បទពិពណ៍នាការងារ និងការបញ្ជាក់សមត្ថភាពការងារ (JD and JS)
ការវិភាគការងារ គឺជាឧបករណ៍ចម្បងដើម្បីប្រមូលទិន្នន័យដែលទាក់ទងនឹងការងារ។ ដំណើរការនេះ នាំឱ្យមានការប្រមូល និងកត់ត្រាសំណុំទិន្នន័យចំនួនពីរ រួមមានបទពិពណ៌នាការងារ និងការបញ្ជាក់ការងារ។ កន្លែងទំនេរការងារណាមួយមិនអាចបំពេញបានទេ លុះត្រាតែអ្នកគ្រប់គ្រងធនធានមនុស្ស មានសំណុំទិន្នន័យទាំងពីរនេះ។ វាចាំបាច់ក្នុងការកំណត់ពួកវាឱ្យបានត្រឹមត្រូវដើម្បីឱ្យសមនឹងមនុស្សត្រឹមត្រូវនៅកន្លែងត្រឹមត្រូវ និងទាន់ពេលវេលា។ នេះជួយទាំងនិយោជក និងនិយោជិតឱ្យយល់ពីអ្វីដែលត្រូវបញ្ជូនឱ្យពិតប្រាកដ និងរបៀបធ្វើវា។
ទាំងបទពិពណ៌នាការងារ និងការបញ្ជាក់ការងារ គឺជាផ្នែកសំខាន់នៃព័ត៌មានការវិភាគការងារ។ ការសរសេរវាឱ្យច្បាស់លាស់ និងត្រឹមត្រូវ ជួយឱ្យស្ថាប័ន និងកម្មករអាចប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលចាប់ផ្ដើមអនុវត្ត។
ទោះបីជាការរៀបចំបទពិពណ៌នាការងារ និងការបញ្ជាក់ការងារមិនមែនជាតម្រូវការផ្លូវច្បាប់ក៏ដោយ វានៅតែដើរតួយ៉ាងសំខាន់ក្នុងការទទួលបានលទ្ធផលដែលចង់បាន។ សំណុំទិន្នន័យទាំងនេះ ជួយក្នុងការកំណត់ភាពចាំបាច់ តម្លៃ និងវិសាលភាពនៃការងារជាក់លាក់មួយ។
បទពិពណ៌នាការងារ
បទពិពណ៌នាការងារ រួមបញ្ចូលទិន្នន័យមូលដ្ឋានទាក់ទងនឹងការងារដែលមានប្រយោជន៍ក្នុងការផ្សាយពាណិជ្ជកម្មការងារជាក់លាក់មួយ និងទាក់ទាញអ្នកដែលមានទេពកោសល្យ។ វារួមបញ្ចូលព័ត៌មានដូចជា ចំណងជើងការងារ ទីតាំងការងារ របាយការណ៍របស់និយោជិត និងទៅកាន់នរណា សេចក្តីសង្ខេបការងារ ធម្មជាតិ និងគោលបំណងនៃការងារ ភារកិច្ច និងកាតព្វកិច្ចដែលត្រូវអនុវត្ត លក្ខខណ្ឌការងារ ម៉ាស៊ីន ឧបករណ៍ និងគ្រឿងបរិក្ខារដែលត្រូវប្រើដោយកម្មករអនាគត និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងវា។
គោលបំណងនៃបទពិពណ៌នាការងារ
- គោលបំណងសំខាន់នៃបទពិពណ៌នាការងារ គឺប្រមូលទិន្នន័យដែលទាក់ទងនឹងការងារ ដើម្បីផ្សព្វផ្សាយសម្រាប់ការងារជាក់លាក់ណាមួយ។ វាជួយក្នុងការទាក់ទាញ កំណត់គោលដៅ ជ្រើសរើស និងរើសយកបេក្ខជនត្រឹមត្រូវសម្រាប់ការងារត្រឹមត្រូវ។
- វាត្រូវបានធ្វើឡើងដើម្បីកំណត់នូវអ្វីដែលចាំបាច់ត្រូវផ្តល់នៅក្នុងការងារជាក់លាក់មួយ។ វាបញ្ជាក់ពីអ្វីដែលបុគ្គលិកត្រូវធ្វើប្រសិនបើត្រូវបានជ្រើសរើសសម្រាប់ការបើកការងារពិសេសនោះ។
- វាផ្តល់ឱ្យបុគ្គលិកផ្នែកជ្រើសរើសនូវទិដ្ឋភាពច្បាស់លាស់ថាតើបេក្ខជនប្រភេទណាដែលតម្រូវដោយនាយកដ្ឋាន ឬផ្នែកជាក់លាក់ ដើម្បីបំពេញកិច្ចការ ឬការងារជាក់លាក់ណាមួយ។
- វាក៏បញ្ជាក់ផងដែរថាតើអ្នកណានឹងរាយការណ៍ទៅអ្នកណា។
ការបញ្ជាក់ការងារ
ត្រូវបានគេស្គាល់ផងដែរថាជាលក្ខណៈបុគ្គលិក ការបញ្ជាក់ការងារ គឺជាសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៃគុណវុឌ្ឍិនៃការអប់រំ គុណភាពជាក់លាក់ កម្រិតនៃបទពិសោធន៍ ជំនាញរាងកាយ អារម្មណ៍ បច្ចេកទេស និងការប្រាស្រ័យទាក់ទងដែលត្រូវការសម្រាប់អនុវត្តការងារ ទំនួលខុសត្រូវដែលពាក់ព័ន្ធនឹងការងារ និងតម្រូវការញ្ញាណមិនធម្មតាផ្សេងៗទៀត។ វាក៏រួមបញ្ចូលផងដែរនូវសុខភាពទូទៅ សុខភាពផ្លូវចិត្ត ភាពវៃឆ្លាត ភាពប៉ិនប្រសប់ ការចងចាំ ការវិនិច្ឆ័យ ជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពផ្លូវអារម្មណ៍ ការសម្របខ្លួន ភាពបត់បែន គុណតម្លៃ និងសីលធម៌ អាកប្បកិរិយា និងការច្នៃប្រតិដ្ឋជាដើម។
គោលបំណងនៃការបញ្ជាក់ការងារ
- ត្រូវបានពិពណ៌នាដោយផ្អែកលើបទពិពណ៌នាការងារ ការបញ្ជាក់ការងារ ជួយឱ្យបេក្ខជនវិភាគថាតើមានសិទ្ធិដាក់ពាក្យសុំការងារទំនេរជាក់លាក់មួយឬអត់។
- វាជួយក្រុមជ្រើសរើសបុគ្គលិករបស់អង្គភាពឱ្យយល់ពីកម្រិតនៃគុណវុឌ្ឍិ គុណភាព និងសំណុំនៃលក្ខណៈដែលគួរមានវត្តមាននៅក្នុងខ្លួនបេក្ខជន ដើម្បីធ្វើឱ្យគាត់មានសិទ្ធិក្នុងការបើកការងារ។
- ការបញ្ញាក់ការងារ ផ្តល់ព័ត៌មានលម្អិតអំពីការងារណាមួយ រួមទាំងទំនួលខុសត្រូវការងារ ជំនាញបច្ចេកទេស និងរូបវន្តដែលចង់បាន សមត្ថភាពសន្ទនា និងច្រើនទៀត។
- វាជួយក្នុងការជ្រើសរើសបេក្ខជនដែលសមស្របបំផុតសម្រាប់ការងារជាក់លាក់មួយ។
បទពិពណ៌នាការងារ និងការបញ្ជាក់ការងារ គឺជាផ្នែកសំខាន់ពីរនៃការវិភាគការងារ។ ពួកវាកំណត់ការងារយ៉ាងពេញលេញ និងណែនាំទាំងនិយោជក និងនិយោជិតអំពីរបៀបដំណើរការទាំងមូលនៃការជ្រើសរើស និងរើសយក។ សំណុំទិន្នន័យទាំងពីរ គឺពាក់ព័ន្ធយ៉ាងខ្លាំងសម្រាប់ការបង្កើតភាពសាកសមត្រឹមត្រូវរវាងការងារ និងទេពកោសល្យ វាយតម្លៃការអនុវត្ត និងវិភាគតម្រូវការបណ្តុះបណ្តាល និងការវាស់វែងតម្លៃនៃការងារជាក់លាក់ណាមួយ។
សម្រួលពី៖ Management Study Guide
អត្ថបទទាក់ទង