គំនូសតាងនៃរចនាសម្ព័ន្ធរបស់នាយកដ្ឋានធនធានមនុស្ស
មុខងារសំខាន់របស់នាយកដ្ឋានធនធានមនុស្ស គឺត្រួតពិនិត្យមុខងាររបស់នាយកដ្ឋាន និងគ្រប់គ្រងបុគ្គលិកដោយការធ្វើផែនការ ការអនុវត្ត និងវាយតម្លៃគោលនយោបាយ គោលការណ៍ និងកម្មវិធីធនធានមនុស្ស។ ជាទូទៅ វាពាក់ព័ន្ធនឹងសកម្មភាពមុខងារ រួមទាំងការជួលបុគ្គលិកដែលមានសមត្ថភាព ការបង្កើតរចនាសម្ព័ន្ធសំណង ការបណ្តុះបណ្តាលបុគ្គលិក ការដោះស្រាយបញ្ហាទំនាក់ទំនងបុគ្គលិក និងការរក្សាសុវត្ថិភាពនៅកន្លែងធ្វើការ។
អង្គភាពមុខងារ៖
- ការប្រកាសជ្រើសរើសបុគ្គលិក
- សំណង និងអត្ថប្រយោជន៍
- ទំនាក់ទំនងបុគ្គលិក
- ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍
- សុវត្ថិភាពកម្លាំងពលកម្ម
ឧទាហរណ៍គំនូសតាងរចនាសម្ព័ន្ធនាយកដ្ឋានធនធានមនុស្ស៖
១. ការប្រកាសជ្រើសរើសបុគ្គលិក
ការប្រកាសជ្រើសរើសបុគ្គលិក គឺជាកិច្ចការសំខាន់មួយសម្រាប់នាយកដ្ឋានធនធានមនុស្ស ព្រោះវាកំណត់ថាតើមនុស្សប្រភេទណាដែលនឹងធ្វើការឱ្យក្រុមហ៊ុន ថាតើពួកគេមានចំណេះដឹង និងជំនាញត្រឹមត្រូវឬទេ និងថាតើពួកគេស័ក្តិសមសម្រាប់មុខតំណែងឬអត់។ ដើម្បីសម្រេចបេសកកម្មនេះ នាយកដ្ឋានធនធានមនុស្ស ត្រូវបង្កើត និងអនុវត្តយុទ្ធសាស្ត្រជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព ដើម្បីធានាថាការជ្រើសរើសបុគ្គលិកបំពេញតាមការប្តេជ្ញាចិត្តនៃសកម្មភាពដែលបានបញ្ជាក់ទាំងអស់។
២. សំណង និងអត្ថប្រយោជន៍
អ្នកគ្រប់គ្រងធនធានមនុស្ស ត្រូវបង្កើតផែនការសំណងជាយុទ្ធសាស្រ្ត ដោយធានាថាកម្មវិធីប្រាក់ឈ្នួល និងរង្វាន់ត្រូវបានគ្រប់គ្រងដោយស្មើភាពគ្នាទូទាំងកម្លាំងពលកម្ម។ ពួកគេត្រូវផ្តល់ឱ្យនិយោជិតនូវជម្រើសអត្ថប្រយោជន៍ រួមទាំងការធានារ៉ាប់រងសុខភាព ផែនការចូលនិវត្តន៍ ការធានារ៉ាប់រងអាយុជីវិតជាដើម។
៣. ទំនាក់ទំនងបុគ្គលិក
នាយកដ្ឋានធនធានមនុស្ស ក៏ទទួលខុសត្រូវក្នុងការស៊ើបអង្កេត និងដោះស្រាយបណ្តឹងរបស់បុគ្គលិក ជម្លោះ និងក្ដីកង្វល់នានា។ បញ្ហាដែលអាចកើតមានជាច្រើន អាចកើតឡើងនៅក្នុងក្រុមហ៊ុន។ ឧទាហរណ៍ និយោជិតមិនពេញចិត្តនឹងលទ្ធផលវាយតម្លៃការអនុវត្តរបស់គាត់ ហើយស្វែងរកការពិនិត្យឡើងវិញ។ ប្រសិនបើមានកាលៈទេសៈបែបនេះកើតឡើង នោះនាយកដ្ឋានធនធានមនុស្សត្រូវស្រាវជ្រាវលើបញ្ហានេះ ហើយដោះស្រាយបញ្ហាដោយការចរចាជាមួយថ្នាក់លើរបស់គាត់។
៤. ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍
តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាព និយោជិតអាចបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពការងាររបស់ពួកគេ ដើម្បីឱ្យពួកគេអាចបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ នាយកដ្ឋានធនធានមនុស្ស ធ្វើការវិភាគតម្រូវការ ដើម្បីសម្រេចថាតើការបណ្តុះបណ្តាលណាដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផលិតភាព។
៥. សុវត្ថិភាពកម្លាំងពលកម្ម
នាយកដ្ឋានធនធានមនុស្ស ត្រូវធានាឱ្យបុគ្គលិកគ្រប់រូបធ្វើការក្នុងបរិយាកាសសុវត្ថិភាព។ វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការស្រាវជ្រាវ និងបង្កើតគោលនយោបាយសុវត្ថិភាពសម្រាប់ក្រុមហ៊ុនដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋ ឬប្រទេស។ ពួកគេត្រូវកំណត់អត្តសញ្ញាណលក្ខខណ្ឌមិនមានសុវត្ថិភាព និងធ្វើការជូនដំណឹងច្បាស់លាស់អំពីបញ្ហាដែលអាចមានគ្រោះថ្នាក់នានា ដូចជាឧបករណ៍គ្រោះថ្នាក់ ថ្នាំគីមី សារធាតុវិទ្យុសកម្មជាដើម។
ប្រភព៖ http://www.orgcharting.com/hr-department-organizational-chart/
អត្ថបទទាក់ទង