យុទ្ឋសាស្រ្តចំនួន ៤ ក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេព្យកោសល្យ

យុទ្ធសាស្ត្រ​ ​គឺ​សំដៅលើការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​។ ពាក្យ​ ​យុទ្ធសាស្ត្រ​ នេះ​មានន័យថា ជា​សំណុំ​នៃ​ផែនការ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​សម្រេច​ទិសដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើងក្នុង​គោលបំណង​ដើម្បី​អនុវត្តឲ្យ​ទទួលបាន​ភាពជោគជ័យ​។​

ការគ្រប់គ្រងបុគ្គលិក គឺជាផ្នែកមួយយ៉ាងសំខាន់នៃការគ្រប់គ្រង ហើយធាតុផ្សំរបស់វាមានការពាក់ព័ន្ធក្នុងការជ្រើសរើសមនុស្សក្នុងការទៅបំពេញចន្លោះខ្វះខាត ឬតួនាទីដែលខ្វះខាត ហើយបំពេញឱ្យត្រូវកន្លែង។

យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យល្អ គឺជាចំណុចចាប់ផ្តើមសម្រាប់ក្រុមហ៊ុននីមួយៗ ដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន។

វាជាយុទ្ធសាស្ត្រដែលណែនាំ និងបង្ហាញផ្លូវដល់៖

 • ការជ្រើសរើសបុគ្គលិក និងជួល
 • ការគ្រប់គ្រងការអនុវត្តការងារ
 • ការអភិវឌ្ឍអាជីព
 • ការធ្វើផែនការអ្នកបន្តវេន និង
 • ការរៀនសូត្រ និងអភិវឌ្ឍន៍

មានជំហានសំខាន់ៗចំនួន ៤ ដើម្បីបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងអ្នកមានទេពកោសល្យប្រកបដោយប្រសិទ្ធភាព៖

១.​ កំណត់អត្តសញ្ញាណអ្នកដែលមានទេពកោសល្យដែលត្រូវការ

ធនធានមនុស្ស និងក្រុមហ៊ុន ត្រូវតែកំណត់អត្តសញ្ញាណអ្វីដែលជាទេពកោសល្យដែលពួកគេត្រូវការដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅអាជីវកម្ម។ នេះរួមបញ្ចូលទាំងមុខតំណែង និងជំនាញដែលត្រូវការដើម្បីអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម។ ក្នុងជំហ៊ាននេះអ្នកត្រូវ៖

 • បង្ហាញតួនាទីថ្មីដែលត្រូវការ
 • ថ្នាក់ដឹកនាំប្រភេទថ្មី
 • ជំនាញ និងសមត្ថភាពថ្មីដែលមានសារៈសំខាន់សម្រាប់អាជីវកម្ម
 • ព្យាករណ៍ថាតើត្រូវការមនុស្សប៉ុន្មាននាក់ក្នុងផ្នែកនីមួយៗ ហើយតើបុគ្គលម្នាក់ៗត្រូវទទួលបានជោគជ័យអ្វីខ្លះ?

២. រកឲ្យឃើញភាពខ្វះខាតរបស់បុគ្គលិកបច្ចុប្បន្នដែលមានទេពកោសល្យ

 • មានមនុស្សគ្រប់គ្រាន់ទេ?
 • មនុស្សដែលមានជំនាញត្រឹមត្រូវ?
 • តើអ្នកមានអ្នកដឹកនាំត្រូវកាន់កាប់តួនាទីថ្មីទេ?
 • តើបុគ្គលម្នាក់ៗអាចរៀនជំនាញថ្មីបានលឿនទេ?

ការពិនិត្យមើលបុគ្គលិកដែលមានទេពកោសល្យរបស់អ្នក ដំណើរការផែនការអ្នកបន្តវេន និងដំណើរការគ្រប់គ្រងការអនុវត្តការងារ នឹងផ្តល់ឱ្យអ្នកនូវព័ត៌មានដែលអ្នកត្រូវការដើម្បីកំណត់កន្លែងដែលអ្នកមានចន្លោះប្រហោង។ អ្នករៀនពីក្រុមរបស់អ្នកនូវអ្វីដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅ។ យុទ្ធសាស្រ្តគ្រប់គ្រងអ្នកមានទេពកោសល្យរបស់អ្នកនឹងជួយដោះស្រាយពីរបៀបបិទចន្លោះប្រហោងអ្នកមានទេពកោសល្យដែលអ្នកបានកំណត់។

៣. ការរៀបចំការជ្រើសរើសបុគ្គលិក និងផែនការជ្រើសរើសបុគ្គលិក

 • អ្នកត្រូវរៀបចំផែនការជ្រើសរើសបុគ្គលិកដើម្បីនាំយកចំនួនមនុស្ស ដែលមានជំនាញត្រឹមត្រូវដើម្បីបំពេញតួនាទី និងការជំនួសក្នុងឆ្នាំ។
 • រៀបចំផែនការជ្រើសរើសបុគ្គលិកជាមុន ដើម្បីផ្តោតការខិតខំប្រឹងប្រែង ជ្រើសរើសមនុស្សដែលអ្នកត្រូវការ។

៤. អភិវឌ្ឍបុគ្គលិកដែលមានទេពកោសល្យផ្ទៃក្នុង

 • អភិវឌ្ឍបុគ្គលិកដែលមានទេពកោសល្យខាងក្នុងដើម្បីបំពេញតំរូវការរបស់អ្នក
 • ប្រើការត្រួតពិនិត្យបុគ្គលិកដែលមានទេពកោសល្យ និងដំណើរការជោគជ័យរបស់អ្នកដើម្បី កំណត់អ្នកដឹកនាំថ្មីអាចឈានជើងចូលតួនាទីថ្មី ឬដឹកនាំក្រុមធំ។
 • កំណត់ការអភិវឌ្ឍអ្វីដែលអ្នកត្រូវការដើម្បីគាំទ្រអាជីវកម្ម
 • បង្កើតកម្មវិធីអភិវឌ្ឍន៍ដើម្បីជួយបុគ្គលិកឱ្យរៀនជំនាញ និងតម្រូវការអាជីវកម្ម។

ការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យដោយមានប្រសិទ្ធិភាព គឺជាការឈ្នះឈ្នះសម្រាប់អ្នក និងបុគ្គលិករបស់អ្នក។ អ្នកមានបុគ្គលិកត្រឹមត្រូវដើម្បីបំពេញគោលដៅអាជីវកម្មរបស់អ្នក ហើយនិយោជិកនឹងត្រូវបានលើកទឹកចិត្ត និងចូលរួមធ្វើការងារដែលល្អបំផុត។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ១០ ដើម្បីយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន

Leave a Reply

Your email address will not be published. Required fields are marked *