ការជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីមកចូលរួមជាមួយអង្គភាព ពិតជារឿងមួយដែលមិនមែនងាយស្រួលឡើយ។ វាតម្រូវឲ្យអ្នកដែលជាម្ចាស់អង្គភាពត្រូវពិនិត្យមើល និងវាយតម្លៃជាច្រើនទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។ ការដែលទទួលបានបុគ្គលិកដ៏ឆ្នើម មកចូលរួមជាមួយនឹងស្ថាប័ននីមួយៗក្នុងរយៈពេលយ៉ាងយូរ គឺជាគោលបំណងធំបំផុតសម្រាប់ម្ចាស់អាជីវកម្ម ដែលកន្លងមកគាត់បានចំណាយថវិកាជាច្រើនទៅលើថ្លៃសេវាកម្មជំនួយនៅក្នុងការជ្រើសរើសបុគ្គលិក តែនៅតែមិនទាន់ទទួលបាននូវលទ្ធផល។

សំណួរសួរថា តើធ្វើបែបណាទើបអាចវាយតម្លៃដឹងថាបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់? តើធ្វើបែបណាទើបដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជន? តើត្រូវពិនិត្យមើលលក្ខខណ្ឌអ្វីខ្លះ ទើបអាចកំណត់បានថាគាត់គឺជាបេក្ខជនម្នាក់ដែលអាចបំពេញការងារជាមួយស្ថាប័នយើងបានយូរ?

ខាងក្រោមនេះជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ក្នុងការជ្រើសរើសបេក្ខជនសម្រាប់ស្ថាប័នរបស់លោកអ្នកដើម្បីទទួលបាននូវគោលបំណងដែលលើកឡើងនៅខាងលើ៖

១. ដឹងច្បាស់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជន

ពីរចំណុចនេះប្រហែលជារៀងស្មុគស្មាញបន្តិច នៅក្នុងការស្វែងយល់ពីបេក្ខជន ពីព្រោះចំណុចទាំងពីរនេះ ពិតជាមិនអាចវាយតម្លៃបានត្រូវទាំងស្រុង ១០០% នៅពេលសម្ភាសន៍ឡើយ ។ អ្នកត្រូវស្វែងរកឧបករណ៍មួយដែលអាចកំណត់ និង ស្វែងរកចំណុច ២ នេះបានត្រឹមត្រូវ បន្ថែមទៅលើការអង្កេតនៅពេលសម្ភាសន៍ជាក់ស្ដែង។ ការដឹងពីចំណុចខ្សោយរបស់បេក្ខជន អាចធ្វើឲ្យអ្នកដឹងថា តើចំណុចខ្សោយរបស់គាត់មានបញ្ហាដែរឬទេសម្រាប់ការងារ ហើយចំណុចណាដែលគាត់ត្រូវពង្រឹងបន្ថែម។

២. ស្គាល់ពីទេពកោសល្យ និងជំនាញពីធម្មជាតិ

ក្រៅតែបទពិសោធន៍ការងារ អ្នកក៏ត្រូវពិនិត្យលើចំណុចនេះដែរ។ ការយល់ច្បាស់ទៅលើចំណុចនេះ គឺអាចធ្វើឲ្យលោកអ្នកដឹងថាតើបេក្ខជនកំពុងតែធ្វើការត្រូវជំនាញដែលគាត់ស្រលាញ់ដែរឬទេ។

៣. ដឹងពីទស្សនវិស្ស័យរបស់បេក្ខជន

ជាការពិតណាស់ បេក្ខជនតែងតែមានទស្សនវិស្ស័យរបស់ពួកគាត់។ អ្វីដែលអ្នកត្រូវធ្វើនោះ អ្នកត្រូវព្យាយាមស្វែងយល់ពីទស្សនវិស្ស័យរបស់ពួកគាត់ ថាតើវាស្របទៅនឹងទស្សនវិស្ស័យស្ថាប័នរបស់យើងដែរឬទេ ? តើគាត់អាចប្រកបការងារជាមួយអ្នកបានរយៈពេលយូរដែឬទេ?

៤. ការពិនិត្យមើលគោលបំណង និងវប្បធម៌ក្រុមហ៊ុនរបស់យើងជាមុនសិន

វាជារឿងមួយដ៏ចាំបាច់នៅពេលដែលយើងត្រូវដឹងថាស្ថាប័នរបស់ពួកយើងកំពុងត្រូវការបេក្ខជនប្រភេទណា មានលក្ខណៈសម្បត្តិបែបណា ដែលចុះសម្រុងជាមួយក្រុមការងារដែលមានស្រាប់ ឬ អាចជួយរុញច្រានក្រុមការងារឲ្យកាន់តែមានប្រសើរឡើង។

៥. ពិនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន

យើងត្រូវកំណត់លក្ខណៈសម្បត្តិមួយជាក់លាក់ដែលយើងចង់ឲ្យ ****បេក្ខជននោះមានដែលនៅក្នុងនោះ អ្នកត្រូវពិនិត្យមើលទៅលើ ជំនាញ បទពិសោធន៍ការងារដែលពាក់ព័ន្ធ ភាពជាអ្នកដឹកនាំ និង ជំនាញផ្សេងៗទៀតដែលទាក់ទងជាមួយនឹងដំណឹងដែលអ្នកគម្រោងនឹងផ្ដល់ឲ្យ។


អត្ថបទទាក់ទង

វិធីឃ្លាំ​មើលចំនួន ៣ ដែលគេប្រើប្រាស់ក្នុងការជ្រើសរើសអ្នកដែលមាន​តួនាទី​ជាអ្នកគ្រប់គ្រង​

Leave a Reply

Your email address will not be published. Required fields are marked *