តើធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកគ្រប់គ្រងធនធានមនុស្ស?
អ្នកគ្រប់គ្រងធនធានមនុស្ស ត្រូវមានសមត្ថភាព ជំនាញ ចំណេះដឹង និងបទពិសោធន៍ ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន ឬអង្គភាព និងនិយោជិតផង។ ការទទួលខុសត្រូវជាមូលដ្ឋានគ្រឹះរបស់អ្នកគ្រប់គ្រងធនធានមនុស្ស គឺធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធដើម្បីសម្រេចគោដៅរួមរបស់អង្គភាព។
តួនាទី និងទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងធនធានមនុស្ស (Role andResponsible)
- រៀបចំផែនការធនធានមនុស្ស
- ដាក់ចេញនូវបញ្ញាតិនានារបស់អង្គភាព
- សហការជាមួយអ្នកគ្រប់គ្រងក្នុងអង្គភាព
- ជាអ្នកជួយអ្នកគ្រប់គ្រងគ្រប់ផ្នែក និងគ្រប់កម្រិត
- បណ្តុះបណ្តាលនិយោជិតនូវជំនាញដែលពាក់ព័ន្ធ
- ធ្វើជាអ្នកចរចារ និងអ្នកសម្របសម្រួល
- ជាអ្នកដោះស្រាយនូវវិវាទនានា ដែលកើតមានក្នុងអង្គភាព
- ធានានូវរាល់ការផ្សព្វផ្សាយ ដែលចេញពីថ្នាក់គ្រប់គ្រងត្រូវបានយល់ទាំងស្រុងក្នុងក្រុមហ៊ុន
- បង្កើត និងរួមបញ្ចូលកម្មវត្ថុនៃការគ្រប់គ្រងធនធានមនុស្សទៅក្នុងផែនការអជីវកម្មទូទៅ
ចំណេះដឹង និងជំនាញដែលត្រូវមាន (Knowledge and Skills)
- ជំនាញគ្រប់គ្រងធនធានមនុស្ស និងបទពិសោធន៍ការងារ
- ច្បាប់ការងារ និងការប្រមូលទិន្នន័យ
- ចិត្តវិទ្យា និងការប្រាស្រ័យទាក់ទង
- ការតបស្នង និងកម្មវិធីផ្តល់លាភសក្ការៈដល់និយោជិត
- ជំនាញផ្សេងៗដូចជា Marketing, Production, & Finance
ស្តង់ដារការងារ (Standard of Job)
- ការវិភាគការងារ ការពិពណ៌ការងារ និងការវាយតម្លៃការងារ
- ចំណាត់ថ្នាក់ការងារ
- វិភាគប្រាក់ឈ្នួល
- ការស្ទង់មតិទីផ្សារពលកម្ម
- គ្រប់គ្រងសេវាកម្មការងារលើនិយោជិត
- ផែនការថែរក្សាសុខភាព និងការធានារ៉ាប់រង
- ផែនការចែករំលែកប្រាក់ចំណេញ
- ផែនការលើកទឹកចិត្តដទៃទៀត ដូចជាផែនការកម្សាន្តនានា ។ល។
សៀវភៅ ការវិភាគ និងរចនាការងារ – ទំនាក់ទំនងជាវតាមរយៈលេខ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)
អត្ថបទទាក់ទង